ត្រៀមពង្រីកវិសាលភាពរៀបចំការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship

ឆ្លងកាត់ការប្រកួតជាច្រើនខែ ជាង២០ប្រកួតកន្លងមកនៅទីបំផុតព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship រកបានក្រុមជើងឯកហើយ ក្រោយប្រកួតស្វិតស្វាញក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន​ AIA – ISF Youth League ប្រចាំរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ដោយ មានវត្តមានកីឡាករកីឡាការនីសរុបជិត២ពាន់នាក់ ចូលរួម។

 បើតាមអ្នកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្របានឲ្យដឹងថា នេះជាឆ្នាំទី៩ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខ ភាព អេ អាយ អេ ខេមបូឌាបានផ្តល់កិច្ចគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Youth League ដែលជាការប្រកួតបាល់ទាត់ថ្នាក់មូលដ្ឋានដ៏ធំមួយនៅកម្ពុជា ។ ព្រឹត្តិការណ៏នេះមិនត្រឹមតែបង្រៀនពួកគេពីការលេងបាល់ទាត់ប៉ុណ្ណោះទេ តែវាថែមទាំងជួយ ពួកគេអភិវឌ្ឍជំនាញបំណិនជីវិតសំខាន់ៗដូចជា ភាពតស៊ូធន់ទ្រាំ ការធ្វើការងារជាក្រុម និងការតាំង ចិត្តជាដើម ។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF គឺជាព្រឹត្តិការណ៍ប្រកួតបាល់ទាត់ថ្នាក់ មូលដ្ឋានធំជាងគេបង្អស់មួយនៅក្នុងប្រទេសកម្ពុជា ដែលបានផ្តល់ឱកាសលេងបាល់ទាត់ដល់កុមារ និងយុវជនកម្ពុជាក្រីក្រជាច្រើន ។ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយដែលប្តេជ្ញាចិត្តជួយ កាត់បន្ថយភាពក្រីក្រ ដោយផ្តល់ឱកាសស្មើគ្នាក្នុងការទទួលបានការអប់រំ សេវាថែទាំសុខភាព និងការ លេងកីឡា អង្គការផ្កាយសមុទ្របានសហការជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និង សុខភាពឈានមុខគេមួយគឺ អេ អាយ អេ ខេមបូឌា ចាប់តាំងពីឆ្នាំ២០១៧មកម្ល៉េះ ដោយធ្វើការរួមគ្នាជួយឲ្យប្រជាជន កម្ពុជាមានជីវិតល្អប្រសើរប្រកបដោយសុខភាពល្អ និងយូរអង្វែង ។

អ្នកស្រី Jane Tay អគ្គនាយិកាប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូ ឌាបានបន្ថែមថា៖ “អេ អាយ អេ ខេមបូឌាប្តេជ្ញាចិត្តក្នុងការជួយប្រជាជនកម្ពុជាឲ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ ។ តាមរយៈកិច្ចសហការរបស់យើងជាមួយនឹងអង្គការផ្កាយសមុទ្រ ពួកយើង បានរួមគ្នានាំយកផលវិជ្ជមានដល់ជីវិតកុមារ និងយុវជនជួបប្រទះការលំបាកជាង ១៦,៨៤៥ នាក់ចាប់ តាំងពីឆ្នាំ២០១៧មក ដោយលើកកម្ពស់ការអប់រំ និងកីឡា ។ ព្រឹត្តិការណ៍ប្រកួតថ្ងៃេនះគឺជាសក្ខីភាព បង្ហាញពីការប្តេជ្ញារបស់យើងចំពោះសុខភាព សុខុមាលភាព និងការអភិវឌ្ឍយុវជន ។ ចំពោះប្អូនៗ កីឡាករកីឡាការនីឆ្នើមៗដែលឈរនៅទីនេះ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចាប់យកឱកាសល្អៗ កើតចេញពីការប្រកួតវិលជុំនេះ ដើម្បីពង្រឹងសុខភាព រៀនសូត្រជំនាញបាល់ទាត់ កសាងភាពក្លាហាន និងទំនុកចិត្តផងដែរ ។”

សូមបញ្ជាក់ថា តាមរយៈកិច្ចសហការដ៏ធំរយៈពេល៩ឆ្នាំមួយនេះ ការរៀបចំព្រឹត្តការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIAISF Youth League មាន កីឡាករកីឡាការនីជាកុមារ និងយុវជនជាង ១៦,៨៤៥ នាក់ មកពី ៨៨៣ក្រុម ក្នុងបណ្តាខេត្តក្រុងចំនួន១០ ទទួលបានឱកាសលេងបាល់ទាត់ ទទួលបានការអប់រំ និងរៀនសូត្រជំនាញបំណិនជីវិតសំខាន់ៗ ក៏ដូចជាយល់ដឹងសារៈសំខាន់នៃសុខភាព និងសុខុមាលភាពទៀតផង ។ អ្វីដែលគួរឲ្យសម្គាល់នោះគឺ កីឡាករចំនួន ៩៧ភាគរយ បានបង្ហាញថាពួកគេមានសុខភាពល្អជាងមុនបន្ទាប់ពីបានចូលរួមលេង បាល់ទាត់ ដែលបង្ហាញពីផលវិជ្ជមានដ៏ធំកើតចេញពីព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIAISF Youth League ដែលជួយអភិវឌ្ឍយុវជនកម្ពុជា ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More