អង្គការ​ HFCA សម្រេច​ក្ដី​ស្រមៃ​កុមារក្រីក្រ​បាន​មក​លេង​បាល់ទាត់​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ ​ក្នុង​ថ្ងៃ​ខួប​ ២០​ឆ្នាំ​

អង្គការ​ Happy Football Cambodia Australia (HFCA) បាន​សម្រេច​ក្ដី​បំណង​របស់​កុមារ​ក្រីក្រ​ចំនួន​ ៦៤​នាក់​ពិសេស​អ្នក​ដែល​រស់នៅ​ឯ​ខេត្ត​សៀមរាប​ពុំ​ធ្លាប់​ស្គាល់​ពហុ​កីឡដ្ឋានមរតកតេជោ​ដ៏​ស្រស់ស្អាត​នា​ឱកាស​ប្រារព្ធ​ខួប​លើក​ទី២០​ កាល​ពី​ថ្ងៃ​ទី១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នេះ។​

ទិដ្ឋភាពប្រារព្ធខួប២០ឆ្នាំ

លោក Paraic Grogan ស្ថាបនិកអង្គការ HFCA បាន​ឲ្យ​ដឹង​ក្រោយ​បញ្ចប់​ការ​ប្រកួត​មិត្តភាព​ថា ​ខួប​លើក​ទី២០​ នេះ​គឺ​ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​បង្កើត​អនុស្សាវរីយ៍​ដ៏​សប្បាយ​រីករាយ​ជា​មួយ​គ្នា​មិន​ថា​កុមារ​ក្រីក្រ​ដែល​អង្គការ​ជួយ​ទាំង​នោះ​ទេ​ ពោល​មាន​ទាំង​បណ្ដា​អង្គការ​ដែល​បាន​សហការ​គ្នា​ធ្វើ​លើ​កិច្ចការ​មនុស្សធម៌​កន្លង​មក​ផង​ដែរ។​

ទិដ្ឋភាពប្រារព្ធខួប២០ឆ្នាំ

កុមារ​ទាំង​ ៦៤នាក់​ដែល​បាន​មក​ចូលរួម​កម្មវិធី​នេះ​មិន​ថា​អ្នក​នៅ​រាជធានីភ្នំពេញ​ ឬ​មក​ពី​ខេត្ត​សៀមរាប​នោះ​ទេ​នា​ឱកាល​នេះ​បាន​មក​ទស្សនា​ព្រះបរមរាជវាំង​ និង​កម្សាន្ត​កន្លែង​សំខាន់ៗ​មួយ​ចំនួន​ទៀត។​ កាន់​តែ​អស្ចាចារ្យ​ និង​ជា​ការ​សម្រេច​ក្ដី​ស្រមៃ​របស់​កុមារ​ទាំង​នោះ​គឺ​បាន​មក​ឃើញ​ពហុ​កីឡដ្ឋានមរតកតេជោ​ដ៏​ល្អ​ស្រស់ស្អាត​ និង​ទំនើប​ដោយ​ផ្ទាល់​ភ្នែក។​ បន្ថែម​ពី​នេះ​ក៏​មាន​ឱកាល​ល្អ​បាន​លេង​បាល់ទាត់​នៅ​លើ​ទីលាន​កម្រិត​អន្តរជាតិ​មួយ​នេះ​ទៀត​ផង។

ទិដ្ឋភាពប្រារព្ធខួប២០ឆ្នាំ

ម្នាក់ៗ​បាន​ប្រកួត​បាល់​ដោយ​ស្នាម​ញញឹម​ និង​បង្ហាញ​ពី​ភាព​ក្លាហាន​ប្រកប​ដោយ​ទំនុក​ចិត្ត​ និង​ក្ដី​សង្ឃឹម​ក្នុង​ជីវិត​តាម​រយៈ​ការ​ទទួល​បាន​នូវ​ការ​បណ្ដុះបណ្ដាល​ ភាព​កក់ក្ដៅ​ដែល​ផ្ដល់​ដោយ​អង្គការ​ HFCA​ អស់​រយៈ​ពេល​ ២០​ឆ្នាំ​មក​នេះ។​

ស្ថាបនិក​ខាង​លើ​បន្ត​ទៀត​ថា​ គោលដៅ​បន្ទាប់​ទៀត​នោះ​អង្គការ​ HFCA​ នឹង​ជួយ​ដល់​កុមារ​ក្រីក្រ​នានា​នៅ​កម្ពុជា​ឲ្យ​បាន​ដល់​ ១ម៉ឺន​នាក់​តាម​រយៈ​ការ​លើកកម្ពស់ដល់​​ជីវភាព​រស់នៅ​ ការ​សិក្សា​ និង​ផ្លាស់ប្ដូរ​ផ្នត់​គំនិត​អភិវឌ្ឍន៍​ខ្លួន​ជា​មួយ​វិស័យ​កីឡា​បាល់ទាត់។​

ទិដ្ឋភាពប្រារព្ធខួប២០ឆ្នាំ

លោក Paraic Grogan បាន​ថ្លែង​អំណរគុណ​ដល់​បណ្ដា​អង្គការ​ដៃគូ​សហការ​អង្គការមូលនិធិកុមារកម្ពុជា  អង្គការ Build your Future Today (BFT)  និង​បណ្ដា​អង្គការ​មួយ​ចំនួន​ទៀត​ដែល​បាន​រួម​ការងារ​ជា​មួយ​គ្នា​រយៈពេល​ ២០​ឆ្នាំ​មក​នេះ​លើ​បេសកកម្ម​ជួយ​កុមារ​ក្រីក្រ​កម្ពុជា​តាម​រយៈ​បាល់ទាត់៕​

ទិដ្ឋភាពប្រារព្ធខួប២០ឆ្នាំ

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More