បើកផ្លូវការការប្រកួតបាល់ទាត់ ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន លើកទី១០ ឆ្នាំ ២០២៥

ព្រឹត្តការណ៍បាល់ទាត់ប្រចាំឆ្នាំ ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន លើកទី១០ ឆ្នាំ ២០២៥បានចាប់ផ្តើមបើកជាផ្លូវការហើយ កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុននេះ ដោយមានក្រុមចូលរួមចំនួន សរុបទាំងអស់ចំនួន ៣៥ក្រសួង-ស្ថាប័ន។
 ក្នុងនាមជាអធិបតីក្នុងពិធីបើកព្រឹត្តការណ៍ខាងលើ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស ស យ ក) បានបង្ហាញក្តីរំពឹងយ៉ាងមុតមាំថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់មិត្តភាពយុវជនអន្តរក្រសួង ស្ថាប័ន លើកទី១០ ឆ្នាំ ២០២៥ នឹងមានកម្រិតនៃការប្រកួតប្រជែងខ្លាំង និងខ្ពស់ជាងការប្រកួតកន្លងមក។


មានប្រសាសន៍នាឧកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញពីក្តីរំពឹងថា ការប្រកួតនឹងមានកម្រិតការប្រកួតកាន់តែខ្លាំងជាការប្រកួតឆ្នាំកន្លងទៅ ខណៈក្រុមជាច្រើនបានពង្រឹងសមត្ថភាពរៀងៗខ្លួន ដើម្បីប្រជែងក្លាយជាក្រុមជើងឯក។ ប្រធាន​ ស ស​ យ ក ក៏បានលើកឧទាហរណ៍ក្រុមមួយចំនួន បាននាំយកគ្រូបង្វឹកមានសមត្ថភាព ដើម្បីមកដឹកនាំក្រុមរៀងៗខ្លួន តួយ៉ាងក្រសួងមុខងារសាធារណៈ ដែលមានលោកជារដ្ឋមន្ត្រី ក៏បានរកគ្រូបង្វឹកថ្មីមកពង្រឹងក្រុមដូចគ្នា ដើម្បីជំនួសដល់កម្រិតការប្រកួតប្រជែងរបស់ក្រុម ឱ្យកាន់តែមានភាពខ្លាំងក្លា និងការប្រកួតទាក់ទាញ។ 

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជន អន្តរក្រសួង-ស្ថាប័ន បង្កើតឡើងក្នុងគោលបំណង ដើម្បីរឹតបន្តឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាព មិត្តភាពការរាប់អាន រវាងយុវជនតាមក្រសួង និងស្ថាប័នរដ្ឋនានា និងដើម្បីលើកកម្ពស់សុខុមាលភាពមន្ត្រីរាជការ និងលើកស្ទួយវិស័យកីឡាបាល់ទាត់នៅកម្ពុជា។
សម្រាប់ ឆ្នាំ ២០២៥ មាន ៣៥ក្រុមចូលរួមប្រកួត​ ដោយក្រុមក្រសួងកិច្ចការនារី ក្រសួងអធិការកិច្ច និង​អគ្គលេខាធិការដ្ឋានរដ្ឋសភា បានវិលត្រឡប់មកវិញជាថ្មី។
ក្រុមទាំង ៣៥ ត្រូវបានចាប់បែងចែកចេញជា ៨ ពូល ចាប់ពីពូល A រហូតដល់ពូល H ប៉ុន្តែ​នៅ​ពូល F, G, H គឺតម្រូវឱ្យមានក្រុមចំនួន ៥ ចូលរួមប្រកួតប្រជែង។

នៅថ្ងៃបើកការប្រកួតផ្លូវការទី១មិនាឆ្នាំ២០២៥ ក៏មានការប្រកួតបើកឆាកចំនួន ២គូ ផងដែរ ដោយក្រសួងការពារជាតិ បានយកឈ្នះលើក្រុមការពារតំណែងជើងឯក ក្រសួងអប់រំ យុវជន និងកីឡា លទ្ធផល ១​-០ មុនពេលដែលក្រុមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា យកឈ្នះលើក្រុម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ៣-២៕




Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More