រកឃើញម្ចាស់ជយលាភី កីឡាចំបាប់ប្រចាំឆ្នាំ២០២៣

ចំបាប់ជើងឯកថ្នាក់ជាតិ២០២៣៖ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៣ បានបញ្ចប់ទៅដោយជោគជ័យ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ នៅសាលចំបាប់ ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកក្រោមអធិបតីភាពលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាប្រធានកីឡាចំបាប់អាស៊ីអាគ្នេយ៍។

ការប្រកួតយ៉ាងស្វិតស្វាញបានរកឃើញថា សមាគមក្រសួងមហាផ្ទៃ ឈ្នះមេដាយច្រើនជាងគេ សរុប២០ ក្នុងនោះមេដាយមាស៨ ប្រាក់៩ និងសំរឹទ្ធ១៣ ឈរលេខ១ នាំមុខក្លឹបគិរី ដំរីមានរិទ្ធ ឈរលេខ២ មានមេដាយសរុប៣ ក្នុងនោះមាស១ ប្រាក់១ និងសំរឹទ្ធ១។

ក្លឹបយាយព្រីងមានរឹទ្ធ ឈរលេខ៣ មានមេដាយមាស១ និងប្រាក់១ ស្របពេលក្លឹបឬទ្ធិសែន ឈរលេខ៤ មានមេដាយមាស១ លើក្លឹបចំបាប់បារមីមេទ័ពម៉ឺនឯក មានមេដាយមាស១ ឈរលេខ៥។ ក្លឹបប្រយ៉ាបមានរិទ្ធ មានមេដាយប្រាក់១ និងសំរឹទ្ធ១ ឈរលេខ៦ លើក្លឹបឃ្លាំងមឿង ឈរលេខ៧ មានមេដាយប្រាក់២ និងក្លឹបសមាគមខេត្តកណ្តាល មានមេដាយសំរឹទ្ធ១ ឈរលេខ៨។

សូមបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ បានចាប់ផ្ដើមដំណើរការពីថ្ងៃទី១៨ ដល់២១ ខែមករា ឆ្នាំ២០២៤ ដោយមានអត្តពលិក និងប្រតិភូ ៩០នាក់មកពី១០ក្លិប និងសមាគម ក្នុងរាជធានី-ខេត្ត៕

Uncategorized

សហព័ន្ធកីឡាវាយកូនឃ្លីលើតុ រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិតមូលដា្ឋនដល់សិក្ខាកាមចំនួន ២២ នាក់

ក្រោមកញ្ចប់ថវិកាគាំទ្រប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានរៀបចំវគ្គ គ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋានដែលមានរយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នៅសាលសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដល់សិក្ខាកាមចំនួន២២នាក់ នាព្រឹកថ្ងៃទី២៧សីហាឆ្នាំ២០២៥។

Read More
Uncategorized កីឡា

កុមារីកម្ពុជា ២រូប ​មានសំណាង កាន់ដៃកីឡាករល្បីៗរបស់ក្លឹបTottenham Hotspur តាមរយៈការ គាំទ្ររបស់AIA

ឱកាសធ្វើដំណើរទៅក្រៅប្រទេសជា លើកដំបូងមិនធ្លាប់មានក្នុងឆាកជីវិតសម្រាប់កុមារីកម្ពុជា ២រូបគឺមានអត្ថន័យលើសពីការហោះហើរ និងដើរកំសាន្ត ដោយសារតែវាគឺជាបទពិសោធន៍វិសេសវិសាលបំផុតក្នុងឆាកជីវិតរបស់ប្អូនៗ ដែល ផ្តល់នូវចំណេះដឹងថ្មីៗពីពិភពលោក និងពង្រឹងទំនុកចិត្តលើខ្លួន​ឯងកាន់តែច្រើន ដែលនេះជាអ្វីដែល ប្អូនៗមិនធ្លាប់គិតថាអាចទៅរួច ។

Read More
Uncategorized កីឡា

ទិវាកីឡាអាស៊ាន “ ASEAN Sports Day អ្នក​ចូលរួម​បង្ហាញ​ពី​ភាព​រីករាយ​ និង​ស្និតស្នាល​

ទិវា​កីឡា​អាស៊ាន​ ឬ​ហៅ​ថា​ ASEAN Sports Day ដែល​រៀបចំ​ឡើង​នៅ​ក្នុង​ពហុ​កីឡដ្ឋានជាតិ​កាល​ពី​ថ្ងៃ​ទី២២​ ខែ​សីហា​ ឆ្នាំ​២០២៥​ មានការ​ចូលរួមពី​​អ្នក​កីឡា​ និង​មហាជន​សរុប​ជាង​ ៥០០នាក់​ប្រកប​ដោយ​

Read More