អាណត្តិថ្មីហែលទឹកកម្ពុជា  ប្តូរឈ្មោះមកជា សហព័ន្ធកីឡាក្នុងទឹកកម្ពុជា

អាណត្តិថ្មីរបស់ហែលទឹកកម្ពុជា ប្តូរឈ្មោះមកជា សហព័ន្ធកីឡាក្នុងទឹកកម្ពុជា

ក្នុងអាណត្តិថ្មីរបស់ហែលទឹកកម្ពុជា បានអនុម័តផ្លាស់ប្តូរឈ្មោះពី «សហព័ន្ធខ្មែរកីឡាហែលទឹក» ទៅជា «សហព័ន្ធកីឡាក្នុងទឹកកម្ពុជា» ខណៈអង្គមហាសន្និបាតបានបោះឆ្នោតជូន ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តដឹកនាំសហព័ន្ឋក្នុងអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ តាមរយៈមហាសន្និបាតសហព័ន្ធបញ្ចប់អាណត្តិចាស់ទី៧ ឆ្នាំ២០២១-២០២៥ និងបន្តអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ កាលពីថ្ងៃចុងសប្តាហ៍នៃខែកក្កដា កន្លងថ្មីៗ។

ការផ្តល់សេចក្តីទុកចិត្តជូនឯកឧត្តម ស៊ុន ចាន់ថុល បន្តដឹកនាំជាប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា ទទួលបានសំឡេងគាំទ្រ ១០០ភាគរយ ក្នុងចំណោមតំណាងសមាគម-ក្លឹបកីឡាក្នុងទឹកជាសមាជិកសហព័ន្ធ តាមរយៈអង្គមហាសន្និបាត ដែលបានធ្វើឡើងនៅសាលប្រជុំធំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។

ឯកឧត្តម ស៊ុន ចាន់ថុល បានប្តេជ្ញាចិត្តខ្ពស់នឹងខិតខំប្រឹងប្រែងអភិវឌ្ឍកីឡាក្នុងទឹកឱ្យកាន់តែមានភាពរីកច្រើន ដោយឯកឧត្តមប្រធានបានជំរុញឱ្យសហព័ន្ធរៀបចំការប្រកួតជាច្រើន រួមមានការប្រកួតកីឡាហែលទឹកពានរង្វាន់ក្រុមហ៊ុន ជីប ម៉ុង ការប្រកួតកីឡាហែលទឹកឆ្លងកាត់ទន្លេមេគង្គ ដែលជាព្រឹត្តិការណ៍ថ្មី សម្រាប់អាណត្តិថ្មីទី៨នេះ។

ជាមួយគ្នានេះ ឯកឧត្តមក៏ប្រកាសថា ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមនឹងខិតខំស្វែងរងដៃគូឧបត្ថម្ភបន្ថែម ដើម្បីរៀបចំការប្រកួតឱ្យបានច្រើន ដើម្បីចម្រាញ់យកកីឡាករកីឡាការិនី ដែលមានសមត្ថភាពឱ្យចូលក្នុងក្រុមជម្រើសជាតិ និងបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេស ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលដល់គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសជាដើម។គួ

របញ្ជាក់ថា សមាជិកប្រតិបត្តិរបស់សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ប្រចាំអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩ មានចំនួន ១១ រូប រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធាន អមដោយអនុប្រធាន៦រូប គឺ ឯកឧត្តម ប៉េង ពោធិ៍នា លោកអ្នកឧកញ៉ា លាង ឃុន ឯកឧត្តម ទ្រី ដាលុច ឯកឧត្តម សួង ហេង ឯកឧត្តម ហឿន សំនៀង និងឧកញ៉ា ជា ហុយ ខណៈលោក ហែម គីរី ជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង២រូប គឺលោក នាង សូរិទ្ធិយ៉ា និងអ្នកនាង ស៊ុន សីមុនី និងកញ្ញា ហែម ថុនវិទិនី ជាអគ្គហេរញ្ញិក។

ក្នុងមហាសន្និបាតសហព័ន្ធកីឡាក្នុងទឹកកម្ពុជាក៍មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិកប្រធានក្រុមហ៊ុនប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង និងជាអនុប្រធានសហព័ន្ធកីឡាក្នុងទឹកកម្ពុជា ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការរង NOCC និងឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិកជាច្រើនរូបទៀត៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More