បាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League ឈានទៅដល់ខេត្តកំពត

ព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League លើកទីពីរប្រចាំឆ្នាំ២០២៤នេះ បានរៀបចំការប្រកួតជាផ្លូវការហើយនាក្រុងកំពត ក្នុងបរិវេណពហុកីឡដ្ឋានកំពត នៅជិតរង្វង់មូលធូរេន ក្រុងកំពត ។ ព្រឹត្តការណ៍នេះធ្វើឡើង ដើម្បីជួយគៀងគរប្រមូលផ្តុំកុមារ និងយុវជន ដែលជួបប្រទះភាពខ្វះខាត ដោយផ្តល់ឱកាសដល់ពួកគេចូលរួមលេងកីឡា ដើម្បីស្វែងរកសក្តានុពលផ្ទាល់ខ្លួន រៀនសូត្រជំនាញបំណិន ជីវិតសំខាន់ៗ និងមានទម្លាប់ល្អចំពោះសុខភាពថែមទៀតផង ។

យើងនៅចាំថាព្រឹត្តការណ៍បាល់ទាត់នេះ បានរៀបចំការប្រកួតដំបូងគេក្នុងរាជធានីភ្នំពេញ​ កាលពីថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ ដោយមានការចូលរួមពី ៧៥ក្រុម មានកីឡាករ កីឡាការនី​​ ប្រមាណជាង ១,១៧០នាក់ ។

គ្រូបង្វឹកជាន់ខ្ពស់ផ្នែកអភិវឌ្ឍ បាល់ទាត់អន្តរជាតិរបស់ក្លឹប Tottenham Hotspur កញ្ញា Shannon Moloney បានសំដែងចំណាប់អារម្មណ៍ថា “ តាមរយៈការចូលរួមក្នុងព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនក្នុងរយៈពេលប៉ុន្មាន ឆ្នាំកន្លងមកនេះខ្ញុំកត់សម្គាល់ឃើញថាវិស័យបាល់ទាត់ក្នុងប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំងមែនទែន ជាពិសេសពេលដែល ខ្ញុំបានឃើញពីសន្ទុះនៃការចូលរួមយ៉ាងច្រើនកុះករ ពីក្រុមកីឡាការនី ដែលបានចូល រួមប្រកួតក្នុងឆ្នាំ ២០២៤នេះ ” ។

បើតាមលោក ស្រី ជួបវិច្ឆិកា ប្រធានអង្គកាផ្កាយសមុទ្រធ្លាប់មានប្រសាសន៍ថា កិច្ចសហការ​រវាងក្រុមហ៊ុន​ធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌា និងអង្គការផ្កាយសមុទ្រ ក្នុងការរៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់វិលជុំនេះបានសបញ្ជាក់ពីចក្ខុវិស័យ និង ផែនការអនុវត្តន៍ របស់ស្ថាប័នទាំងពីរក្នុងការ លើកកម្ពស់សិទ្ធិកុមារ និងយុវជនទូទាំងប្រទេស និងបង្កើន លទ្ធភាពទទួលបានការ អប់រំប្រកបដោយគុណភាព  និងកីឡា ជាពិសេសកុមារ និងយុវជន ដែលមិនមាន ឱកាសជួយខ្លួនឯងឲ្យចាកចេញពីភាពក្រីក្រ ។ 

សូមបញ្ជាក់ផងដែរថា ការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ឆ្នាំនេះនឹងប្រារព្ធទៅក្នុងខេត្តក្រុងចំនួន​បី រួមមាន៖ រាជធានីភ្នំពេញ​ ក្រុងកំពត​ និងខេត្តបន្ទាយមានជ័យ ។ មានកីឡាករកីឡាការនី សរុបប្រមាណ ៣៦០ នាក់មកចូលរួមប្រកួតប្រជែងទៅតាមប្រភេទអាយុផ្សេងៗគ្នាដូចជា៖ កីឡាករ កីឡាការនីអាយុក្រោម ១៨ឆ្នាំ, អាយុក្រោម ១៤ឆ្នាំ និងអាយុក្រោម ១០ឆ្នាំ ហើយពួកគេនឹងចូលរួមប្រកួតវគ្គ ជម្រុះប្រចាំក្រុងកំពតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ខាងមុខ ។ ក្រុមដែលឈ្នះប្រចាំក្រុងកំពតនឹងត្រូវចូលរួម ប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន វគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ៕

Uncategorized

ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បុរស នារី​ ឈ្នះជើងឯកបាល់បោះ៣x៣សកលវិទ្យាល័យឆ្នាំ២០២៦

នៅទីបំផុតក្រុមសកលវិទ្យាល័យ អាស៊ីអឺរ៉ុបទាំង២ក្រុម មានបុរស និង នារី បានគ្រងងារជាជើងឯក ការប្រកួតកីឡាបាល់បោះ ៣x៣ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ២០២៦ ក្រោយយកឈ្នះដៃគូប្រកួតយ៉ាងស្វិតស្វាញ។

Read More
Uncategorized

សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាអាណត្តិថ្មីដាក់ទិសដៅ៥ចំនុច ដើម្បីភាពជោគជ័យ

ឯកឧត្តម សុខ ពុទ្ធិវុធ ត្រូវបានមហាសន្និបាតផ្តល់ទំនុកចិត្ត បោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០

Read More
Uncategorized

គ្រូបង្វឹកជម្រើសជាតិ និង ជម្រើសជាតិថ្នាលកីឡា ទទួលបានគិតិថ្មី ដើម្បីដឹកនាំក្រុម

វគ្គសិក្ខាសាលារយៈពេល០២ថ្ងៃស្តីការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ។

Read More