ប្រធានក្លិប Real Madrid សម្លឹងឃើញកីឡាករម្នាក់មកជំនួស Vinicius Junior

លោក Florentino Perez ប្រធានក្លិប Real Madrid ចង់ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Erling Haaland ពី Man City មកជំនួសខ្សែប្រយុទ្ធស្លាប Vinicius Junior។


កាលពីឆ្នាំ ២០២៣ Vinicius Junior ធ្លាប់ត្រូវបានដឹងថា រូបគេបានជួបចរចាជាមួយតំណាងក្លិបមកពីលីគ អារ៉ាប៊ីសាអ៊ូឌីត ។ ការចរចានោះមិនមានផ្លែផ្កាអ្វីទេ ប៉ុន្តែនៅឆ្នាំ ២០២៥ ក្លិបនៅអារ៉ាប៊ីសាអូឌីត នៅតែចាប់អារម្មណ៍លើកីឡាករប្រេស៊ីល ដដែល ដោយទាំងហ៊ានផ្តល់ប្រាក់ឈ្នួលរហូតដល់ទៅ ១.១៥ ពាន់លានដុល្លារ ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ ។
ថ្មីៗនេះ កីឡាករវ័យ ២៥ ឆ្នាំ បានទទូចសុំក្លិប Real Madrid តម្លើងប្រាក់ឈ្នួលលើ Kylian Mbappe ហើយបញ្ហានេះ ធ្វើអោយមានការរំពឹងថា កិច្ចសន្យាថ្មីរវាង ជាមួយ Real Madrid ទំនងជាមិនអាចបន្តបាននោះទេ។

ចំពេលមានភាពមិនច្បាស់លាស់បែបនេះ ប្រធានក្លិបលោក Perez បានសម្លឹងឃើញ Haaland ដើម្បីមកជំនួស Vinicius Junior ប្រសិនបើគេនឹងចាកចេញពិតមែន។
លោក Florentino Perez មានគោលបំណងចង់អោយ Haaland ក្លាយជាដៃគូប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតជាមួយ Mbappe នៅ Real Madrid ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More