ព្រឹត្តការណ៍បាល់ទាត់កុមារីរបស់អង្គការផ្កាយសមុទ្រ មានន័យលើសពីចាញ់ឈ្នះ តែជាការលើកកម្ពស់ស្រ្តី

ព្រឹត្តការណ៍បាល់ទាត់នេះ គឺមានន័យលើសពីចាញ់ឈ្នះ តែវាបានជួយលើកកម្ពស់សិទ្ធិស្រ្តី និងបំផុសទឹកចិត្តពួកគេ ឲ្យជឿរជាក់លើខ្លួនឯង កសាងទំនុកចិត្ត និងបំបែករនាំងសង្គមផ្សេងៗតាមរយៈកីឡា។ នេះជាការលើកឡើងរបស់លោក Greg Preston ប្រធានគ្រប់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ ដែលបានថ្លែងឲ្យដឹងក្នុងកម្មវិធីបាល់ទាត់ កុមារីប្រចាំឆ្នាំ២០២៥​ កាលពីថ្ងៃសៅរ៍ទី៨មិនាឆ្នាំ២០២៥។

លោកបានបន្តថា ពួកយើងមានសេចក្តីរីករាយជាខ្លាំង ដែលបានរៀបចំកម្មវិធីនេះឡើងដោយបង្ហាញពីការប្តេជ្ញាចិត្តយើង ក្នុងការលើកកម្ពស់សមភាពយេនឌឺ និងជម្រុញឲ្យមានកីឡាការិនីជំនាន់ក្រោយបន្ថែម។

ព្រឹត្តការណ៍ប្រកួតបាល់ទាត់ពេញមួយថ្ងៃនេះក្រុមទាំងអស់ បានប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកជ័យជម្នះ ឡើងទៅវគ្គផ្តាច់ព្រ័ត្រតាមប្រភេទអាយុនីមួយៗ។ក្រៅពីការប្រកួតប្រជែង ព្រឹត្តការណ៍បាល់ទាត់នេះ គឺជាបរិយាកាសដ៍វិសេសវិសាលសម្រាប់កុមារីទាំងអស់ ឲ្យផ្សាភ្ជាប់ទំនាក់ទំនង លើកទឹកចិត្តគ្នាទៅវិញទៅមក និងអបអរសាទរ ដល់ស្មារតីស្រឡាញ់ដ៍មុះមុត របស់ពួកគេចំពោះកីឡាបាល់ទាត់ថែមទៀតផង។

គួរបញ្ជាក់ថា ព្រឹត្តការណ៍កីឡាបាល់ទាត់កុមារីប្រចាំឆ្នាំ២០២៥ នេះ រៀបចំឡើងដោយអង្គការផ្កាយសមុទ្រ ដើម្បីអបអរសាទរទិវាសិទ្ធនារីអន្តរជាតិ ដោយមានកីឡាការិនី ចូលរួមសរុបចំនួន ៥១៦នាក់ មកពី៤៣ក្រុមទូទាំងប្រទេស។

ព្រឹត្តការណ៍នេះរៀបចំដោយមាន៣ប្រភេទអាយុរួមមាន៖ អាយុ១០ឆ្នាំ  ក្រោម១៤ឆ្នាំ និង ក្រោម១៨ឆ្នាំ ដោយផ្តល់ឧកាសដល់កុមារីទាំងអស់ បានបញ្ចេញទេពកោសល្យនិងជំនាញធ្វើការងារជាក្រុម និងស្មារតីមុះមុតរបស់ពួកគេនៅលើទីលាន។

សូមជំរាបដែរថា ព្រឹត្តការណ៍នេះជាព្រឹត្តការណ៍ប្រកួតកីឡាបាល់ទាត់កុមារីដ៍ធំជាងគេនៅកម្ពុជា ដែលបាននិងកំពុងបន្តជម្រុញ បំផុសទឹកចិត្តដល់អ្នកគាំទ្រ ម្ចាស់ឧបត្ថម្ភជ្រោមជ្រែង និងស្ថាប័នពាក់ព័ន្ធមានគោលដៅលើកកម្ពស់ សមភាពយ៉េនឌឺតាមរយៈកីឡា។ ជាពិសេសវត្តមាននិងការចូលរួមរបស់កីឡាការិនីម្នាក់ៗ ដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាបានថា កីឡាការិនីវ័យក្មេងគ្រប់រូបទទួលបានឧកាស កសាងសមត្ថភាពផ្ទាល់ខ្លួន និង ក្នុងវិស័យកីឡា៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More