ការប្រកួតកីឡានេះ ជាទូទៅមានសារសំខាន់ សម្រាប់អនាគតរបស់កុមារ ព្រោះបើគាត់ស្រឡាញ់កីឡា គឺយើងបានបញ្ខៀបទៅពួកគាត់ ហើយបានហាត់ក្បាច់គុនអត្តសញ្ញាណរបស់ខ្លួន ព្រមជាមួយឧកាសក្លាយជាអ្នកបន្តវេន និងជាពិសេសជៀសឆ្ងាយពីគ្រឿងញៀន។

នេះគឺជាការលើកឡើងរបស់លោក អ៊ូ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា កាលពីរសៀលថ្ងៃទី៧ឧសភាឆ្នាំ២០២៦ម្សិលមិញនេះ ក្នុងឧកាសនៃការបើកដំណើរការប្រកួត ក្នុងព្រឹត្តការណ៍កីឡាសិស្សបឋមសិក្សាថ្នាក់ជាតិនៅសាលក្នុង នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញក្រោមប្រធានបទ«កីឡាដើម្បីសុខភាពកុមារ»។

លោកអគ្គលេខាធិការបញ្ជាក់ថា ទោះជាមានកំណើននៃការចូលរួមច្រើន ប៉ុន្តែមិនទាន់សមល្មមចិត្តដូចអ្វីដែលសហព័ន្ធចុងបាននោះទេ ព្រោះអ្វីដែលជាគោលបំណងរបស់យើង គឺចង់ឃើញល្បុក្កតោ ត្រូវបានគេយកមកហ្វឹកហាត់ និងលេងពាសពេញផ្ទៃប្រទេស។
យ៉ាងណាក៍ដោយ អ្វីដែលអ៊ូតារា សម្លឹងឃើញ គឺកុមារតូចៗដែលឡើងបង្ហាញក្បាច់គុនអត្តសញ្ញាណមួយនេះ មានការខិតខំប្រឹងប្រែងនិងធ្វើបានយ៉ាងល្អផងដែរ ។

គួរបញ្ជាក់ដែរថា ក្រោមការរៀបចំរបស់ក្រសួងអប់រំយុវជននិងកីឡា នេះជាលើកទី២ របស់សហព័ន្ធដែលបានដាក់បញ្ចូលគុនល្បុក្កតោ ក្នុងការប្រកួត ដោយមានក្លឹបចូលរួមកើនឡើងរហូតដល់ ១០រាជធានីខេត្ត ៕

