Month: December 2024

មន្ត្រីរាជការជាស្រ្តីពិការចំនួនជាង ៨០០នាក់កំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន៣៩
វេទិកាថ្នាក់ជាតិលើកទី៥ ស្តីពីការងារនិងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ធ្នូឆ្នាំ២០២៤ ដែលជាវេទិការមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសមធម៌ និងបរិយាបន្នពិការភាព ខណៈរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យពិការភាព ជាវិស័យអាទិភាព និងយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលជាការធានានូវឱកាសការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព។ គិតត្រឹមឆ្នាំ២០២៤នេះ មន្ត្រីរាជការមានពិការភាពសរុបចំនួន ៣,៨១៦នាក់ ក្នុងនោះ មន្ត្រីរាជការជាស្រ្តីពិការមានចំនួន ៨៨២នាក់ គិតជាភាគរយស្មើ ២.០៤% កំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន៣៩។ ដោយឡែកស្ថិតិក្នុងវិស័យឯកជន រួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រដែលបានប្រកាសចុះបញ្ជិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនៅទូទាំងប្រទេ សចំនួន ២៨៧ស្ថាប័ន មានជនមានពិការភាពដែលកំពុងបម្រើការងារ សរុបមានចំនួន ៥,៦៨៤នាក់ ក្នុងនោះស្រ្តីមានពិការភាព ៣,៥៧៨នាក់ (គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤)។ នាយកប្រតិបត្តិអង្គការ PAFID លោក ខេង វីរៈ បានឲ្យដឹងថាកម្មវិធីនេះធ្វើឡើង គោលបំណងដើម្បីសម្រាប់ជាកន្លែងរបស់និយោជកផ្តល់បទពិសោធន៍ការអនុវត្តល្អពីការផ្តល់ការងារដល់ជនមានពិការភាព និងដើម្បីឲ្យសមាជិកក្រុមវេទិកា បានជួបពិភាក្សានិងផ្តល់អនុសាសន៍ដើម្បីឆ្លុះបញ្ចាំង និងស្ថាបនាផែនការយូរអង្វែង។ បន្ថែមពីនេះ ដើម្បីផ្តល់ឱកាសដល់យុវជនមានពិការភាព ជួបដោយផ្ទាល់ជាមួយនិយោជក ចែករំលែកព័ត៌មានអំពីឱកាសការងារ និងដកស្រង់បទពិសោធន៍ការទទួលបានការងារ ដើម្បីផ្លាស់ប្តូរគំនិតនៃរបៀបទទួលជោគជ័យ […]
Read More
តេក្វាន់ដូ WT ក្រសួងមហាផ្ទៃនាំយកមេដាយ៧គ្រឿងពីការប្រកួត ASIAN OPEN POLICE TAEKWONDO
ក្រោយដណ្តើមបានមេដាយសរុប៧គ្រឿង ក្នុងព្រឹត្តិការណ៍ THE VIETNAM 2024 ASIAN OPEN POLICE TAEKWONDO CHAMPIONSHIPSនៅប្រទេសវៀតណាម អត្តពលិកកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ បានធ្វើដំណើរមាតុភូមិនិវត្ត មកដល់កម្ពុជាវិញហើយ នារសៀលថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២៤ ។ លោក វរសេនីត្រី ឆូយ ពុទ្ធា ប្រតិភូដឹកនាំ បានគូបញ្ជាក់ថា សមិទ្ធផលដែលទទួលបានពីព្រឹត្តិការណ៍នេះ មិនមែនជាសមិទ្ធផលថ្មី សម្រាប់អត្តពលតេក្វាន់ដូ ក្រសួងមហាផ្ទៃឡើយ ប៉ុន្តែនេះក៍ជាជោគជ័យបន្ថែមទៀតម្រាប់អង្គភាពដែលដណ្តើមបាន។ ប្រតិភូដឹកនាំបានគូសបញ្ជាក់ថា ការចូលរួមក្នុងព្រឹត្តការណ៍បន្តទៀត ក្រុមតេក្វាន់ដូWTក្រសួងមហាផ្ទៃ និងប្តេជ្ញាចិត្តដណ្តើមឱ្យបានលទ្ធផលល្អជាងនេះ ដើម្បីលើកមុខមាត់អង្គភាពលើឆាកអន្តរជាតិ។ លោកក៍បាន ថ្លែងអំណរគុណជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម យិត ភិរៈ ដែលបានយកចិត្តទុកដាក់តាមដានគាំទ្រឧបត្ថម្ភចំពោះសុខទុកអត្តពលិកកីឡាតេក្វាន់ដូក្រសួងមហាផ្ទៃទាំងការហ្វឹកហាត់ និងពេលប្រកួត។ បន្ថែមពីនេះ កីឡាការនីណាង វណ្ណៈ បានបញ្ជាក់ថា […]
Read More