កម្ពុជាអាចនឹងត្រូវហាមមិនអោយចូលរួមប្រកួតស៊ីហ្គេមនៅទីក្រុងបាងកក

ប្រទេសថៃ ដែលជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៥ កំពុងពិចារណាហាមឃាត់កម្ពុជា មិនអោយចូលរួមព្រឹត្តិការណ៍នេះ ដោយសារបារម្ភពីសុវត្ថិភាពរបស់អត្តពលិកកម្ពុជា ដែលធ្វើដំណើរទៅប្រទេសថៃ ខណៈប្រទេសទាំងពីរនៅតែជាប់គាំងក្នុងការប៉ះទង្គិចគ្នានៅតាមព្រំដែន។


រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា លោក Sorawong Thienthong មានប្រសាសន៍ថា អាជ្ញាធរថៃនឹងចាំបាច់ត្រូវពិភាក្សាអំពីការចូលរួមរបស់កម្ពុជានៅក្នុងការប្រកួតដែលគ្រោងធ្វើនៅខែធ្នូនេះ ហើយបានទទួលស្គាល់ថាការធ្វើពហិការមិនអោយអត្តពលិកកម្ពុជាចូលរួម គឺជាលទ្ធភាពមួយ។
លោក Sorawong មានប្រសាសន៍ថា “ខ្ញុំព្រួយបារម្ភអំពីអំពើហិង្សាដែលកើនឡើង បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងប្រទេសថៃ និងកម្ពុជា។ វាអាចប៉ះពាល់ដល់តួនាទីរបស់ប្រទេសថៃក្នុងនាមជាម្ចាស់ផ្ទះស៊ីហ្គេម ជាពិសេសទាក់ទងនឹងសុវត្ថិភាពរបស់អត្តពលិកកម្ពុជាក្នុងព្រឹត្តិការណ៍នេះ។”


មុនការប៉ះទង្គិចគ្នា នាពេលថ្មីៗនេះ កម្ពុជាបានបញ្ជាក់ពីចេតនាបញ្ជូនអត្តពលិក និងមន្ត្រីចំនួន ១.៥១៥ នាក់ចូលរួមប្រកួត។ ទោះជាយ៉ាងណាចាប់តាំងពីអំពើហិង្សាបានផ្ទុះឡើងមក ភាគីកម្ពុជាមិនមានការបញ្ជាក់បន្ថែមទៀតទេ។

កាលពីខែមិថុនា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC បានអះអាងថា ជម្លោះព្រំដែននឹងមិនប៉ះពាល់ដល់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣នៅទីក្រុងបាងកកនោះទេ។ លោកក៏បានធានាដល់សាធារណជនថា អត្តពលិកកម្ពុជាកំពុងបន្តការត្រៀមខ្លួនតាមការគ្រោងទុក។
ទោះយ៉ាងណា ដោយមើលឃើញពីភាពតានតឹងនាពេលនេះ លោករដ្ឋមន្ត្រី Sorawong Thienthong បានព្រមានថា វាមានលទ្ធភាពខ្លាំងដែលកម្ពុជាអាចដកខ្លួន ឬត្រូវបានហាមឃាត់មិនអោយចូលរួមក្នុងស៊ីហ្គេមឆ្នាំ ២០២៥ នៅប្រទេសថៃ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More