កីឡាករ១០ រូប រកគ្រាប់ច្រើនជាងគេ ដោយមិនរាប់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ

ការស៊ុតបាល់បញ្ចូលទី កើតចេញពីឱកាសវាយសម្រុកក្នុងប្រអប់ទី ឬតំបន់គ្រោះថ្នាក់គូប្រកួត ការស៊ុតបាល់ពីចម្ងាយ ការទាត់បាល់ Free Kick ពីចម្ងាយបញ្ចូលទី ជារឿងមិនងាយស្រួលប៉ុន្មានឡើយ ខណៈបច្ចុប្បន្នប្រព័ន្ធការពារក្រុមបាល់ទាត់នីមួយៗមានភាពរឹងមាំខ្លាំង។ 

ដោយសារតែបែបនេះហើយ ទើបការរកគ្រាប់បាល់របស់កីឡាករទាំងនោះ ត្រូវបានចាត់ទុកថា ជាការធ្វើបានយ៉ាងគួរអោយរីករាយ។ ចំណែកឯ ការស៊ុតបាល់បញ្ចូលទីពីការទាត់បាល់ពិន័យ ១១ម៉ែត្រ គឺជាករណី ឬជាឱកាសដ៏ងាយស្រួលមួយក្នុងការរកបានគ្រាប់បាល់។ 

បើរាប់ពីការរកគ្រាប់បាល់របស់កីឡាករទាំងអស់ ដោយមិនគិតពីការស៊ុតបាល់ពិន័យ១១ម៉ែត្រ មានតែកីឡាករ ១០រូប ដែលអាចធ្វើបានច្រើនជាងគេ រាប់ចាប់តាំងពីឆ្នាំ ២០០០ មក។

លេខ ១០ Samuel Eto’o មានចំនួនដល់ទៅ ៣៧៨គ្រាប់ អំឡុងពេលគេលេងនៅក្រុម Barcelona និងក្លិប Inter Milan។

លេខ៩ Sergio Aguero ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៣៧៨គ្រាប់ ដែលគេភាគច្រើនរកបាននៅក្លិប Man City។

លេខ៨ Edinson Cavani ស៊ុតបញ្ចូលទី ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួន ៤០៣គ្រាប់ គេរកបានគ្រាប់បាល់ច្រើនអំឡុងលេងនៅក្លិប Paris Saint Germain។

លេខ៧ Eden Dzeko ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៤១៧គ្រាប់ ពេលលេងនៅ Man City, AS Roma, Inter Milan, Fiorentina ។

លេខ៦ Karim Benzema ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៤៥៦គ្រាប់ ភាគច្រើនរកបានអំឡុងលេងនៅ Real Madrid។

លេខ៥ Zlatan Ibrahimovic ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៤៨៨គ្រាប់ ។

លេខ៤ Luis Suarez ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៥៣៧គ្រាប់ ហើយពេលវេលាដ៏ខ្លាំងពូកែរបស់គេ គឺអំឡុងលេងនៅក្លិប Barcelona ។

លេខ៣ Robert Lewandowski ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៦១៥គ្រាប់ ។

លេខ២ Cristiano Ronaldo ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៧៦៣គ្រាប់ បច្ចុប្បន្នប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ មានវ័យ ៤០ឆ្នាំ ទៅហើយ ប៉ុន្តែគេនៅតែអាចរកបានគ្រាប់បាល់ស៊ុតបញ្ចូល ក្នុងនាមជាកីឡាករក្រុម Al Nassr។

​លេខ១ Lionel Messi ស៊ុតបាល់បញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៧៦៤គ្រាប់ ហើយបច្ចុប្បន្នគេកំពុងលេងនៅក្លិប Inter Miami ហើយនៅការប្រកួតប៉ុន្មានលើកចុងក្រោយ កីឡាករអាហ្សង់ទីនរូបនេះ តែងតែរកបានគ្រាប់បាល់ស៊ុតបញ្ចូលទី៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More