Day: July 28, 2025
                    
          អ្នកគាំទ្រ Crystal Palace បាចប្រាក់ក្លែងក្លាយ នៅស្ថាប័ន UEFA ករណីទម្លាក់ក្លិបពី Europa League
អ្នកគាំទ្រ Crystal Palace បានបាចប្រាក់ក្លែងក្លាយ នៅស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ព្រោះខឹងសម្បារការទម្លាក់ក្លិបពួកគេពីពានរង្វាន់ Europa League ។ សេចក្តីសម្រេចរបស់ UEFA ទម្លាក់ក្រុមជើងឯក FA Cup ទៅលីគកម្រិតទី៣ Europa Conference ដោយចោទប្រកាន់ថាក្លិបមានម្ចាស់តែមួយគ្រង់គ្រងជាមួយនឹងក្លិប Olympique Lyonnais។ការតវ៉ាពីសំណាក់អ្នកគាំទ្រ Crystal Palace ទាំងនៅអង់គ្លេស និងជាពិសេសនៅទីស្នាក់ការរបស់ UEFA ស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វីស។ ក្រុមអ្នកគាំទ្រ បានយកវ៉ាលីដាក់ប្រាក់ក្លែងក្លាយ ទៅ UEFA បង្ហាញការប្រឆាំងទៅនឹងការសម្រេចចិត្ត និង ចង់មានន័យថា UEFA ស៊ីសំណូក គ្មានតម្លាភាព ហើយបានទាមទារស្វែងរកយុត្តិធម៌មកវិញ។ ក្លិប Crystal Palace បានឈ្នះកៅអី Europa League ឆ្នាំ ២០២៥-២៦ ក្រោយខ្លួនគ្រងជើងឯក FA Cup ប៉ុន្តែត្រូវបានសម្រេចទម្លាក់អោយទៅលេងនៅក្លិបកម្រិតទី៣ របស់អឺរ៉ុបវិញ ។ UEFA […]
Read More
                    
          កម្ពុជាអាចនឹងត្រូវហាមមិនអោយចូលរួមប្រកួតស៊ីហ្គេមនៅទីក្រុងបាងកក
ប្រទេសថៃ ដែលជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៥ កំពុងពិចារណាហាមឃាត់កម្ពុជា មិនអោយចូលរួមព្រឹត្តិការណ៍នេះ ដោយសារបារម្ភពីសុវត្ថិភាពរបស់អត្តពលិកកម្ពុជា ដែលធ្វើដំណើរទៅប្រទេសថៃ ខណៈប្រទេសទាំងពីរនៅតែជាប់គាំងក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែន។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Sorawong Thienthong មានប្រសាសន៍ថា អាជ្ញាធរថៃនឹងចាំបាច់ត្រូវពិភាក្សាអំពីការចូលរួមរបស់កម្ពុជានៅក្នុងការប្រកួតដែលគ្រោងធ្វើនៅខែធ្នូនេះ ហើយបានទទួលស្គាល់ថាការធ្វើពហិការមិនអោយអត្តពលិកកម្ពុជាចូលរួម គឺជាលទ្ធភាពមួយ។លោក Sorawong មានប្រសាសន៍ថា “ខ្ញុំព្រួយបារម្ភអំពីអំពើហិង្សាដែលកើនឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងប្រទេសថៃ និងកម្ពុជា។ វាអាចប៉ះពាល់ដល់តួនាទីរបស់ប្រទេសថៃក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ជាពិសេសទាក់ទងនឹងសុវត្ថិភាពរបស់អត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍នេះ។” មុនការប៉ះទង្គិចគ្នា នាពេលថ្មីៗនេះ កម្ពុជាបានបញ្ជាក់ពីចេតនាបញ្ជូនអត្តពលិក និងមន្ត្រីចំនួន ១.៥១៥ នាក់ចូលរួមប្រកួត។ ទោះជាយ៉ាងណាចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងមក ភាគីកម្ពុជាមិនមានការបញ្ជាក់បន្ថែមទៀតទេ។ កាលពីខែមិថុនា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានអះអាងថា ជម្លោះព្រំដែននឹងមិនប៉ះពាល់ដល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣នៅទីក្រុងបាងកកនោះទេ។ លោកក៏បានធានាដល់សាធារណជនថា អត្តពលិកកម្ពុជាកំពុងបន្តការត្រៀមខ្លួនតាមការគ្រោងទុក។ទោះយ៉ាងណា ដោយមើលឃើញពីភាពតានតឹងនាពេលនេះ លោករដ្ឋមន្ត្រី Sorawong Thienthong បានព្រមានថា វាមានលទ្ធភាពខ្លាំងដែលកម្ពុជាអាចដកខ្លួន ឬត្រូវបានហាមឃាត់មិនអោយចូលរួមក្នុងស៊ីហ្គេមឆ្នាំ ២០២៥ នៅប្រទេសថៃ៕
Read More
                    
          ត្រៀមពង្រីកវិសាលភាពរៀបចំការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship
ឆ្លងកាត់ការប្រកួតជាច្រើនខែ ជាង២០ប្រកួតកន្លងមកនៅទីបំផុតព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Grand Championship រកបានក្រុមជើងឯកហើយ ក្រោយប្រកួតស្វិតស្វាញក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Youth League ប្រចាំរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ ដោយ មានវត្តមានកីឡាករកីឡាការនីសរុបជិត២ពាន់នាក់ ចូលរួម។ បើតាមអ្នកស្រី ជួប វិច្ឆិកា នាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្របានឲ្យដឹងថា នេះជាឆ្នាំទី៩ហើយ ដែលក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខ ភាព អេ អាយ អេ ខេមបូឌាបានផ្តល់កិច្ចគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និង យុវជន AIA – ISF Youth League ដែលជាការប្រកួតបាល់ទាត់ថ្នាក់មូលដ្ឋានដ៏ធំមួយនៅកម្ពុជា ។ ព្រឹត្តិការណ៏នេះមិនត្រឹមតែបង្រៀនពួកគេពីការលេងបាល់ទាត់ប៉ុណ្ណោះទេ តែវាថែមទាំងជួយ ពួកគេអភិវឌ្ឍជំនាញបំណិនជីវិតសំខាន់ៗដូចជា ភាពតស៊ូធន់ទ្រាំ ការធ្វើការងារជាក្រុម និងការតាំង ចិត្តជាដើម ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA […]
Read More