ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួម​ពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំថ្មី

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ ២០២៦ ។

សកម្មភាព​ពិធី​បិទ

លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បាន​ឡើង​ថា​ សិក្ខាសាលាបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា ដែលរៀបចំដោយអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា មានរយៈពេល ២ថ្ងៃដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួមមកពីបណ្តាមន្ទីរអប់រំ យុជន និងកីឡារាជធានី ខេត្ត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា អគ្គនាយកដ្ឋានកីឡា អង្គភាពជំនាញ និងសហព័ន្ធកីឡាជាតិសរុបចំនួន ១៤៩នាក់។

សកម្មភាព​ពិធី​បិទ

អគ្គនាយកខាង​លើ​បន្តទៀតថា សិក្ខាសាលាបូកសរុបការងារអនុវិស័យអប់រំកាយ និងកីឡា មានគោលបំណង ដើម្បីពិនិត្យ និងវាយតម្លៃលើរបាយការណ៍សមិទ្ធផលអនុវិស័យអប់រំកាយ និងកីឡា ដែលបានអនុវត្តក្នុងឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ជាពិសេសផ្តល់ឱ្យកាសដល់បណ្តារាជធានី ខេត្ត និងសហព័ន្ធកីឡាជាតិ ផ្តល់ធាតុចូលនូវបញ្ហាប្រឈម និងសំណូមពរ ដើម្បីឱ្យរបាយការណ៍លទ្ធផល និងទិសដៅអនុវិស័យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ ព្រមទាំងឯកភាពគ្នាដាក់ចូលក្នុងសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នាខែកុម្ភៈ ឆ្នាំ២០២៥ នាពេលខាងមុខ។

សកម្មភាព​ពិធី​បិទ

តាមអនុសាសន៍ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាមាន៣ចំណុចសំខាន់ៗ ទី១. ការងារអប់រំកាយនិងកីឡា ត្រូវមានចក្ខុវិស័យ និងបេសកកម្មឱ្យបានជាក់លាក់ទាំងក្នុងគ្រឹះស្ថានសិក្សារបស់សិក្សានុសិស្ស រួមទាំងសុខភាពសិក្សា និងយន្តការអប់រំកាយសម្រាប់មហាជនឱ្យស្របតាមអន្តរជាតិ ពិសេសគឺអាស៊ាន ដើម្បីប្រជាជាតិអាស៊ានទទួលបានសុខភាពល្អ ទី២.ការអភិវឌ្ឍកីឡាជំនាញ កីឡាកម្រិតខ្ពស់ ត្រូវពិនិត្យទៅលើផលប៉ះពាល់ទាំងឡាយដែលពាក់ព័ន្ធទៅនឹងស្ថាប័នដ៏ទៃទៀត និងទី៣. ការពិភាក្សាក្នុងអង្គសិក្ខាសាលាត្រូវលើកឡើងឱ្យបានច្បាស់លាស់តាមប្រធានបទ ដើម្បីស្វែងរកបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយពិតប្រាកដ ដើម្បីធ្វើការកែលម្អ និងទទួលបានលទ្ធផលប្រសិទ្ធភាពល្អប្រសើរថែមទៀត៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More