កាយវប្បកម្មកម្ពុជា បញ្ជាក់ជំហរច្បាស់លាស់ ការចេញទៅប្រកួតអន្តរជាតិ គឺទទួលស្គាល់ដោយក្រសួងត្រឹមត្រូវ

ក្រោយមានមតិមួយចំនួនរិះគន់មកលើសហព័ន្ធដោយគ្មានមូលដ្ឋានច្បាស់លាស់ ជុំវិញ ការបញ្ចូនកីឡាករទៅចូលរួមប្រកួតនៅក្រៅប្រទេស ថ្មីៗនេះសហព័ន្ធកីឡាកាយវប្បកម្ម កម្ពុជាបានបញ្ជាក់ច្បាស់សារជាថ្មី ថារាល់ការចេញទៅចូលរួមប្រកួតនៅក្រៅប្រទេស គឺទទួលបានការអនុញ្ញាតនិង ឯកភាព ពីក្រសួងអប់រំយវជននិងកីឡា។

បើតាមបញ្ជាក់ពីលោកស្រី អេមី សារីរ៉ុម ហម អគ្គលេខាធិការ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ថាលិខិតឧទ្ទេសនាមនីមួយៗតែងតែទទួលបានអនុញ្ញាតដោយឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្តល់សិទ្ធិជូនដល់សហព័ន្ធ ក្នុងការបញ្ជូនប្រតិភូ ចៅក្រម គ្រូបង្វឹក និងកីឡាកររបស់ខ្លួនក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។ ជាក់ស្តែង ប្រតិភូកីឡាកម្ពុជាបានចូលរួមការប្រកួតជ្រើសរើសជើងឯកកីឡាកាយវប្បកម្មអាស៊ីអាគ្នេយ៍ (SOUTH EAST ASIAN BODYBUILDING AND PHYSIQUE SPORTS CHAMPIONSHIPS 2024) កាលពីថ្ងៃទី១៦-២០ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសឡាវ។

លោកស្រី អេមី លើកឡើងទៀតថា កីឡាករកាយវប្បកម្មកម្ពុជាដ៏ឆ្នើម ដែលតំណាងឱ្យប្រទេស និងប្រជាជនកម្ពុជាចូលរួមប្រកួតលក្ខណៈអន្តរជាតិនានាស្របច្បាប់ ដោយមានលិខិតឧទ្ទេសនាមចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងគោរពច្បាប់ទីភ្នាក់កម្ពុជាប្រឆាំងដូប៉ា ដោយរូបលោកស្រី និងកីឡាករ-កីឡាការិនីកាយវប្បកម្មកម្ពុជា គឺប្រយុទ្ធប្រឆាំងនឹងសារធាតុហាមឃាត់ក្នុងកីឡា។ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ សហព័ន្ធកីឡាកាយវបក្បកម្ម និងលំហាត់ប្រាណកម្ពុជាបានអញ្ជើញអ្នកជំនាញផ្នែកសារធាតុហាមឃាត់ ក្នុងកីឡា (Doping) មកពីទីភ្នាក់ងារកម្ពុជាប្រឆាំងនឹងដូប៉ា (CADA) ដើម្បីបង្រៀនដល់សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ថ្នាក់មូលដ្ឋានជំនាន់ទី២ និង៣ថែមទៀតផង។

ដូច្នេះគ្មានហេតុផលណា ដែលសហព័ន្ធធ្វើគ្មានគោលការណ៍ច្បាស់លាស់ ដូចការរិះគន់របស់ជនខិលខូចមួយចំនួនតូចនៅខាងក្រៅសហព័ន្ធដែលតែងតែព្យាយាម ដាក់បន្ទុកដោយគ្មានមូលដ្ឋានឡើយ។ សហព័ន្ធតែមួយគត់ដែលជាជំនាញកីឡា ទទួលបានសិទ្ធិស្របច្បាប់ពីអាជ្ញាធរកីឡា ក្នុងការផលិតធនធាន និងអភិវឌ្ឍវិស័យកីឡាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់៕

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More