៧៥ក្រុមចូលរួមប្រជែងពានបាល់ទាត់វិលជុំ កុមារនិងយុវជន AIA–ISF Youth League២០២៦

កីឡាករ-កីឡាការិនីបាល់ទាត់ចំនួន ៧៥ ក្រុមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តការណ៍ បាល់ទាត់វិលជុំ កុមារនិងយុវជន AIA–ISF Youth League ប្រចាំ ឆ្នាំ២០២៦ បង្ហាញពីការចាប់ផ្តើម នៃរដូវកាលបាល់ទាត់ថ្មី ពោរពេញដោយការប្រកួត ប្រជែងដ៏អស្ចារ្យ និងស្វិតស្វាញជាច្រើន ដោយមានគោលដៅជួយអភិវឌ្ឍទេពកោសល្យ កីឡាករកីឡា ការនីវ័យក្មេង និងរួមចំណែកដល់ភាព រីកចម្រើននៃសមត្ថភាព របស់ពួកគេ ក្រោមកិច្ចសហការ ដ៏យូរអង្វែងប្រកប ដោយផ្លែផ្កាសម្រាប់ ឆ្នាំទី១០ ររវាងក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA (ខេមបូឌា) និងអង្គការផ្កាយសមុទ្រ ។

ឆ្នាំ២០២៦ គឺជាដំណាក់កាល ដ៏សំខាន់មួយសម្រាប់កីឡាយុវជន និងការអភិវឌ្ឍយុវជននៅកម្ពុជា ខណៈ AIA កម្ពុជា អបអរសាទរឆ្នាំទីដប់ ជាប់គ្នា នៃដៃគូភាពជាមួយអង្គការផ្កាយសមុទ្រ “ISF” តាមរយៈលីគយុវជន AIA–ISF បានចាប់ផ្តើមពីការប្តេជ្ញារួមគ្នា ក្នុងការពង្រឹងសមត្ថភាព យុវជនតាមរយៈកីឡាបាល់ទាត់ បានរីកចម្រើនក្លាយជាកម្មវិធីអភិវឌ្ឍយុវជន ដ៏មានឥទ្ធិពលខ្លាំងមួយក្នុងប្រទេស ដោយបានឈានដល់យុវកីឡាករចំនួន ១៦,៨៤៥ នាក់ មកពី ៨៨៣ ក្រុមតាមបណ្តាលខេត្ត១០ នៅទូទំាំងប្រទេសកម្ពុជា ។
ដើម្បីអបអរសាទរ ដៃគូភាពរយៈពេលមួយទសវត្សរ៍ និងបញ្ជាក់ឡើងវិញ នូវតម្លៃរួមនៃសុខភាព សុខុមាលភាព និងការពង្រឹងសមត្ថភាពយុវជន ISF នឹងដាក់ឲ្យដំណើរការយុទ្ធនាការសកម្មភាពសាធារណៈក្រោមឈ្មោះ “Football for Go od” នៅក្នុងខេត្តចំនួនបី នៅដើមឆ្នាំ២០២៦។

 យុទ្ធនាការនេះនឹងធ្វើ ជាការនាំមុខដ៏រស់រវើក និងរួមបញ្ចូលគ្នាមុនពិធីបើកលីគយុវជន AIA–ISF ឆ្នាំ២០២៦ ដោយនាំកីឡាបាល់ទាត់ ចូលទៅកាន់ទីធ្លាសាធារណៈ និងសហគមន៍មូលដ្ឋាន ។
លើសពីការអបអរសាទរ យុទ្ធនាការនេះ មានគោលបំណងលើកកម្ពស់ការ យល់ដឹងអំពីកីឡាបាល់ទាត់ ជាឧបករណ៍ដ៏មានអានុភាព សម្រាប់ការអភិវឌ្ឍសង្គម ដោយបង្ហាញពីតួនាទីរបស់វា ក្នុងការលើកកម្ពស់សុខភាព សុខុមាលភាព ការរួមបញ្ចូល និងការអភិវឌ្ឍសហគមន៍។ តាមរយៈការនាំកម្មវិធីចូល ទៅកាន់ទីធ្លាសាធារណៈមានមនុស្សច្រើន AIA និង ISF កម្ពុជា មានបំណងពង្រឹងការចូលរួមរបស់សហគមន៍នៅរាជធានីភ្នំពេញ និងខេត្តបន្ថែមពីរផ្សេងទៀត ចូលរួមក្នុងលីគយុវជនឆ្នាំ២០២៦ ខណៈពេលដូចគ្នានេះក៏ពង្រឹងការមើលឃើញ និងឥទ្ធិពល នៃបេសកកម្មរួមរបស់ពួកគេផងដែរ ។


អ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រប្រសាសន៍ថា ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League នេះ ដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សិទ្ធិអំណាចកុមារ និងយុវជន ដែលជួបប្រទះការលំបាក ។ ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រើប្រាស់កីឡាបាល់ទាត់ជា វិធីសាស្ត្រ ដើម្បីជំរុញឱកាសទទួលបានការអប់រំប្រកបដោយគុណភាព និងការរៀនសូត្រ ជំនាញសំខាន់ៗ ។
ការប្រកួតនេះមិនត្រឹមតែ ជាការប្រកួត ប្រជែងនោះទេ តែវាជាឱកាសដ៏កម្រសម្រាប់កុមារ និងយុវជនរស់នៅក្នុងភាពក្រីក្រ ឲ្យអាចបង្កើនចំ ណេះដឹងទា ក់ទងនឹងជំនាញបំណិនជីវិត យល់ដឹងកាន់តែច្បាស់ពីបញ្ហា សង្គម និងទទួលបានភាពសប្បាយ រីករាយពីការលេងកីឡាទៀតផង ។


ក្រៅពីការហ្វឹកហាត់បាល់ទាត់ អង្គការផ្កាយសមុទ្រ ក៏បានផ្តល់ការបណ្តុះបណ្តាលអំពីជំនាញបំណិនជីវិតដល់ក្រុមអត្ត ពលិក ។ គ្រូបង្វឹកបាល់ទាត់ របស់អង្គការផ្កាយសមុទ្រ បង្កើតបរិស្ថាន សុវត្ថិភាព ដើម្បីរៀនសូត្រ និង ពិភាក្សាអំពីបញ្ហាសង្គម គួរឲ្យព្រួយបារម្ភដែលកើតឡើង ជុំវិញជីវិតកុមារ និងយុវជន ដូចជា ការប្រើប្រាស់ គ្រឿងញៀន ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ ល្បែងស៊ីសង និងសមភាពជាដើម ។

កុមារ និងយុវជនចូលរួមក្នុង ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ទទួលបានឱកាសដ៏សំខាន់ ពីការប្រកួតប្រជែង ក្នុងកម្មវិធីកីឡាផង និងសកម្មភាព ដែលជួយកសាង ជំនាញ ដូចជាការធ្វើការងារជាក្រុម ភាពជាអ្នកដឹកនាំ ការសម្រេចចិត្ត ប្រកប ដោយប្រសិទ្ធភាព និងភាពធន់ ទ្រាំផងដែរ ៕

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More