កាយវប្បកម្មកម្ពុជា ចូលរួមប្រកួតកីឡាកាយវប្បកម្ម ជើងឯកពិភពលោក លើកទី១៦នៅឥណ្ឌូណេស៊ី

កាយវប្បកម្ម៤រូបរបស់កម្ពុជា ចូលរួមប្រកួតកីឡាកាយវប្បកម្ម ជ្រើសរើសជើងឯកពិភពលោក លើកទី១៦នៅឥណ្ឌូណេស៊ី

ប្រតិភូ គ្រូបង្វឹក កីឡាករសរុប៤នាក់នៃសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា នាព្រឹកថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២៥នេះ បានចាកចេញពីមាតុប្រទេសឆ្ពោះទៅកាន់កោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីចូលរួមប្រកួតកីឡាកាយវប្បកម្ម ជ្រើសរើសជើងឯកពិភពលោក លើកទី១៦ ដែលគ្រោងនិងធ្វើឡើងចាប់ពីថ្ងៃទី១១-១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្រោមការអនុញ្ញាតជាគោលការណ៍របស់ យុវជន និងកីឡានាពេលនេះ សមាសភាពប្រតិភូកម្ពុជា រួមមាន៖ លោក តឹក ប៊ុនវី ប្រធានដឹកនាំ និងជាចៅក្រមអន្តរជាតិ លោកស្រី អេមី សារីរ៉ុម គ្រូបង្វឹក កីឡាករ ស៊្រិន រាជ្យ និងកីឡាករ តាំង សំបូរ ។

 លោក តឹក ប៊ុនវី បានគូសបញ្ជាក់មុនពេលចេញដំណើរថា ការប្រកួតកីឡាកាយវប្បកម្មក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក នៅប្រទេសឥណ្ឌូណេស៊ី គឺមានប្រទេសចូលរួមជាង៤០ប្រទេស  លើកនេះទៀតសោតលោករំពឹងទុកថា កីឡាករកម្ពុជានឹងអាចដណ្តើមបានភាពជោគជ័យជ័យជូនជាតិបន្ថែមទៀត ដោយសារតែកីឡាករវាយវប្បកម្មកម្ពុជាបានហ្វឹកហាត់ត្រៀមខ្លួនរយៈពេល១ឆ្នាំ ជាពិសេសក្នុងអំឡុងពេល៦ខែចុងក្រោយនេះ។

បើទោះបីជាការប្រកួតកម្រិតពិភពលោកមួយនេះ មិនទាន់ដឹងថាមានកីឡាករប៉ុន្មាននាក់មកពីប៉ុន្មានប្រទេសចូលរួមប្រកួតប្រជែងគ្នាក្នុងចំនួនពិតប្រាកដយ៉ាងណាក្តី ក៏ចៅក្រមអន្តរជាតិរបស់កម្ពុជារូបនេះបង្ហាញនូវក្តីសង្ឃឹមថា កីឡាករកម្ពុជាទាំងពីររូបនេះនឹងប្រឹងប្រែងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមឱ្យបាននូវលទ្ធផលដ៏គាប់ប្រសើរមកជូនជាតិមាតុភូមិ។

ប្រភេទកីឡាកាយវប្បកម្មនេះ មានច្រើនវិញ្ញាសា មិនមែនត្រឹមតែថា កីឡាករណាមួយមានសាច់ដុំល្អ អាចឈ្នះនោះទេ ដោយសំខាន់វាអាស្រ័យលើបច្ចេកទេស និងការវិនិច្ឆ័យជាច្រើនចំណុចទៀត។លោក តឹក ប៊ុនវី អះអាងថា កីឡាករម្នាក់អាចចូលរួមប្រកួតតែ១វិញ្ញាសាប៉ុណ្ណោះ ដោយអាស្រ័យលើទម្ងន់បូកកម្ពស់របស់កីឡាករ។ បន្ថែមពីលើនេះ លោកលើកឡើងថា ដោយសារតែប្រភេទកីឡាកាយវប្បកម្មប្រឈមមុខខ្លាំងជាមួយនឹងប្រភេទសារធាតុហាមឃត់ក្នុងវិស័យកីឡា «ដូប៉ា ឬដូពីង»។

 ប៉ុន្តែចំពោះកីឡាករក្រោមការមើលថែគ្រប់គ្រងរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គឺដាច់ខាតមិនអនុញ្ញាតឱ្យកីឡាករណាម្នាក់ប្រើប្រាស់សារធតុហាមឃាត់ក្នុងវិស័យកីឡានេះនោះទេ ដោយសហព័ន្ធមានវិធានការច្បាស់លាស់ ក្នុងការត្រួតពិនិត្យ ដើម្បីកិត្តិយសរបស់កីឡាករ សហព័ន្ធ ក៏ដូចជាជាតិទាំងមូលផងដែរ។ បញ្ជាក់ដែរថា ការចូលរួមប្រកួតកន្លងមក ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកនេះ កាយវប្បកម្មកម្ពុជាធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធចំនួន៣គ្រឿងផងដែរ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More