AIA និង ISF ចាប់ដៃគ្នាគម្រប់ខួប១០ឆ្នាំយកកីឡាបាល់ទាត់អភិវឌ្ឍយុវជនមានឥទ្ធិពលជាង១ម៉ឺននាក់

ភាពជាដៃគូរវាងអង្គការផ្កាយសមុទ្រ “ISF” ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA បានឈានមកដល់ខួបគម្រប់១០ឆ្នាំហើយ តាមរយៈលីគយុវជន AIA–ISF ដែលបានចាប់ផ្តើមពីការប្តេជ្ញារួមគ្នាក្នុងការពង្រឹងសមត្ថភាពយុវជនតាមរយៈកីឡាបាល់ទាត់ មានភាពរីកចម្រើន ហើយក្លាយជាកម្មវិធីអភិវឌ្ឍយុវជនដ៏មានឥទ្ធិពលខ្លាំងមួយក្នុងប្រទេស ដោយគិតមកដល់ពេលនេះ មានកីឡាករ កីឡាការិនី ចំនួន ១៦,៨៤៥ នាក់ មកពី១០ខេត្តស្នើរនិង  ៨៨៣ ក្រុម ។

ភាពជាដៃគូរវាងអង្គការផ្កាយសមុទ្រ “ISF” ជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA បានឈានមកដល់ខួបគម្រប់១០ឆ្នាំហើយ តាមរយៈលីគយុវជន AIA–ISF ដែលបានចាប់ផ្តើមពីការប្តេជ្ញារួមគ្នាក្នុងការពង្រឹងសមត្ថភាពយុវជនតាមរយៈកីឡាបាល់ទាត់ មានភាពរីកចម្រើន ហើយក្លាយជាកម្មវិធីអភិវឌ្ឍយុវជនដ៏មានឥទ្ធិពលខ្លាំងមួយក្នុងប្រទេស ដោយគិតមកដល់ពេលនេះ មានកីឡាករ កីឡាការិនី ចំនួន ១៦,៨៤៥ នាក់ មកពី១០ខេត្តស្នើរនិង  ៨៨៣ ក្រុម ។

លោកស្រី   Jane Tay អគ្គនាយិកា អេ អាយ អេ ខេមបូឌា បានមានប្រសាសន៍ថា ថ្ងៃនឹះមិនគ្រាន់តែជាកម្មវិធីអបអរនោះទេ ប៉ុន្តែវាគឺជាពេលវេលាដ៍មានតម្លៃក្នុងការឆ្លុះបញ្ចាំង អំពីអ្វីដែលយើងអាចសម្រេចបាន នៅពេលដែលយើងរួមគ្នា ធ្វើការលើគោលបំណងរួមមួយ ក្នុងការជួយឲ្យប្អូនៗកុមារអាច ឈានចាប់ក្តីស្រម៉ៃរបស់ខ្លួន តាមរយ់សុខភាពដោយប្រើបាល់ទាត់ជាយាន។

ឆ្នាំ២០២៦នេះ ពិតជាឆ្នាំដ៍ពិសេស ដោយ ISF ប្រារព្វខួបលើកទី២០របស់ខ្លួន ហើយ អេ អាយ អេ ខេមបូឌា យើងខ្ញុំក៍មានមោទនភាពក្នុងការប្រារព្វខួបលើកទី១០ នៃភាពជាដៃគូរវាងស្ថាប័នទាំង២ ដែលបានចាប់ដៃធ្វើការរួមគ្នា ដើម្បីសម្រេចគោលបំណងរួមគ្នាក្នុងការលើកកម្ពស់ និង កសាងក្តីសង្ឃឹមកុមារ និង សហគមន៍ ។

លោកស្រីបន្តថា ចាប់តាំងពីការចាប់ផ្តើមភាពជាដៃគូរបស់យើងមក យើងរួមគ្នាបង្កើតសមិទ្ធិផលនៃការកែប្រែវិជ្ជមានប្រកបដោយ អត្ថន័យ និងលទ្ធផលជាក់លាក់ ដូចជា៖ ក្មេងប្រុស និង ក្មេងស្រីជាង ១០.០០០ នាក់បានទទួលការបណ្តុះបណ្តាលបំនិនជីវិត និង បាល់ទាត់ ។ អាចទទួលការអប់រំផ្នែក សុខភាព និង ការពិនិត្យសុខភាព និង ឧកាសដើម្បីឈានទៅចាប់ក្តីស្រម៉ៃ។

បើតាមលោក ស្រី ជួបវិច្ឆិកា បានបញ្ជាក់ថា AIA គឺជាដៃគូឧបត្ថម្ភដ៍ធំមួយ និង ជិតដិតរយៈពេល១០ឆ្នាំ ដែលផ្តល់ឧកាដឲ្យក្មេងៗជិតម៉ឺននាក់បានលេងបាល់ទាត់ ជារៀងរាល់ឆ្នាំ។ ទំនាក់ទំនងនេះ អ្វីដែលជាជោគជ័យបំផុត គឺធ្វើឲ្យក្មេងៗបានលេងកីឡា ដោយក្នុងនោះមានក្មេងមួយចំនួន ក៍បានទៅលេងឲ្យក្លឹបផ្សេងៗ តាមរយៈការបានចូលរួមប្រកួតពានរង្វាន់ អេអាយអេ ហើយពួកគេពង្រឹងសមត្ថភាព ក៍ត្រូវបានជ្រើសរើសឲ្យទៅចូលលេងនៅក្លឹបផ្សេងៗ។

អគ្គនាយិការអង្គការផ្កាយសមុទ្រ បានបន្តថា ក្រៅតែពីកីឡា អ្វីដែលយើងផ្តោតលើគឺជំនាញទន់ ព្រោះអីនៅពេលដែលគាត់លេងកីឡា រៀនពីរបៀបទំនាក់ទំនង រៀនរបៀបធ្វើការងារជាក្រុម រៀបដោះស្រាយបញ្ហាផ្សេងៗ។ ចំណុចទាំងអស់នេះហើយ ដែលគាត់យកទៅប្រើប្រាស់ក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់ ក្នុងការរៀនសូត្រ និងធ្វើការងារនាថ្ងៃខាងមុខ។

សូមបញ្ជាក់ថា ដើម្បីអបអរសាទរដៃគូភាពរយៈពេលមួយទសវត្សរ៍ និងបញ្ជាក់ឡើងវិញនូវតម្លៃរួមនៃសុខភាព សុខុមាលភាព និងការពង្រឹងសមត្ថភាពយុវជន ISF នឹងដាក់ឱ្យដំណើរការយុទ្ធនាការសកម្មភាពសាធារណៈ មានឈ្មោះថា “Football for Go od” នៅក្នុងខេត្តចំនួនបី នៅដើមឆ្នាំ២០២៦នេះ។

 ជាក់ស្តែងសម្រាប់ខួប១០ឆ្នាំនេះដែលធ្វើឡើងនាព្រឹកថ្ងៃទី១៧មករាឆ្នាំ២០២៦ នៅទីក្រុមកោះនរានេះ  ក៍មានរៀបចំនូវការប្រកួត បាល់ទាត់មិត្តភាព U10 រវាងក្រុមកុមារ ISF និងក្រុម ផ្ការីកគ្រប់រដូវ ផងដែរ​។ព្រឹត្តការណ៍នេះ បានបង្កើតនូវភាពសប្បាយរីករាយជូនដល់កុមារ ទាំងអស់ ជាពិសេសវេទិកានេះ បាននាំកម្មវិធីកីឡាចូលទៅកាន់ទីធ្លាសាធារណៈ ដើម្បីពង្រឹងការចូលរួមរបស់សហគមន៍នៅរាជធានីភ្នំពេញ និងខេត្ត ដែលចូលរួមក្នុងលីគយុវជនឆ្នាំ២០២៦ ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More