តេក្វាន់ដូ WT ក្រសួងមហាផ្ទៃនាំយកមេដាយ៧គ្រឿងពីការប្រកួត ASIAN OPEN POLICE TAEKWONDO

ក្រោយដណ្តើមបានមេដាយសរុប៧គ្រឿង ក្នុងព្រឹត្តិការណ៍ THE VIETNAM 2024 ASIAN OPEN POLICE TAEKWONDO CHAMPIONSHIPSនៅប្រទេសវៀតណាម អត្តពលិកកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ បានធ្វើដំណើរមាតុភូមិនិវត្ត មកដល់កម្ពុជាវិញហើយ នារសៀលថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២៤  ។

លោក វរសេនីត្រី ឆូយ ពុទ្ធា ប្រតិភូដឹកនាំ បានគូបញ្ជាក់ថា សមិទ្ធផលដែលទទួលបានពីព្រឹត្តិការណ៍នេះ មិនមែនជាសមិទ្ធផលថ្មី សម្រាប់អត្តពលតេក្វាន់ដូ ក្រសួងមហាផ្ទៃឡើយ ប៉ុន្តែនេះក៍ជាជោគជ័យបន្ថែមទៀតម្រាប់អង្គភាពដែលដណ្តើមបាន។

ប្រតិភូដឹកនាំបានគូសបញ្ជាក់ថា ការចូលរួមក្នុងព្រឹត្តការណ៍បន្តទៀត ក្រុមតេក្វាន់ដូWTក្រសួងមហាផ្ទៃ និងប្តេជ្ញាចិត្តដណ្តើមឱ្យបានលទ្ធផលល្អជាងនេះ ដើម្បីលើកមុខមាត់អង្គភាពលើឆាកអន្តរជាតិ។ លោកក៍បាន ថ្លែងអំណរគុណជូនចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម យិត ភិរៈ ដែលបានយកចិត្តទុកដាក់តាមដានគាំទ្រឧបត្ថម្ភចំពោះសុខទុកអត្តពលិកកីឡាតេក្វាន់ដូក្រសួងមហាផ្ទៃទាំងការហ្វឹកហាត់ និងពេលប្រកួត។

បន្ថែមពីនេះ កីឡាការនីណាង វណ្ណៈ បានបញ្ជាក់ថា សម្រាប់ការចូលរួមលើកនេះ ដណ្តើមបានមេដាយមាស២គ្រឿង បើទោះជាឈ្នះបានមេដាយនេះក៍ពិតមែន ប៉ុន្តែវណ្ណៈ បញ្ជាក់ថា ការចូលរួមលើកនេះជាបទពិសោធន៍ថ្មីបន្ថែម ហើយនិងប្រឹងប្រែងជាបន្ត ដើម្បីស្វែងរកមេដាយជូនជាតិមាតុភូមិ។

កីឡាការិនីរូបនេះ ក៍បានកោតសរសើរចំពោះម្ចាស់ផ្ទះរៀបចំ ដែលបានទទួលស្វាគមន៍ប្រតិភូកីឡាកម្ពុជាបានយ៉ាងល្អ ទាំងការស្នាក់នៅហូបចុក ជាដើម។  

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ THE VIETNAM 2024 ASIAN OPEN POLICE TAEKWONDO CHAMPIONSHIPS បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្ត Quang Ninh ប្រទេសវៀតណាម ដោយមានការចូលរួមពីមន្ត្រី ប្រតិភូ គ្រូបង្វឹក និងអត្តពលិកជាង ២,៥០០រូប មកពី២៩ប្រទេស ។ ក្នុងព្រឹត្តិការណ៍នេះ សមាគមកីឡាតេក្វាន់ដូ WT ក្រសួងមហាផ្ទៃ បានបញ្ជូនប្រតិភូដឹកនាំ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ១៤ រូប ជាលទ្ធផលកម្ពុជាឈ្នះបានមេដាយ សរុប៧គ្រឿង រួមមាន មាស៤ ប្រាក់២ និងសំរឹទ្ធិ១ ៕

Featured កីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួម​ពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំថ្មី

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ ២០២៦ ។

Read More
អង្គការផ្កាយសមុទ្របានរៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះលើកទី១៦ ប្រចាំឆ្នាំដែលបាន ប្រព្រឹត្តិទៅកាលពី ចុងសប្តាហ៍មកនេះ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ​ នៅរាជធានីភ្នំពេញ ។
Featured កីឡា

អង្គការផ្កាយសមុទ្ររៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះ លើកកម្ពស់ជនមានពិការភាព

អង្គការផ្កាយសមុទ្របានរៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះលើកទី១៦ ប្រចាំឆ្នាំដែលបាន ប្រព្រឹត្តិទៅកាលពី ចុងសប្តាហ៍មកនេះ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ​ នៅរាជធានីភ្នំពេញ ។

Read More
Featured កីឡា

អង្គការ​ HFCA សម្រេច​ក្ដី​ស្រមៃ​កុមារក្រីក្រ​បាន​មក​លេង​បាល់ទាត់​នៅ​ពហុ​កីឡដ្ឋាន​មរតកតេជោ ​ក្នុង​ថ្ងៃ​ខួប​ ២០​ឆ្នាំ​

អង្គការ​ Happy Football Cambodia Australia (HFCA) បាន​សម្រេច​ក្ដី​បំណង​របស់​កុមារ​ក្រីក្រ​ចំនួន​ ៦៤​នាក់​ពិសេស​អ្នក​ដែល​រស់នៅ​ឯ​ខេត្ត​សៀមរាប​ពុំ​ធ្លាប់​ស្គាល់​ពហុ​កីឡដ្ឋានមរតកតេជោ​ដ៏​ស្រស់ស្អាត​នា​ឱកាស​ប្រារព្ធ​ខួប​លើក​ទី២០​ កាល​ពី​ថ្ងៃ​ទី១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២៥​ នេះ។​

Read More