ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

ក្នុងដំណើរដឹកនាំប្រតិភូទៅចូលរួមប្រកួត ក្នុងព្រឹត្តការណ៍ជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍លើកទី២០ នៅប្រទេសមីយ៉ាន់ម៉ា កាលពីល្ងាចថ្ងៃទី១៣ឧសភាឆ្នាំ២០២៦ម្សិលមិញនេះ លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

ដោយលោកបានបង្ហាញនូវការការខកបំណងទៅ លើក្រសួង និង ក្រុមប្រឆាំងសារធាតុដូប៉ាពិភពលោក ដែលថាសហព័ន្ធរបស់លោក មិនទាន់ស្ថិតក្រោមរចនាសម្ព័ន្ធ ដែលអនុលោមតាមក្រមប្រឆាំងដូប៉ាពិភពលោកនៅឡើយ ដោយស្ថិតក្រោមរចនាសម្ព័ន្ធកីឡាកាយសម្ព័ន្ធពិភពលោកទាំងដែលនេះមិនមែនជាការចេញទៅចូលរួមលើកទី១នោះទេ ដោយធ្លាប់ចេញទៅជាច្រើនលើក ហេតុអ្វីទើបលើកនេះ ក្រសួងចេញបញ្ជាក់មកបែបនេះទៅវិញ។

ទស្សនាកិច្ចសម្ភាសន៍របស់ លោក តឹកប៊ុនវី ៖

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More