អ្នកគាំទ្រ Crystal Palace បាចប្រាក់ក្លែងក្លាយ នៅស្ថាប័ន UEFA ករណីទម្លាក់ក្លិបពី Europa League

អ្នកគាំទ្រ Crystal Palace បានបាចប្រាក់ក្លែងក្លាយ នៅស្នាក់ការកណ្តាលរបស់សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ព្រោះខឹងសម្បារការទម្លាក់ក្លិបពួកគេពីពានរង្វាន់ Europa League ។


សេចក្តីសម្រេចរបស់ UEFA ទម្លាក់ក្រុមជើងឯក FA Cup ទៅលីគកម្រិតទី៣ Europa Conference ដោយចោទប្រកាន់ថាក្លិបមានម្ចាស់តែមួយគ្រង់គ្រងជាមួយនឹងក្លិប Olympique Lyonnais។
ការតវ៉ាពីសំណាក់អ្នកគាំទ្រ Crystal Palace ទាំងនៅអង់គ្លេស និងជាពិសេសនៅទីស្នាក់ការរបស់ UEFA ស្ថិតក្នុងទីក្រុង Nyon ប្រទេសស្វីស។ ក្រុមអ្នកគាំទ្រ បានយកវ៉ាលីដាក់ប្រាក់ក្លែងក្លាយ ទៅ UEFA បង្ហាញការប្រឆាំងទៅនឹងការសម្រេចចិត្ត និង ចង់មានន័យថា UEFA ស៊ីសំណូក គ្មានតម្លាភាព ហើយបានទាមទារស្វែងរកយុត្តិធម៌មកវិញ។


ក្លិប Crystal Palace បានឈ្នះកៅអី Europa League ឆ្នាំ ២០២៥-២៦ ក្រោយខ្លួនគ្រងជើងឯក FA Cup ប៉ុន្តែត្រូវបានសម្រេចទម្លាក់អោយទៅលេងនៅក្លិបកម្រិតទី៣ របស់អឺរ៉ុបវិញ ។ UEFA ចោទក្លិបនេះថា ស្ថិតក្រោមការគ្រង់គ្រងរបស់ម្ចាស់តែមួយ គឺលោក John Textor ម្ចាស់គ្រប់គ្រងក្រុមហ៊ុនវិនិយោគ Eagle Football ដែលជាម្ចាស់ក្លិប Lyon នៃលីគកំពូលបារាំងមួយទៀត។


យ៉ាងណា Crystal Palace បានអះអាងថាខ្លួនបានផ្លាស់ប្តូរម្ចាស់ថ្មី ជាមហាសេដ្ឋីអាមេរិក Woody Johnson ដែលបានទិញយកភាគហ៊ុនរួចស្រេច ហើយក៏ត្រូវបាន Premier League ទទួលស្គាល់ មិនមែនជាក្លិបស្ថិតក្រោមការគ្រប់គ្រងរបស់លោក John Textor ទៀតឡើយ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More