មន្ត្រីរាជការជាស្រ្តីពិការចំនួនជាង ៨០០នាក់កំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន៣៩

វេទិកាថ្នាក់ជាតិលើកទី៥ ស្តីពីការងារនិងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១២ធ្នូឆ្នាំ២០២៤ ដែលជាវេទិការមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញសមធម៌ និងបរិយាបន្នពិការភាព ខណៈរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យពិការភាព ជាវិស័យអាទិភាព និងយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ដែលជាការធានានូវឱកាសការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព។

គិតត្រឹមឆ្នាំ២០២៤នេះ មន្ត្រីរាជការមានពិការភាពសរុបចំនួន ៣,៨១៦នាក់ ក្នុងនោះ មន្ត្រីរាជការជាស្រ្តីពិការមានចំនួន ៨៨២នាក់ គិតជាភាគរយស្មើ ២.០៤% កំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋចំនួន៣៩។ ដោយឡែកស្ថិតិក្នុងវិស័យឯកជន រួមមាន៖ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ និងរោងចក្រដែលបានប្រកាសចុះបញ្ជិកា និងទទួលបានវិញ្ញាបនបត្រលើការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការនៅទូទាំងប្រទេ សចំនួន ២៨៧ស្ថាប័ន មានជនមានពិការភាពដែលកំពុងបម្រើការងារ សរុបមានចំនួន ៥,៦៨៤នាក់ ក្នុងនោះស្រ្តីមានពិការភាព ៣,៥៧៨នាក់ (គិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤)។

នាយកប្រតិបត្តិអង្គការ PAFID លោក ខេង វីរៈ បានឲ្យដឹងថាកម្មវិធីនេះធ្វើឡើង គោលបំណងដើម្បីសម្រាប់ជាកន្លែងរបស់និយោជកផ្តល់បទពិសោធន៍ការអនុវត្តល្អពីការផ្តល់ការងារដល់ជនមានពិការភាព និងដើម្បីឲ្យសមាជិកក្រុមវេទិកា បានជួបពិភាក្សានិងផ្តល់អនុសាសន៍ដើម្បីឆ្លុះបញ្ចាំង និងស្ថាបនាផែនការយូរអង្វែង។ បន្ថែមពីនេះ ដើម្បីផ្តល់ឱកាសដល់យុវជនមានពិការភាព ជួបដោយផ្ទាល់ជាមួយនិយោជក ចែករំលែកព័ត៌មានអំពីឱកាសការងារ និងដកស្រង់បទពិសោធន៍ការទទួលបានការងារ ដើម្បីផ្លាស់ប្តូរគំនិតនៃរបៀបទទួលជោគជ័យ និងជំនាញដើម្បីទទួលបានការងារ និងដើម្បីផ្តល់អនុសាសន៍សម្រាប់លើកកម្ពស់ឱកាសការងារសម្រាប់ជនមានពិការភាពពេលខាងមុខ។

ឯកឧត្តម សែម សុខា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការរៀបចំវេទិកានេះ ពិតជាមានសារៈសំខាន់ក្នុងការធ្វើវិនិយោគលើជនមានពិការភាព សំដៅជំរុញនូវទិដ្ឋភាពគួរឱ្យចាប់អារម្មណ៍មួយ ដែលបានផ្តល់ឱកាសសេដ្ឋកិច្ចសម្រាប់ជនមានពិការភាពដែលមានសមត្ថភាពគ្រប់គ្រាន់មានសិទ្ធិស្មើភាព ក្នុងការចូលរួមប្រកួតប្រជែងដើម្បីទទួលបានការងារនៅតាមស្ថាប័នរដ្ឋ និងឯកជន ព្រមទាំងឱកាសសម្រាប់ជនមានពិការភាពក្នុងក្របខ័ណ្ឌការងារ និងមុខរបរ។

ក្នុងនាមជារដ្ឋភាគី នៃអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព យើងត្រូវរួមគ្នាផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ច ដល់ជនមានពិការភាពឱ្យទទួលបានការងារស្មើៗគ្នា។ សកម្មភាពទាំងនេះនឹងធ្វើឱ្យមានភាពប្រសើរឡើងនូវលទ្ធភាពរបស់ជនមានពិការភាពទៅកាន់ទីផ្សារការងារ មុខរបរ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបើកចំហប្រកបដោយបរិយាបន្ន។

នេះជាលើកទី៥ហើយ ដែលវេទិកាថ្នាក់ជាតិខាងលើត្រូវបានរៀបចំ ដោយគិតចាប់ពីឆ្នាំ ២០១៩ មក ។ជាគោលដៅរួម គ្រប់ផ្នែកពាក់ព័ន្ធបានន្តរួមគ្នាពង្រឹងស្មារតីនៃវេទិកាទាំងថ្នាក់ជាតិ និងគាំទ្រដល់វេទិកាថ្នាក់ក្រោមជាតិ ដើម្បីវេទិកាជាតិស្តីពីការងារ និងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាពនឹងនៅតែដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអនុវត្តច្បាប់ និងឱកាសសេដ្ឋកិច្ចសម្រាប់ជនពិការ។

គួរបញ្ជាក់ថា វេទិកាថ្នាក់ជាតិលើកទី៥ ស្តីពីការងារនិងមុខរបរប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព រៀបចំឡើងក្រោមគំនិតផ្តួចផ្តើមរបស់ អង្គការ​សកម្មភាព​ប្រជាជន​ដើម្បី​ការ​អភិវឌ្ឍ​បរិយាបន្ត​ (PAfID)​ សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមជាមួយដៃគូពាក់ព័ន្ធជាច្រើនទៀត។ នៅក្នុងនោះ​អង្គវេទិការទទួលបាននូវការចែករំលែកពីវាគ្មិនសំខាន់ៗ ព្រមជាមួយការសម្តែង និង បកស្រាយនូវបទចម្រៀងពីបងប្អូនមានពិការភាពផងដែរ៕

Featured សង្គម​

សិទ្ធិមនុស្សកម្ពុជា បញ្ចូនតំណាងចូលរួមសិក្ខាសាលាអាយឆាស្ដីពីការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ

វៀងចន្ទន៍៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម ស៊្រាង ចិន្ដា និងឯកឧត្តម លឹម ឡេង សមាជិក គ.ស.ម.ក. បានចូលរួមសិក្ខាសាលាអាយឆាស្ដីពីការចែករំលែកឧត្តមានុវត្តន៍ក្នុងការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ ដែលប្រទេសសមាជិកអាស៊ានជារដ្ឋភាគី នាថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សិក្ខាសាលានេះ រៀបចំឡើងដោយអាយឆាឡាវ ក្នុងគោលបំណងផ្ដល់ជាវេទិកាមួយដល់តំណាងរដ្ឋាភិបាល ស្ថាប័នជាតិសិទ្ធិមនុស្ស អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីចែករំលែកនូវឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចនានាក្រោមសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងការរៀបចំរបាយការណ៍សិទ្ធិមនុស្សជូនយន្ដការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ព្រមទាំងដើម្បីជំរុញលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ។ ជាការចែករំលែក និងឆ្លើយតបទៅនឹងវត្ថុបំណងនៃសិក្ខាសាលានេះ ឯកឧត្តម ស្រ៊ាង ចិន្ដា បានចែករំលែកនូវបទពិសោធនិងមេរៀនល្អៗរបស់កម្ពុជា ក្នុងនាមជារដ្ឋភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោមសន្ធិសញ្ញាសិទ្ធិមនុស្សសំខាន់ៗទាំង ៩ រួមទាំងពិធីសារបន្ថែមចំនួន ៤ ទៀត។ ក្នុងនោះ ឯកឧត្តមបានបង្ហាញពីរបៀបនៃការអនុវត្តបទប្បញត្តិច្បាប់សិទ្ធិមនុស្សអន្តរជាតិក្នុងប្រទេសកម្ពុជា និងជាពិសេស យន្ដការនៃការរៀបចំរបាយការណ៍សិទ្ធិមនុស្សជាតិក្រោមដែនសមត្ថកិច្ចរបស់ គ.ស.ម.ក. ដែលធ្វើឱ្យ គ.ស.ម.ក. អាចរៀបចំនិងបញ្ជូនរបាយការណ៍ទៅអង្គការសហប្រជាជាតិទាន់ពេលវេលា។ […]

Read More
Featured សង្គម​

ថ្នាក់ដឹកនាំក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineeringធ្វើបទបង្ហាញ៥ចំណុចធំៗជូនឯកឧត្តម ស៊ុន ចាន់ថុល

នារសៀលថ្ងៃចន្ទ ទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering ដឹកនាំដោយ លោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេញ – ការជ្រើសរើសបច្ចេកវិទ្យាសម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល” ដែលត្រូវបានសហការសិក្សាដោយអ្នកជំនាញពីក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering។ តាមរយៈបទបង្ហាញនេះដែរ អ្នកជំនាញបានជម្រាបអំពីព័ត៌មាន ជាអាទិ៍៖ ទិន្នន័យពាក់ព័ន្ធដែលប្រមូលបាន, បច្ចុប្បន្នភាពនៃការសិក្សាគម្រោង និងបច្ចេកវិទ្យាពាក់ព័ន្ធនានាសម្រាប់ការធ្វើប្រព្រឹត្តកម្មសំណល់រឹង និងបំប្លែងជាថាមពលសម្រាប់ប្រើប្រាស់បន្ត។ សូមជម្រាបដែរថា ក្រុមហ៊ុនទាំងពីរបានសហការសិក្សាគម្រោងនេះឡើងជាមួយវត្ថុបំណង រួមមាន៖ (១)បង្កើតថាមពលស្អាត និងតម្លៃសមរម្យ ដោយបំប្លែងកាកសំណល់ទៅជាអគ្គិសនី, (២)បង្កើនអាយុកាលនៃទីលានចាក់សំរាម, […]

Read More
Featured សង្គម​

សហភាពអឺរ៉ុប៖ កំពុងប្រតិកម្ម​ជាមួយ​រដ្ឋបាល​ Donald Trump ចំពោះ​ការ​ប្រកាស​ពន្ធ​ថ្មី ២៥​%

ការប្រកាសយកពន្ធ ២៥ % ថ្មីលើដែក និងអាលុយមីញ៉ូម ទាំងអស់ដែលនាំចូលទៅក្នុងទីផ្សារអាម៉េរិកបានធ្វើឱ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រួមទាំងដៃគូអាម៉េរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុបផង។ អឺរ៉ុបបានព្រមានថា នឹងចាត់វិធានការដើម្បីឆ្លើយតប។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Korbinian Wagner បានបញ្ជាក់ថា អាល្លឺម៉ង់បានព្រមានថា ការដំឡើងពន្ធខ្ពស់នឹងបង្កគ្រោះថ្នាក់ដល់គ្រប់ភាគីទាំងអស់។ ការថ្លែងនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការដំឡើងពន្ធ ២៥ភាគរយលើផលិតផលអាលុយមីញ៉ូម និងដែកថែបនាំចូល។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអាល្លឺម៉ង់បានបញ្ជាក់ថា ប្រទេសនេះ និងសហភាពអឺរ៉ុបនៅតែរង់ចាំការប្រកាសជាផ្លូវការអំពីពន្ធថ្មីណាមួយរបស់អាម៉េរិកទេ។ថ្លែងទៅកាន់អ្នកសារព័ត៌មាន អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល បានសង្កត់ធ្ងន់ថា ៖«រឿងមួយគឺច្បាស់ណាស់ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវបញ្ហានេះ ក្នុងនាមជាសហភាពអឺរ៉ុប នៅពេលដែលវាមកដល់យើងជាផ្លូវការ។ នោះហើយជាមូលហេតុដែលយើងអាចនិយាយយ៉ាងប្រុងប្រយ័ត្នបំផុតអំពីបញ្ហានេះនាពេលនេះ នៅពេលដែលវាមិនផ្លូវការ ប៉ុន្តែមានភាពច្បាស់លាស់ទាំងស្រុង អ្នកណាដែលដាក់ពន្ធត្រូវតែរំពឹងថានឹងមានការសងសឹក»។ នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានព្រមានថា សហភាពអឺរ៉ុប (EU) នឹងសងសឹកប្រសិនបើអាម៉េរិកអនុវត្តផែនការរបស់ខ្លួនក្នុងការដាក់ពន្ធនាំចូលលើអាលុយមីញ៉ូម និងដែក។  រដ្ឋមន្ត្រីការបរទេសបារាំងបានលើកឡើងថា លោកប្រធានាធិបតី ត្រាំ បានធ្វើរឿងនេះក្នុងឆ្នាំ២០១៨ […]

Read More