ពានរង្វាន់បាល់ទាត់កុមារារបស់ ISFនិង Ian Thompson Memorialផ្តល់ឱកាសដល់កីឡាករបញ្ចេញសមត្ថភាព និងស្មារតីសាមគ្គីក្រុម

ឈានចូលឆ្នាំទី ១៣ នៃភាពជាដៃគូរវាងអង្គការផ្កាយសមុទ្រ ជាមួយ Ian Thompson Memorial កាលពីថ្ងៃសៅរ៍ ទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ បានប្រកាសបើកព្រឹត្តិការណ៍ការប្រកួតបាល់ទាត់កុមារប្រុស Ian Thompson Memorial – ISF Boys’ Tournament ឆ្នាំ ២០២៦ ដោយកុមារា៧០០នាក់ ស្មើរនិង ៦០ក្រុម មកពីទូទាំងប្រទេសប្រកួតប្រជែងពេញមួយថ្ងៃ។

ការរៀបចំនេះ មានអត្ថន័យពិសេស ខណៈ ISF Cambodia អបអរសាទរខួប ២០ ឆ្នាំ នៃការបង្កើតអស់ពេលរយៈពេលពីរ ទសវត្សរ៍ដែលបានឧទ្ទិស ដើម្បីកាត់បន្ថយភាពក្រីក្រ តាមរយៈការចូលដំណើរការយ៉ាងស្មើភាពទៅកាន់ការអប់រំ សេវាសុខាភិបាល និងកីឡា។

ចាប់តាំងពីបង្កើតមក ISF បានពង្រឹងសមត្ថភាពយុវជនរាប់ពាន់នាក់ទូទាំងប្រទេសកម្ពុជា ដោយប្រើបាល់ទាត់មិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ប៉ុន្តែជាមធ្យោបាយកសាងទំនុកចិត្ត ភាពអត់ធ្មត់ និងអនាគតដ៏ភ្លឺស្វាង ។

នៅក្នុងការប្រកួតកុមារាប្រចាំឆ្នាំនេះ ចែកជា ៣ ប្រភេទអាយុ រួមមាន អាយុក្រោម ១០ ឆ្នាំ អាយុក្រោម ១៤ ឆ្នាំ និងអាយុក្រោម ១៦ ឆ្នាំ។ ក្រុមកីឡាបានធ្វើដំណើរមកពី ៩ ខេត្ត រួមមាន រតនគិរី បន្ទាយមានជ័យ កំពង់ធំ កំពង់ស្ពឺ បាត់ដំបង កំពត សៀមរាប និងព្រះសីហនុ ព្រមទាំងសិស្សមកពីសាលាដៃគូរបស់ ISF នៅទូទាំងរាជធានីភ្នំពេញ។ សម្រាប់កីឡាករជាច្រើន ការប្រកួតនេះជាឱកាសដ៏កម្រ ក្នុងការប្រកួតក្នុងកម្រិតជាតិ និងភ្ជាប់ទំនាក់ទំនងជាមួយយុវជនពីទូទាំងប្រទេស។ការប្រកួតនេះបន្តគោរពដល់មរតករបស់លោក Ian Thompson ដែលជាអ្នកគាំទ្រកីឡាយ៉ាងក្លៀវក្លា និងជាអ្នកជឿជាក់លើបេសកកម្មរបស់ ISF។

បន្ទាប់ពីការទទួលមរណភាពរបស់លោក កូនប្រុសរបស់លោក គឺលោក Alistair បានបន្តការប្តេជ្ញាចិត្តរបស់គ្រួសារ ដើម្បីធានាថាការប្រកួតថ្នាក់ជាតិនេះនៅតែជាព្រឹត្តិការណ៍សំខាន់មួយក្នុងប្រតិទិនបាល់ទាត់យុវជនកម្ពុជា។ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ការប្រកួត Ian Thompson Memorial – ISF Boys’ Tournament បានរីកចម្រើនក្លាយជាកម្មវិធីបាល់ទាត់យុវជនដែលទទួលបានការគោរពខ្ពស់មួយនៅក្នុងប្រទេស។ ជោគជ័យបន្តបន្ទាប់របស់វា មិនត្រឹមតែបង្ហាញពីការខិតខំប្រឹងប្រែង និងភាពរីករាយរបស់កីឡាករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការគាំទ្រយ៉ាង ពីអ្នកឧបត្ថម្ភ គណៈកម្មាធិការ និងដៃគូសំខាន់ៗ ដែលធ្វើដំណើរមកភ្នំពេញរៀងរាល់ឆ្នាំ ដើម្បីគាំទ្របេសកកម្មនេះ។
ខណៈ ISF Cambodia អបអរសាទរខួប ២០ ឆ្នាំនៃការបម្រើសហគមន៍ ការប្រកួតនេះជាការរំលឹកដ៏មានអត្ថន័យអំពីអ្វីដែលភាពជាដៃគូយូរអង្វែង និងការវិនិយោគក្នុងសហគមន៍អាចសម្រេច បានបើកទ្វារឱកាសឲ្យកុមារប្រុសដែលមានជីវភាពខ្វះខាត អាចអភិវឌ្ឍ ខិតខំប្រកួត និងសុបិន្តឆ្ពោះទៅអនាគតលើសពីព្រំដែន នៃទីលានបាល់ទាត់៕

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More