សហភាពអឺរ៉ុប៖ កំពុងប្រតិកម្ម​ជាមួយ​រដ្ឋបាល​ Donald Trump ចំពោះ​ការ​ប្រកាស​ពន្ធ​ថ្មី ២៥​%

ការប្រកាសយកពន្ធ ២៥ % ថ្មីលើដែក និងអាលុយមីញ៉ូម ទាំងអស់ដែលនាំចូលទៅក្នុងទីផ្សារអាម៉េរិកបានធ្វើឱ្យប្រទេសជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រួមទាំងដៃគូអាម៉េរិក និងសម្ព័ន្ធមិត្តនៅអឺរ៉ុបផង។ អឺរ៉ុបបានព្រមានថា នឹងចាត់វិធានការដើម្បីឆ្លើយតប។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Korbinian Wagner បានបញ្ជាក់ថា អាល្លឺម៉ង់បានព្រមានថា ការដំឡើងពន្ធខ្ពស់នឹងបង្កគ្រោះថ្នាក់ដល់គ្រប់ភាគីទាំងអស់។ ការថ្លែងនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសពីផែនការដំឡើងពន្ធ ២៥ភាគរយលើផលិតផលអាលុយមីញ៉ូម និងដែកថែបនាំចូល។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអាល្លឺម៉ង់បានបញ្ជាក់ថា ប្រទេសនេះ និងសហភាពអឺរ៉ុបនៅតែរង់ចាំការប្រកាសជាផ្លូវការអំពីពន្ធថ្មីណាមួយរបស់អាម៉េរិកទេ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន អធិការបតីអាល្លឺម៉ង់ អូឡាហ្វ ស្ហូល បានសង្កត់ធ្ងន់ថា ៖«រឿងមួយគឺច្បាស់ណាស់ យើងនឹងពិនិត្យមើលយ៉ាងដិតដល់នូវបញ្ហានេះ ក្នុងនាមជាសហភាពអឺរ៉ុប នៅពេលដែលវាមកដល់យើងជាផ្លូវការ។ នោះហើយជាមូលហេតុដែលយើងអាចនិយាយយ៉ាងប្រុងប្រយ័ត្នបំផុតអំពីបញ្ហានេះនាពេលនេះ នៅពេលដែលវាមិនផ្លូវការ ប៉ុន្តែមានភាពច្បាស់លាស់ទាំងស្រុង អ្នកណាដែលដាក់ពន្ធត្រូវតែរំពឹងថានឹងមានការសងសឹក»។

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានព្រមានថា សហភាពអឺរ៉ុប (EU) នឹងសងសឹកប្រសិនបើអាម៉េរិកអនុវត្តផែនការរបស់ខ្លួនក្នុងការដាក់ពន្ធនាំចូលលើអាលុយមីញ៉ូម និងដែក។ 

រដ្ឋមន្ត្រីការបរទេសបារាំងបានលើកឡើងថា លោកប្រធានាធិបតី ត្រាំ បានធ្វើរឿងនេះក្នុងឆ្នាំ២០១៨ ហើយសហភាពអឺរ៉ុបបានសងសឹក។ នៅពេលសួរអំពីបញ្ជីផលិតផលដែលអាចប្រឈមនឹងពន្ធសងសឹក លោក Barrot បាននិយាយថា គណៈកម្មការអឺរ៉ុប (EC) នឹងសម្រេចលើរឿងនេះ។

ទន្ទឹមនេះ អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា អង់គ្លេសតែងតែត្រៀមខ្លួនសម្រាប់ផលប៉ះពាល់ដែលអាចកើតមាននៃគោលនយោបាយពន្ធថ្មីរបស់អាម៉េរិក។ ក្រុមហ៊ុនប្រឹក្សា UK Steel បានព្រមានថា ការដាក់ពន្ធគយណាមួយនឹងជាក្លាយមហន្តរាយដល់ឧស្សាហកម្មដែកថែប ដែលបំផ្លាញការនាំចេញដែកថែបលំដាប់ខ្ពស់ទៅកាន់អាម៉េរិក ដែលជាទីផ្សារនាំចេញធំទីពីររបស់អង់គ្លេសបន្ទាប់ពីសហភាពអឺរ៉ុប។ បច្ចុប្បន្នអង់គ្លេសបាននាំចេញដែកថែបប្រហែល ២០ម៉ឺនតោនក្នុងមួយឆ្នាំទៅកាន់អាម៉េរិក ដែលមានតម្លៃជាង ៤០០លានផោន ស្មើនឹង ៩៩៥លានដុល្លារ។

យោងតាមអ្នកវិភាគ ជម្លោះពាណិជ្ជកម្មរវាងអឺរ៉ុប និងអាម៉េរិក ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យទស្សនវិស័យ អតិផរណារបស់តំបន់ចាយប្រាក់អឺរ៉ូ កាន់តែមានភាពមិនប្រាកដប្រជា។

ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយសមាជិកសភាអឺរ៉ុបកាលពីថ្ងៃទី១០ ខែកុម្ភៈ ប្រធានធនាគារកណ្តាលអឺរ៉ុបលោក Christine Lagarde បានលើកឡើងថា៖«អតិផរណានឹងត្រឡប់ទៅគោលដៅរយៈពេលមធ្យមរបស់យើង ២ភាគរយនៅឆ្នាំ ២០២៥។ វាច្បាស់ណាស់ថាភាពតានតឹងកាន់តែខ្លាំងនៅក្នុងពាណិជ្ជកម្មពិភពលោកនឹងធ្វើឱ្យទស្សនវិស័យអតិផរណាសម្រាប់តំបន់អឺរ៉ូកាន់តែមានភាពមិនច្បាស់លាស់។»។

កន្លងមក ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងប្រកាសពន្ធ២៥ភាគរយថ្មីលើដែក និងអាលុយមីញ៉ូមទាំងអស់ដែលនាំចូលមកទីផ្សារអាម៉េរិកដែលចូលជាធរមាននៅថ្ងៃទី៤ ខែមីនា តទៅ។ អំឡុងអាណត្តិមុន លោក ត្រាំ បានដាក់ពន្ធ ២៥ភាគរយលើដែកនាំចូល និង ១០ភាគរយលើអាលុយមីញ៉ូមនាំចូល ដោយលើកឡើងពីហេតុផលសន្តិសុខជាតិ៕

អត្ថបទ Thmey Thmey

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More