ក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១គ្រឿង ក្នុងការប្រកួតកីឡាកាយសម្ព័ន្ធជ្រើអាអេរ៉ូប៊ិចជ្រើសរើសជើងឯកអាស៊ី លើកទី១០ (The 10th Aerobic Gymnastics Asian Championship) ឆ្នាំ២០២៦ នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី៦ ខែសីហាឆ្នាំ២០២៦ម្សិលមិញនេះ ។

សមិទ្ធិផលដែលទទួលបាននៅពេលនេះ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ បញ្ជាក់ថា មេដាយប្រាក់ ដែលក្រុមកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិចកម្ពុជា ទទួលបាននេះគឺលើវិញ្ញាសាក្រុម (Youth Group) ដោយកីឡាការិនី ចាន់ ណាវី, ទី សៀវអ៊ីង, ដេត សុខនី, ហួយ ស្រីពៅ និងកីឡាករ មួន រ៉ានូ។

ឯកឧត្តមបន្ដថា អ្វីដែលកើតឡើងនេះ គឺដោយក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងការយកចិត្តទុកដាក់ដ៍ខ្ពស់ ពីឯកឧត្តម បណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានសហព័ន្ធ និងលោកឧកញ៉ា សុខ ហុង អនុប្រធានសហព័ន្ធ បានជំរុញឲ្យមានការចូលរួមការប្រកួតជើងឯកអាស៊ី ឆ្នាំ២០២៦ ទើបយើងដណ្តើមបានលទ្ធផលជូនជាតិមាតុភូមិ។
សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិចជើងឯកអាស៊ី លើកទី១០ នេះ ធ្វើឡើងចាប់ពីថ្ងៃទី៥-៧ ខែសីហា ដោយកម្ពុជា បានបញ្ជូនប្រតិភូកីឡាសរុបចំនួន ១៦រូប ក្នុងនោះមានគ្រូបង្វឹកម្នាក់ គ្រូជំនួយ ២នាក់ និងកីឡាករ-កីឡាការិនីចំនួន ១៣នាក់ចូលរួម៕