អនុប្រធានទី២សហព័ន្ធកីឡាទូក សង្កត់ធ្ងន់ថាការលេងកីឡាមិនមែនប្រើកំលាំងតែមួយមុខទេ ប៉ុន្តែត្រូវប្រើបញ្ញា

គ្រូបង្វឹក កីឡាករទូកកានូ សរុប៣នាក់នឹងត្រូវចេញដំណើរពីកម្ពុជា នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទៅបោះជំរំហ្វឹកហាត់ និងប្រកួតកីឡាទូកកានូ ស្លាលុំ ជ្រើសរើសជើងឯកអាស៊ី លើកទី១៣ ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។

នៅក្នុងឱកាសសំណេះសំណាលលើកទឹកចិត្តដល់គ្រូបង្វឹក កីឡាករ ដែលត្រៀមចេញដំណើរទៅបោះជំរំហ្វឹកហាត់ និងប្រកួតកីឡាទូកកានូ ស្លាលុំ ជ្រើសរើសជើងឯកអាស៊ី លើកទី១៣ (13th Asian Canoe Slalom Championship)ឯកឧត្តម ស សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានលើកឡើងថា កីឡាករត្រូវប្រកួតដោយឈរលើស្មារតីយុត្តិធម៌ ស្របតាមគោលការណ៍កីឡា ហើយត្រូវប្រកួតក្នុងនាមជាកីឡាករតំណាងជាតិ ដោយត្រូវប្រកាន់ខ្ជាប់នូវវិន័យ ក្រមសីលធម៌ និងមានតម្លៃបំផុត។

«ទោះបីជាពេលប្រកួតចាញ់ ឬឈ្នះ មិនត្រូវត្រគោះបោះបោក កុំប្រែទឹកមុខ ដោយត្រូវទទួលយកនូវលទ្ធផលដែលខ្លួនបានធ្វើ ហើយត្រូវសំពះអរគុណដល់អ្នកចូលរួមទាំងអស់ ទោះគេគាំទ្រ ឬមិនគាំទ្រក្តី។ កីឡាមានឈ្នះ មានចាញ់ ជារឿងធម្មតា ហើយលេងកីឡាធ្វើឱ្យខ្លួនឯងមានអារម្មណ៍រីករាយ ដោយកីឡានេះហើយត្រូវបានសម្តេចធិបតីនាយករដ្ឋមន្ត្រីលើកឡើងថា ជាចំណងការទូត និងទំនាក់ទំនងអន្តរជាតិនៃប្រជាជាតិមួយទៅប្រជាជាតិមួយ ព្រមជាមួយនឹងការបង្ហាញអំពីសេចក្តីថ្លៃថ្នូរនៃវប្បធម៌ អរិយធម៌ដ៏រុងរឿងរបស់ខ្មែរយើងទៅកាន់ពិភពលោក តាមរយៈកីឡាករតំណាងជាតិយើងហ្នឹងហើយ។

ឯកឧត្តមអនុប្រធានទី២ បានគូសបញ្ជាក់ទៀតថា ការលេងកីឡាមិនមែនពឹងផ្អែកតែទៅលើកម្លាំងតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែត្រូវបូករួមទាំងបញ្ញា ហើយត្រូវសិក្សាអំពីហ្គេម ជាពិសេសលើប្រភេទវិញ្ញាសាទូកកានូ ស្លាលុំនេះ ដែលជាវិញ្ញាសាថ្មីសម្រាប់កម្ពុជា។ ឯកឧត្តមលើកទឹកចិត្តឱ្យកីឡាករត្រូវសិក្សាឱ្យច្បាស់ពីលក្ខណៈបច្ចេកទេស និងកំហុសឱ្យបានច្បាស់លាស់។

គួរបញ្ជាក់ដែរថា គ្រូបង្វឹក កីឡាករទូកកានូ សរុប៣នាក់នឹងត្រូវចេញដំណើរពីមាតុប្រទេសរបស់ខ្លួន នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញទៅបោះជំរំហ្វឹកហាត់ និងប្រកួតកីឡាទូកកានូ ស្លាលុំ ជ្រើសរើសជើងឯកអាស៊ី លើកទី១៣ ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដោយមានលោក គឹម សិរីមង្គលគ្រូបង្វឹក និងកីឡាករ កង ដាវីត និងកីឡាករ ចាន់ សុផៃ៕

រូបភាព៖ ក្រុមប្រឹក្សារកីឡាក្រសួងមហាផ្ទៃ

Uncategorized កីឡា

អ៊ូតារា៖ ការលេងកីឡា មានសារៈសំខាន់ណាស់ សម្រាប់កុមារ

ការប្រកួតកីឡានេះ ជាទូទៅមានសារសំខាន់ សម្រាប់អនាគតរបស់កុមារ ព្រោះបើគាត់ស្រឡាញ់កីឡា គឺយើងបានបញ្ខៀបទៅពួកគាត់ ​ហើយបានហាត់ក្បាច់គុនអត្តសញ្ញាណរបស់ខ្លួន ព្រមជាមួយឧកាសក្លាយជាអ្នកបន្តវេន និងជាពិសេសជៀសឆ្ងាយពីគ្រឿងញៀន។

Read More
Uncategorized កីឡា

អ្នក​ជំនាញ​ផ្នែក​កីឡា៖ វិស័យ​អប់រំកាយ​ ជាអតិភាព​ និង​មានការ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ខ្លាំង​ពី​រដ្ឋាភិបាល

អ្នក​ជំនាញ​ខាង​ផ្នែក​កីឡា​ និង​ជា​ថ្នាកដឹកនាំ​យ៉ាងសកម្ម​ លោក​ វាត់​ ចំរើន​ បញ្ជាក់​ពីថា​វិស័យ​អប់រំ​កាយ​ និង​កីឡា​ ជា​វិស័យ​មួយ​ដែល​ជា​អតិភាព​ និង​មាន​ការ​យក​ចិត្ត​ទុកដាក់​ជំរុញ​អភិវឌ្ឍន៍​ជា​ខ្លាំង​ពី​រដ្ឋាភិបាល។​

Read More
Featured Uncategorized កីឡា

ក្រសួងអប់រំ យុវជន​ និង​កីឡា៖ តែងតែចូលរួមជំរុញផែនការសកម្មភាពយែនឌ័រនៅគ្រប់អនុវិស័យ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេសលើវិស័យអប់រំកាយ និងកីឡា​

ឯកឧត្ដម​ កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបិទរៀបចំសិក្ខាសាលាលើកកម្ពស់សមត្ថភាពស្ត្រីក្នុងវិស័យកីឡាស្តីពី “មូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន” ដែលមានរយៈពេល ៥ ថ្ងៃនៅវិទ្យាស្ថានអប់រំកាយ និងកីឡា។

Read More