តំណាង​ទូរទស្សន៍​ថោន៖ កម្មវិធី​ប្រកួត​សម្រាប់​ថ្នាល​មាន​ហើយ​ចាំ​មើល​មាន​អ្នក​គាំទ្រ​ទេ…

តំណាង​ស្ថានីយទូរទស្សន៍​ថោន (TOWN)​ បាន​បញ្ជាក់​ថា​ តប​តាម​សំណូមពរ​មួយ​ចំនួន​ចង់​ឲ្យ​មាន​ការ​ប្រកួត​ថ្នាល​ដើម្បី​បន្តវេន​កីឡាករ​ចាស់ៗ​ ឥលូវ​នេះ​ខាង​លោក ​និង​ម្ចាស់​ឧបត្ថម្ភ​ DRAGON បង្កើត​ហើយ​នៅ​សប្ដាហ៍​នេះ​ចាំ​មើល​មានអ្នក​គាំទ្រ​ទេ​ ឬ​ថា​បាន​តែ​មាត់។​

ឯកឧត្ដម​ ហាក់​ សុខហេង​ នាយក​គ្រប់គ្រង​ការ​ផ្សាយ​របស់​ស្ថានីយ​ទូរទស្សន៍​ថោន (TOWN)បាន​ឲ្យ​ដឹង​ថា​ កន្លង​ទៅ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​បាន​សំណូមពរ​ដល់​ខាង​ស្ថានីយ​ឲ្យ​បង្កើត​ការ​ប្រកួត​ថ្នាល​ដើម្បី​ត្រៀម​ស្នង​កីឡាករ​ចាស់ៗ​នា​ពេល​បច្ចុប្បន្ន​នេះ។​ ព្រោះ​ឃើញ​ភាគ​ច្រើនមាន​តែ​កម្មវិធី​សម្រាប់​កីឡាករ​ឈុត​ធំៗ​។​

ឯកឧត្ដម​លើក​ឡើង​ចំៗ​ទៅ​កាន់​អ្នក​គាំទ្រ​ថា​ ឥលូវ​នេះ​ខាង​ស្ថានីយ​បាន​បំពេញ​​បំណង​ Fan ហើយ​ ដូច្នេះ​ចាំ​មើល​​មាន​អ្នក​​ទៅ​ទស្សនា​ ឬ​គាំទ្រ​តាម​ការ​ Live​ ទេ។​ កុំ​​និយាយ​បាន​តែ​មាត់​ សំណូមពរ​ឲ្យ​មាន​ហើយ​ ប៉ុន្តែ​ខ្លះមិន​គាំទ្រ​ និង​ជួយ​លើកស្ទួយ​ឲ្យ​សោះ។​

នាយក​គ្រប់គ្រង​ការ​ផ្សាយ​​បន្ថែម​ទៀត​ថា​ ដើម្បី​ឲ្យ​កីឡាករ​ កីឡា​ការិនី​ គុន​ខ្មែរ​មាន​ចំនួន​កាត់​តែ​ច្រើន​ និង​សំបូរ​កម្មវិធី​ថ្នាល​ លុះត្រា​តែ​អ្នក​គាំទ្រ​ងាក​មក​ជួយ​គាំទ្រ​ ជួយ​លើកស្ទួយ​ទាំង​អស់​គ្នា​ ដូច​ការ​ប្រកួត​ឈុត​ធំ​ដែរ​ទើប​កម្មវិធី​សម្រាប់​ថ្នាល​ទាំង​នោះ​អាច​បន្តដំណើរ​ទៅ​មុខ​បាន​ទៀត។​

ឯកឧត្ដម​សូម​ថ្លែង​អំណរគុណ​ដល់​ DRAGON Beer ដែល​បាន​ឧបត្ថម្ភ​គាំទ្រ​ឲ្យ​បង្កើត​កម្មវិធី​ប្រដាល់​ថ្នាល​ Dragon Kunkhmer ចាប់​ពី​ថ្ងៃ​ទី១​ ខែ​មីនា​ ឆ្នាំ​២០២៥​ នេះ​តទៅ​ ដែលនេះ​​ជា​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​ក្មេងៗ​បាន​បញ្ចេញ​សមត្ថភាព​ សន្សំ​បទ​ពិសោធ​ ឆ្ពោះ​ទៅ​បន្ត​វេន​រៀមច្បង​នៅ​ថ្ងៃ​ខាង​មុខ។​

បញ្ជាក់​ដែរ​ថា​ ស្ថានីយទូរទស្សន៍​​ថោន (TOWN)​ រួម​ជា​មួយ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ និង​ម្ចាស់​ឧបត្ថម្ភ​ Dragon Beer បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី២៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ប្រកាស​បើក​កម្មវិធី​ប្រដាល់​ថ្នាល​ Dragon Kunkhmer។​ ការ​ប្រកួត​ដំបូង​នៅ​ថ្ងៃ​ទី១​ ខែ​មីនា​ ឆ្នាំ​២០២៥​ នេះ​មាន​ជា​ការ​ប្រកួត​មិត្តភាព​គូ​ពិសេសៗ​ផង​ និង​មាន​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៥២ ​គីឡូក្រាម​ផង​។​ គូ​ដណ្ដើម​ខ្សែក្រវាត់​រួម​មាន​កីឡាករ​ ឡុង​ ពិសិដ្ឋ​ ឡៅ សៃណេត រស្មី គុនខ្មែរ ធន់​ វិស្នុ។​ ការ​ប្រកួត​នេះ​ចាប់ផ្ដើម​ពី​ម៉ោង​ ៨យប់​តទៅ​នៅ​ទីតាំង ដីឡូត៍វត្តស្ងួនពេជ្រ ខណ្ឌ​កំបូល រាជធានីភ្នំពេញ៕​

Featured កីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួម​ពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំថ្មី

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ ២០២៦ ។

Read More
Uncategorized កីឡា

អ្នក​ជំនាញ​ផ្នែក​កីឡា៖ វិស័យ​អប់រំកាយ​ ជាអតិភាព​ និង​មានការ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ខ្លាំង​ពី​រដ្ឋាភិបាល

អ្នក​ជំនាញ​ខាង​ផ្នែក​កីឡា​ និង​ជា​ថ្នាកដឹកនាំ​យ៉ាងសកម្ម​ លោក​ វាត់​ ចំរើន​ បញ្ជាក់​ពីថា​វិស័យ​អប់រំ​កាយ​ និង​កីឡា​ ជា​វិស័យ​មួយ​ដែល​ជា​អតិភាព​ និង​មាន​ការ​យក​ចិត្ត​ទុកដាក់​ជំរុញ​អភិវឌ្ឍន៍​ជា​ខ្លាំង​ពី​រដ្ឋាភិបាល។​

Read More
អង្គការផ្កាយសមុទ្របានរៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះលើកទី១៦ ប្រចាំឆ្នាំដែលបាន ប្រព្រឹត្តិទៅកាលពី ចុងសប្តាហ៍មកនេះ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ​ នៅរាជធានីភ្នំពេញ ។
Featured កីឡា

អង្គការផ្កាយសមុទ្ររៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះ លើកកម្ពស់ជនមានពិការភាព

អង្គការផ្កាយសមុទ្របានរៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះលើកទី១៦ ប្រចាំឆ្នាំដែលបាន ប្រព្រឹត្តិទៅកាលពី ចុងសប្តាហ៍មកនេះ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ​ នៅរាជធានីភ្នំពេញ ។

Read More