សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ​ សហការ​ជា​មួយ​សាលាបឋមបាក់ទូក​បង្កើត​ក្លឹប​ថ្មី​ជំរុញ​កុមារ​ហ្វឹកហាត់​កីឡា

នៅ​រសៀល​ថ្ងៃ​ទី៥​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ សហការ​ជា​មួយ​សាលាបឋមសិក្សា​បាក់ទូក​ បង្កើត​ក្លឹប​ថ្មី​មួយ​ដើម្បី​ជំរុញ​កុមារៗ​ហាត់​កីឡា​ដើម្បី​មាន​សុខភាព​ល្អ​ រាងកាយ​រឹងមាំ​ និង​ជា​ធនធាន​សម្រាប់​ប្រទេស​ជាតិ។​

លោក​ សុខ​ គឹមសួគ៌ មាន​ប្រសាសន៍​ថា​ លោក​មាន​ចិត្ត​​សប្បាយ​រីករាយ​ជា​ខ្លាំង​បន្ទាប់​ពី​បាន​សហការ​បង្កើត​ក្លឹប​កីឡា​ហាប់គីដូ​សាលាបឋម​បាក់ទូក​ចាប់​ពី​នេះ​តទៅ​ដើម្បី​ជា​ឱកាស​ដល់​សិស្ស​បាន​ហាត់​កីឡា​មួយ​នេះ។​ លោក​សង្ឃឹម​ថា​ក្លឹប​ថ្មី​នេះ​នឹង​ជួយ​ជំរុញ​ដល់​សិស្ស​ៗហាត់​កីឡា​ពង្រឹង​សុខភាព​កាន់​តែ​ល្អ​ រឹងមាំ​ និង​ក្លាយ​ជា​ធនធាន​សំខាន់​លើក​ស្ទួយ​កេរ្តិ៍សាលា​ និង​សង្គម​ជាតិ​នៅ​ថ្ងៃ​ខាង​មុខ។​

កន្លង​ទៅ​ការ​ជជែក​ និង​គម្រោង​នៃ​ការ​សហការ​នេះ​មាន​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​មិនទាន់​សម្រេច​ដូច​បំណង។​ យ៉ាងណា​នៅ​ពេល​នេះ​ក្លឹប​កីឡាហាប់គីដូ​សាលា​បាក់ទូក​បាន​កកើត​ចេញ​ជា​រូប​រាង​ហើយ​ ដូច្នេះ​សិស្សៗ​ដែល​មាន​បំណង​ចង់​ហ្វឹកហាត់​អាច​ចាប់​ចុះ​ឈ្មោះ​បាន​ពី​ពេល​នេះ​តទៅ។​

ក្រុម​កីឡាករ​ កីឡា​ការិនី​ហាប់គីដូ​ជិត​២០​នាក់​បាន​សម្ដែង​នូវ​ក្បាច់​ស្នៀត​ពិសេសៗ​ក្នុង​ថ្ងៃ​បើក​ក្លឹប​ហាប់គីដូ​សាលាបឋម​សិក្សា​បាក់ទូក​កាល​ពី​រសៀល​ថ្ងៃ​ទី៥​ ខែ​កក្ដដា​ ឆ្នាំ​២០២៥​ នេះ។​ នា​ពេល​សម្ដែង​នោះ​ដែរ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ ពុំ​ ណាង​ តំណាង​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ គ្រូៗ​ និង​លោក​ សុខ​ គឹមសួគ៌​ នាយកសាលា​ រួម​ទាំង​សិស្សៗ​ជា​ច្រើន​នាក់៕​

Featured កីឡា

ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា និងជាជើងឯក៣សម័យកាលនៃពានប្រចាំប្រទេស

ទោះខកខានឧកាសលើក ពានរង្វាន់ AFC Challenge League 2025/2026ក៍ពិតមែន តែក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅតែបានទទួលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ ក្នុងជំនួបបញ្ចប់ការប្រកួតចុងក្រោយជាមួយក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡា

រកឃើញក្រុមបាល់ទាត់ជើងឯក ប្រចាំខេត្តពីរ ក្នុងព្រឹត្តិការណ៍ AIA–ISF Youth League ប្រចាំឆ្នាំ២០២៦

ឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍ នៅទីបំផុត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ និងរកឃើញជើងឯកប្រចាំ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងផងដែរ។

Read More