ឥណ្ឌូនេស៊ីមិនទាន់ច្បាស់លាស់ពីការលេងស៊ីហ្គេម ២០២៥ ព្រោះជម្លោះថៃ និង កម្ពុជា


លោក Dito Ariotedjo រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡារបស់ប្រទេសឥណ្ឌូណេស៊ី បានថ្លែងថា ឥណ្ឌូនេស៊ី កំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍រវាងថៃ និងកម្ពុជា មុនពេលព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ SEA Games លើកទី៣៣ នៅចុងឆ្នាំនេះ ដែលថៃធ្វើជាម្ចាស់ផ្ទះ ចូលមកដល់។


ការវិវឌ្ឍន៍នៃស្ថានការណ៍ ថៃ កម្ពុជា នឹងក្លាយជាកត្តាកំណត់ការចូលរួមរបស់ឥណ្ឌូណេស៊ីនៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៥ ដែលនឹងចាប់ផ្តើមពីថ្ងៃទី៩ ដល់ថ្ងៃទី២០ ខែធ្នូ នៅក្នុងទីក្រុងបាងកក ឈុនបុរី និងសុងក្លា។
ឥណ្ឌូណេស៊ីមិនទាន់ធ្វើការសម្រេចចិត្តច្បាស់លាស់ទាក់ទងនឹងការចូលរួមរបស់ខ្លួន នៅក្នុងកីឡាស៊ីហ្គេមនោះទេ។ យ៉ាងណា ឥណ្ឌូនេស៊ី នឹងផ្តល់អាទិភាពលើសុវត្ថិភាព និងសុខុមាលភាពរបស់ខ្លួន ដោយសម្របតាមវិធីសាស្ត្រ ផ្អែកលើស្ថានភាពជម្លោះ។ ប៉ុន្តែទោះបីមានការប្រែប្រួលក៏ដោយ ការត្រៀមខ្លួនរបស់ឥណ្ឌូណេស៊ីសម្រាប់កីឡាស៊ីហ្គេមកំពុងបន្ត ខណៈអត្តពលិកកំពូលៗពីវិញ្ញាសាកីឡាផ្សេងៗកំពុងចូលរួមក្នុងជំរុំហ្វឹកហាត់ថ្នាក់ជាតិ ដើម្បីត្រៀមប្រកួតនៅចុងឆ្នាំនេះ។
លោក Dito Ariotedjo បានលើកឡើងថា “ពិតណាស់ ក្រសួងយុវជន និងកីឡា រួមជាមួយគណៈកម្មាធិការជាតិអូឡាំពិកឥណ្ឌូណេស៊ី NOC កំពុងតែបន្តតាមដានការវិវឌ្ឍន៍ចុងក្រោយបង្អស់ក្នុងការប៉ះទង្គិចគ្នារវាងថៃ និងកម្ពុជា មុនការសម្រេចចិត្តទាក់ទងនឹងកីឡាស៊ីហ្គេម។”


ការលើកឡើងរបស់រដ្ឋមន្ត្រីកីឡារបស់ឥណ្ឌូណេស៊ីកើតឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាប្រទេសម៉ាឡេស៊ី អ្នកស្រី Hannah Yeoh បានថ្លែងថា ម៉ាឡេស៊ីកំពុងតែតាមដានយ៉ាងដិតដល់នូវជម្លោះរវាងប្រទេសថៃ និងកម្ពុជា ហើយសង្ឃឹមថា ការប៉ះទង្គិចគ្នាតាមព្រំដែនរវាងប្រទេសទាំងពីរនឹងត្រូវបានដោះស្រាយ មុនពេលការប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ចូលមកដល់៕

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More