អង្គការផ្កាយសមុទ្ររៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះ លើកកម្ពស់ជនមានពិការភាព

អង្គការផ្កាយសមុទ្របានរៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះលើកទី១៦ ប្រចាំឆ្នាំដែលបាន ប្រព្រឹត្តិទៅកាលពី ចុងសប្តាហ៍មកនេះ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ​ នៅរាជធានីភ្នំពេញ ។

អង្គការផ្កាយសមុទ្របានរៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះលើកទី១៦ ប្រចាំឆ្នាំដែលបាន ប្រព្រឹត្តិទៅកាលពី ចុងសប្តាហ៍មកនេះ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ​ នៅរាជធានីភ្នំពេញ ។

កម្មវិធីបាល់ទាត់នេះមានគោលបំណងសំខាន់គឺចូលរួម​អបអរសាទរ និងលើកកម្ពស់ការចូលរួមកីឡាករកីឡាការនីមានពិការភាពនៅកម្ពុជា ។ ដោយកីឡាករកីឡាការនីចូលរួមក្នុងការ ប្រកួតបាល់ទាត់នេះធ្វើដំណើរមកពីខេត្តចំនួន ៣ មានដូចជា៖ ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តកំពត តាមរយៈអង្គការដៃគូរបស់អង្គការផ្កាយសមុទ្រដូចជា៖ កម្មវិធីអភិវឌ្ឍន៍មនុស្សថ្លង់ និងអង្គការ Epic Arts ជាដើម ។

ក្នុងឆ្នាំនេះ ជាផ្នែកមួយនៃសកម្មភាពបាល់ទាត់សមត្ថភាពចម្រុះ របស់កម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្រ កីឡាករថ្លង់បានចូលរួមវគ្គបណ្តុះបណ្តាលបាល់ទាត់ ជាមួយនឹងកីឡាករជិះរទេះ កីឡាករពិការសតិបញ្ញា និងកីឡាករមានផ្ទុកមេរោគអេដស៍ទៀតផង ។ នៅកម្ពុជាឱកាសសម្រាប់អ្នកមានពិការភាពក្នុងការចូលរួមប្រកួតប្រជែងក្នុងវិស័យកីឡាគឺកម្រណាស់ ហើយអង្គការផ្កាយសមុទ្រក៏កំពុងតែខិតខំធ្វើការផ្លាស់ប្តូរទស្សនៈនេះ ។

កម្មវិធីប្រកួតបាល់ទាត់សមត្ថភាពចម្រុះឆ្នាំនេះបានទទួលស្វាគមន៍ កីឡាករកីឡាការនីសរុប ចំនួន ៣៤៨ នាក់ មកពីសហគមន៍អ្នកមានពិការភាពសតិបញ្ញា អ្នកមានផ្ទុកមេរោគអេដស៍ និងអ្នកថ្លង់ ជាដើម ដែលនេះបានសបញ្ជាក់ថាបាល់ទាត់គឺសម្រាប់អ្នកគ្រប់គ្នា ។

ត្រឹមតែជាការប្រកួតបាល់ទាត់សាមញ្ញមួយដែលចាប់់ផ្តើមកាលពីដប់ឆ្នាំមុនឥឡូវនេះបានរីកលូតលាស់ទៅជាកម្មវិធីប្រកួតកីឡា​ ដែលជួយលើកកម្ពស់ការចូលរួមសម្រាប់ជនមានពិការភាពដ៏ធំ ដោយបាននាំ យកឱកាសជាច្រើនដល់កុមារ និងយុវជន ដែលមួយចំនួនមិនត្រូវបានគេរាប់បញ្ចូលក្នុងសកម្មភាព កីឡា ។

កម្មវិធីប្រកួតនេះបានចាប់ផ្តើមនៅម៉ោង ៨:០០ ព្រឹក និងប្រព្រឹត្តទៅពេញមួយថ្ងៃ ដោយមានការប្រកួត មិត្តភាព សកម្មភាពលើកកម្ពស់ការចូលរួមរបស់សហគមន៍ពោរពេញដោយបរិយាកាសសប្បាយ រីករាយ ដែលភាពខុសគ្នារបស់កីឡាករកីឡាការនីគ្រប់រូបត្រូវបានរាប់បញ្ចូលទាំងក្នុង និងក្រៅទីលាន ។

កីឡាករកីឡាការនីចូលរួមប្រកួតទទួលបានពានរង្វាន់ មេដាយ និងរង្វាន់លើកទឹកចិត្តពិសេសៗ ជាច្រើន ដែលមិនត្រឹមតែបង្ហាញពីការទទួលស្គាល់ពីសមត្ថភាពកីឡារបស់ពួកគេទេ ថែមទាំងចំពោះ ទឹកចិត្តស្រឡាញ់កីឡា ការសាមគ្គីគ្នាជាក្រុម និងភាពតស៊ូធន់ទ្រាំទៀតផង ។

ការរៀបចំកម្មវិធីប្រកួតបាល់ទាត់សមត្ថភាពចម្រុះរបស់អង្គការផ្កាយសមុទ្រលើកទី១៦នេះជាថ្មីម្តងទៀតបាន  បង្ហាញថានៅពេលកុមារ និងយុវជនទទួលបានឱកាសក្នុងការចូលរួមនោះពួកគេកំពុងតែដើរឆ្ពោះទៅ រកភាពរីកចម្រើន ទាំងលើទីលាន និងក្នុងជីវិត ។ កម្មវិធីគឺជាការក្រើនរម្លឹកថា បាល់ទាត់មិនមែន គ្រាន់តែកីឡាប៉ុណ្ណោះទេ ប៉ុន្តែ​វាជាមធ្យោបាយដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិ ការកសាងមិត្តភាព និងសាមគ្គីភាពផងដែរ ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More