ឯកឧត្តម ​ សុខ​ សូកាន៖ការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំកីឡាករ មានការរីកចម្រើនអភិវឌ្ឃន៍គួរកត់សំគាល់

ការ​ប្រកួត​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ ​ជ្រើសរើសជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៥ បានចាប់ផ្តើមជាផ្លូវការហើយនាព្រឹក ថ្ងៃទី២៨មករាឆ្នាំ២០២៦នេះ ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ដើម្បី ថ្ងៃ ​ជា​ឱកាស​សម្រាប់​សម្លឹង​មើល​ធនធាន​ថ្មីបំពេញបន្ថែមក្នុងក្រុមជម្រើសជាត។

មានប្រសាសន៍ក្នុងពិធីបើកជាផ្លូវការ ឯកឧត្តម ​ សុខ​ សូកាន​ រដ្ឋលេខាធិការក្រសួងរៀបចំដែលដី នគររូបនីយ៍កម្ម និង សំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូលនិង ប៉េតង់កម្ពុជា បាន​លើក​ឡើង​ថា​ ការ​ប្រកួត​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រឹតតែ​មាន​ការ​គាំទ្រ​ពី​មហាជន​ និង​ជា​ការ​បង្កើន​ទំនាក់ទំនង​រវាង​សម្ព័ន្ធ​ ក្លឹប រាជធានីខេត្តទាំងអស់។​

លើស​ពី​នេះ​ក៏​ជា​ការ​ផ្ដល់​ឱកាស​ដល់​កីឡាករ​ កីឡា​ការិនី​ទូទាំង​ប្រទេស​បាន​ប្រកួត​ដុសខាត​សមត្ថភាព​ផង​ដែរ។​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ខាង​លើ​បន្ត​ទៀត​ថា​ ការ​ប្រកួត​នេះ​ក៏​ជា​ពេលវេលា​ល្អ​មួយ​សម្រាប់​សហព័ន្ធ​បាន​សម្លឹង​រក​មើល​នូវ​ធនធាន​ដែល​មាន​សមត្ថភាព​លេចធ្លោ​ផង​ដែរ​ដើម្បី​អាច​តេស្ត​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើសជាតិ​ឈាន​ទៅ​ដល់​ការ​ប្រកួត​តំណាង​ប្រទេស​លើ​ឆាក​អន្តរជាតិ​។​

ឯកឧត្តម បន្តថា ការប្រកួតពី១ឆ្នាំទៅមួយឆ្នាំកីឡាករ កីឡាការិនីកាន់តែមានការរីកចម្រើនអភិវឌ្ឃន៍គួរកត់សំគាល់ ហើយការដាក់ចេញនូវវិញ្ញាសានៃការប្រកួតកាន់តែសម្បូរបែប ធ្វើឲ្យការចូលរួមកាន់តែទូលំទូលាយ។

គួរកត់សំគាល់ដែរថាសក្តានុពលរបស់កម្ពុជា លើវិស័យកីឡាប៊ូល និងប៉េតង់ ត្រូវបានទទួលស្គាល់ទាំងកម្រិតតំបន់ និង ពិភពលោក ព្រមទាំងត្រូវបានសហព័ន្ធកីឡាប៊ូល និង ប៉េតង់អន្តរជាតិ ប្រសិទ្ធនាមកម្ពុជាថា ជាប្រទេសមហាអំណាចលើវិស័យកីឡាប៉េតង់ នេះគឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា ទាំងមូល។ គិតត្រឹមខែមករានៃឆ្នាំ២០២៦នេះ មេដាយសរុបដែលកម្ពុជា ដណ្តើមបានចំនួន៤២៧គ្រឿង ក្នុងនោះមានមាស១២២គ្រឿង ប្រាក់១៤៨គ្រឿង និង សំរឹទ្ធិ១៥៧គ្រឿង។

បន្ថែមពីនេះកាលពីឆ្នាំ២០១៧សហព័ន្ធកីឡាប៊ូល និង ប៉េតង់អន្តរជាតិ ក៍បានសម្រេចផ្តល់ពានរង្វាន់ ចំណាត់លេខ១ដល់សហព័ន្ធកីឡាប៊ូលនិង ប៉េតង់កម្ពុជា ដែលមានស្នាដៃ និងការដឹកនាំល្អជាងគេនៅទូទាំងពិភពលោក។ 

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ របស់​សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ នេះ​ធ្វើ​ឡើង​រយៈពេល​ ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី២៨​ ដល់​ ៣០​ ខែ​មករា​ ឆ្នាំ​២០២៦​ នៅ​ទីលាន​របស់​សហព័ន្ធ​ក្នុង​ពហុ​កីឡសដ្ឋាន​ជាតិ។ដោយមានសម្ព័ន្ធក្លឹបចូលរួមចំនួន៦០ មានប្រតិភូគ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន៤១៦នាក់ប្រកួតលើ៨វិញ្ញាសា៕

Featured កីឡា

ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ បន្តជាប់ឆ្នោតដឹកនាំសហព័ន្ធកីឡាវាយកូនឃ្លីលើតុ អាណត្តិថ្មី

ក្នុងមហាសន្និបាតបញ្ចប់អាណិត្តទី៧នាព្រឹកថ្ងៃទី២៨មករាឆ្នាំ២០២៦នេះ  ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ ត្រូវបានសមាជិកប្រតិបិត្តបោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុ អាណត្តិថ្មីទី៨រយៈពេល៥ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ ស្របពេលដែលឯកឧត្តមជាប់ជាប្រធាន ក៍មានអនុប្រធានចំនួន១៣រូបផ្សេងទៀត ដោយក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខវាសនា ជាអនុប្រធានទី១ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក  យិត ភារៈ ជាអនុប្រធានទី២ ។ លោក ហេង សុខ ជាតិ ជាអគ្គលេខាធិការ លោក ឧត្តមសេនីយ៍ទោ ព្រុំ ឌុចបូរ៉ានឿន ជាអគ្គហរិញ្ញឹក រួមទាំងសមាជិកជាច្រើនរូបទៀត សរុបចំនួន២៩នាក់។ ក្នុងនាមប្រធានដឹកនាំសហព័ន្ធអាណត្តិជាបន្ត ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ បានលើកនៅទិសដៅសំខាន់ៗចំនួន៣ចំណុចរួមមាន៖ ១ រៀបចំផែនការអភិវឌ្ឍន៍កីឡាករ កីឡាការិនី តាមរយៈផែនការហ្វឹកហាត់តាមតំណាក់កាល ពិសេសហ្វឹកហាត់ជំនាញ និងគ្រូបង្វឹកដែលមានគុណវឌ្ឍ  មានបទពិសោធន៍ខ្ពស់។ ២. រៀបចំឲ្យមានការហ្វឹកហាត់នៅក្រៅប្រទេស និងការប្រកួតថ្នាក់ជាតិ អន្តរជាតិឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ការផ្តល់អាហារូបត្ថម្ភ ការថែរទាំសុខភាព និង ការលើកទឹកចិត្តផ្សេងៗ។ ៣. […]

Read More
Featured កីឡា

៧៥ក្រុមចូលរួមប្រជែងពានបាល់ទាត់វិលជុំ កុមារនិងយុវជន AIA–ISF Youth League២០២៦

កីឡាករ-កីឡាការិនីបាល់ទាត់ចំនួន ៧៥ ក្រុមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តការណ៍ បាល់ទាត់វិលជុំ កុមារនិងយុវជន AIA–ISF Youth League ប្រចាំ ឆ្នាំ២០២៦ បង្ហាញពីការចាប់ផ្តើម នៃរដូវកាលបាល់ទាត់ថ្មី ពោរពេញដោយការប្រកួត ប្រជែងដ៏អស្ចារ្យ និងស្វិតស្វាញជាច្រើន ដោយមានគោលដៅជួយអភិវឌ្ឍទេពកោសល្យ កីឡាករកីឡា ការនីវ័យក្មេង និងរួមចំណែកដល់ភាព រីកចម្រើននៃសមត្ថភាព របស់ពួកគេ ក្រោមកិច្ចសហការ ដ៏យូរអង្វែងប្រកប ដោយផ្លែផ្កាសម្រាប់ ឆ្នាំទី១០ ររវាងក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA (ខេមបូឌា) និងអង្គការផ្កាយសមុទ្រ ។ ឆ្នាំ២០២៦ គឺជាដំណាក់កាល ដ៏សំខាន់មួយសម្រាប់កីឡាយុវជន និងការអភិវឌ្ឍយុវជននៅកម្ពុជា ខណៈ AIA កម្ពុជា អបអរសាទរឆ្នាំទីដប់ ជាប់គ្នា នៃដៃគូភាពជាមួយអង្គការផ្កាយសមុទ្រ “ISF” តាមរយៈលីគយុវជន AIA–ISF បានចាប់ផ្តើមពីការប្តេជ្ញារួមគ្នា ក្នុងការពង្រឹងសមត្ថភាព យុវជនតាមរយៈកីឡាបាល់ទាត់ បានរីកចម្រើនក្លាយជាកម្មវិធីអភិវឌ្ឍយុវជន ដ៏មានឥទ្ធិពលខ្លាំងមួយក្នុងប្រទេស ដោយបានឈានដល់យុវកីឡាករចំនួន ១៦,៨៤៥ នាក់ មកពី ៨៨៣ ក្រុមតាមបណ្តាលខេត្ត១០ នៅទូទំាំងប្រទេសកម្ពុជា […]

Read More
ភាពជាដៃគូរវាងអង្គការផ្កាយសមុទ្រ “ISF” ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA បានឈានមកដល់ខួបគម្រប់១០ឆ្នាំហើយ តាមរយៈលីគយុវជន AIA–ISF ដែលបានចាប់ផ្តើមពីការប្តេជ្ញារួមគ្នាក្នុងការពង្រឹងសមត្ថភាពយុវជនតាមរយៈកីឡាបាល់ទាត់ មានភាពរីកចម្រើន ហើយក្លាយជាកម្មវិធីអភិវឌ្ឍយុវជនដ៏មានឥទ្ធិពលខ្លាំងមួយក្នុងប្រទេស ដោយគិតមកដល់ពេលនេះ មានកីឡាករ កីឡាការិនី ចំនួន ១៦,៨៤៥ នាក់ មកពី១០ខេត្តស្នើរនិង  ៨៨៣ ក្រុម ។
Featured កីឡា

AIA និង ISF ចាប់ដៃគ្នាគម្រប់ខួប១០ឆ្នាំយកកីឡាបាល់ទាត់អភិវឌ្ឍយុវជនមានឥទ្ធិពលជាង១ម៉ឺននាក់

ភាពជាដៃគូរវាងអង្គការផ្កាយសមុទ្រ “ISF” ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA បានឈានមកដល់ខួបគម្រប់១០ឆ្នាំហើយ តាមរយៈលីគយុវជន AIA–ISF ដែលបានចាប់ផ្តើមពីការប្តេជ្ញារួមគ្នាក្នុងការពង្រឹងសមត្ថភាពយុវជនតាមរយៈកីឡាបាល់ទាត់ មានភាពរីកចម្រើន ហើយក្លាយជាកម្មវិធីអភិវឌ្ឍយុវជនដ៏មានឥទ្ធិពលខ្លាំងមួយក្នុងប្រទេស ដោយគិតមកដល់ពេលនេះ មានកីឡាករ កីឡាការិនី ចំនួន ១៦,៨៤៥ នាក់ មកពី១០ខេត្តស្នើរនិង  ៨៨៣ ក្រុម ។ លោកស្រី   Jane Tay អគ្គនាយិកា អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា ថ្ងៃនឹះមិនគ្រាន់តែជាកម្មវិធីអបអរនោះទេ ប៉ុន្តែវាគឺជាពេលវេលាដ៍មានតម្លៃក្នុងការឆ្លុះបញ្ចាំង អំពីអ្វីដែលយើងអាចសម្រេចបាន នៅពេលដែលយើងរួមគ្នា ធ្វើការលើគោលបំណងរួមមួយ ក្នុងការជួយឲ្យប្អូនៗកុមារអាច ឈានចាប់ក្តីស្រម៉ៃរបស់ខ្លួន តាមរយ់សុខភាពដោយប្រើបាល់ទាត់ជាយាន។ ឆ្នាំ២០២៦នេះ ពិតជាឆ្នាំដ៍ពិសេស ដោយ ISF ប្រារព្វខួបលើកទី២០របស់ខ្លួន ហើយ អេ អាយ អេ ខេមបូឌា យើងខ្ញុំក៍មានមោទនភាពក្នុងការប្រារព្វខួបលើកទី១០ នៃភាពជាដៃគូរវាងស្ថាប័នទាំង២ ដែលបានចាប់ដៃធ្វើការរួមគ្នា ដើម្បីសម្រេចគោលបំណងរួមគ្នាក្នុងការលើកកម្ពស់ និង កសាងក្តីសង្ឃឹមកុមារ និង សហគមន៍ […]

Read More