ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ បន្តជាប់ឆ្នោតដឹកនាំសហព័ន្ធកីឡាវាយកូនឃ្លីលើតុ អាណត្តិថ្មី

ក្នុងមហាសន្និបាតបញ្ចប់អាណិត្តទី៧នាព្រឹកថ្ងៃទី២៨មករាឆ្នាំ២០២៦នេះ  ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ ត្រូវបានសមាជិកប្រតិបិត្តបោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុ អាណត្តិថ្មីទី៨រយៈពេល៥ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។

ស្របពេលដែលឯកឧត្តមជាប់ជាប្រធាន ក៍មានអនុប្រធានចំនួន១៣រូបផ្សេងទៀត ដោយក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខវាសនា ជាអនុប្រធានទី១ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក  យិត ភារៈ ជាអនុប្រធានទី២ ។ លោក ហេង សុខ ជាតិ ជាអគ្គលេខាធិការ លោក ឧត្តមសេនីយ៍ទោ ព្រុំ ឌុចបូរ៉ានឿន ជាអគ្គហរិញ្ញឹក រួមទាំងសមាជិកជាច្រើនរូបទៀត សរុបចំនួន២៩នាក់។

ក្នុងនាមប្រធានដឹកនាំសហព័ន្ធអាណត្តិជាបន្ត ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ បានលើកនៅទិសដៅសំខាន់ៗចំនួន៣ចំណុចរួមមាន៖

១ រៀបចំផែនការអភិវឌ្ឍន៍កីឡាករ កីឡាការិនី តាមរយៈផែនការហ្វឹកហាត់តាមតំណាក់កាល ពិសេសហ្វឹកហាត់ជំនាញ និងគ្រូបង្វឹកដែលមានគុណវឌ្ឍ  មានបទពិសោធន៍ខ្ពស់។

២. រៀបចំឲ្យមានការហ្វឹកហាត់នៅក្រៅប្រទេស និងការប្រកួតថ្នាក់ជាតិ អន្តរជាតិឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ការផ្តល់អាហារូបត្ថម្ភ ការថែរទាំសុខភាព និង ការលើកទឹកចិត្តផ្សេងៗ។

៣. បន្ថែមនូវធនធានមន្រ្តីរៀបចំការប្រកួត អាជ្ញាកណ្តាល ជំនួយការអាជ្ញាកណ្តាល ជម្រុញឲ្យមានសមត្ថភាព ជាអជ្ញាកណ្តាលអន្តរជាតិ។

ឯកឧត្តមបន្តថា អាណាត្តិទី៨នេះ ជាអាណត្តិយុត្តសាស្រ្តសម្រាប់កីឡាវាយកូនឃ្លីលើតុ ដើម្បីចូលរួមការប្រកួតកីឡាសកលវិទ្យាល័យអាស៊ានលើកទី២២ និងការប្រកួតកីឡាស៊ីហ្គេមលើកទី៣៤ឆ្នាំ២០២៧ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ និងត្រៀមខ្លួនក្នុងការចូលរួមប្រកួតអន្តរជាតិផ្សេងៗទៀត។

បើយោងតាមរបាយការណ៍របស់លោក ហេង សុខ ជាតិ ជាអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានបញ្ហាញអំពីគម្រោងសំខាន់ៗចំនួន២៤កម្មវិធី មានទាំងការចូលរួមវគ្គបណ្តុះបណ្តាល ការប្រកួតថ្នាក់ជាតិ និងការត្រៀមខ្លួនចូលរួមប្រកួតកម្រិតអន្តរជាតិផងដែរ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More