អនុប្រធាន​សហព័ន្ធ​កីឡា​ជឺជីតស៊ូ៖​​ ​រីករាយ​ជា​ខ្លាំង​​ពេល​ឃើញ​កីឡាករ​ កីឡា​​ការិនី​រីកចម្រើន​សមត្ថភាព​ក្នុង​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ

សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ បាន​បញ្ចប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ របស់​ខ្លួន​ដោយ​ជោគជ័យ​នៅ​សាល​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ខណៈ​ថ្នាក់ដឹកនាំ​សហព័ន្ធ​បង្ហាញ​អារម្មណ៍​រីករាយ​ជា​ខ្លាំង​ពេល​ឃើញ​កីឡាករ​មាន​ភាព​រីកចម្រើន។​

លោក​ Jasper Paas អនុប្រធាន​សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា ចំពោះ​រូប​លោក​ផ្ទាល់​គឺ​មាន​ភាព​សប្បាយរីករាយ​ និង​រំភើប​ជា​ខ្លាំង​ដែល​បាន​ឃើញ​កីឡាករ​ កីឡា​ការិនី​ បង្ហាញ​ពី​ភាព​រីកចម្រើន​លើ​បច្ចេកទេស​ ស្មារតី​ ក្នុង​ការ​ប្រកួត​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។​

ការ​ប្រកួត​នេះ​គឺ​មាន​សារសំខាន់​ និង​ជា​ការ​តៀម​ខ្លួន​បណ្ដើរៗ​សម្រាប់​ឆ្ពោះ​ទៅ​កាន់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ អំឡុង​ខែ​ធ្នូ​ ឆ្នាំ​២០២៥​ នៅ​ឯ​ប្រទេស​ថៃ។​ នៅ​ឆ្នាំ​នេះ​ផង​ដែរ​អាច​ថា​ជា​ឆ្នាំ​ដែល​នឹង​រវល់​ច្រើន​ចំពោះ​ក្រុម​ជម្រើស​ជាតិ​ជឺជីត​ស៊ូ​កម្ពុជា​ ព្រោះ​តែ​មាន​​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ដែល​នឹង​ត្រូវ​ទៅ​ចូលរួម។​

លោក​ពិត​ជា​មាន​មោទកភាព​ជា​ខ្លាំង​ចំពោះ​ភាព​រីកចម្រើន​ដែល​សហព័ន្ធ​ កីឡាករ​ កីឡា​ការិនី​ បាន​ទទួល​ជោគជ័យ​នា​ពេល​កន្លង​មក​នេះ។​ ម្នាក់ៗ​ពោរពេញ​ដោយ​ទឹកចិត្ត​ ឆន្ទៈ​ខ្ពស់​លើ​ការ​ហ្វឹកហាត់​ និង​ប្រកួត​ ដូច្នេះ​ហើយ​នេះ​ជា​ការ​ធ្វើ​ដំណើរ​ដ៏​ត្រឹមត្រូវ​មួយ​ទៅ​រក​ភាព​ជោគជ័យ​ រីកចម្រើន​បន្ថែម​ទៀត។​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ជឺជីតស៊ូ​កម្ពុជា​ បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៥​ របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២២ ដល់ ២៣​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ នៅ​សាល​ការ៉ាតេ​ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​ ការ​ប្រកួត​នៅ​ឆ្នាំ​នេះ​មាន​កីឡាករ​ កីឡា​ការិនី​ ចុះ​ឈ្មោះ​ចូលរួម​ជាង​ ១៦០​នាក់​ឯ​ណោះ​មក​ពី​បណ្ដា​ក្លឹប​ផ្សេងៗ៕​

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More