អម្ពិលទុំ ធ្វើឲ្យស្បែកមុខភ្លឺថ្លាតាមបែបធម្មជាតិ

ផ្លែអម្ពិលក្រៅពីប្រើជាគ្រឿងទេស វាក៏អាចដោះស្រាយបញ្ហាស្បែកមួយចំនួនផងដែរ។ អ្នកអាចប្រើអម្ពិលធ្វើជាម៉ាសអប់ លាបមុខ ដើម្បីពង្រឹងសុខភាពស្បែក។

គ្រឿងផ្សំមានដូចជា អម្ពិលទុំមួយស្លាបព្រាបាយ ត្រាំក្នុងទឹកបកយកតែសាច់ យ៉ាអួមួយស្លាបព្រាបាយនិងទឹកផ្កាកុលាបមួយស្លាបព្រាបាយ។

សម្រាប់ការអនុវត្តវិញគឺលោកអ្នកគ្រាន់តែយកកែវស្អាតមួយ ហើយដាក់គ្រឿងផ្សំទាំងអស់ចូលច្របល់ឲ្យសព្វល្អ ហើយយកល្បាយនេះ លាបពេញមុខរបស់អ្នក រក្សាទុក ១៥ទៅ២០នាទី ចាំលាងជម្រះចេញ។ ធ្វើបែបនេះ វានឹងជួយរក្សាស្បែករបស់អ្នកឲ្យមានសំណើម ស្អាត និងគ្មានបាក់តេរី។

អម្ពិលទុំមានលក្ខណៈសម្បត្តិ នៃការបន្សាបជាតិពុល ជួយបិទរន្ធញើស កាត់បន្ថយស្នាមនិងស្នាមជាំដែលទាក់ទងនឹងអាយុ និងរក្សាស្បែករបស់អ្នកឱ្យស្អាត។

វាក៏ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលការពារស្បែក ពីរ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ និងមានលក្ខណៈសម្បត្តិព្យាបាលរបួស។ វិធីនេះនឹងធ្វើអោយលោកអ្នកទទួលបានស្បែកមុខភ្លឺថ្លាតាមបែបធម្មជាតិ។

យ៉ាងណាក៏ដោយ មុនអនុវត្តរូបមន្តថែសម្រស់ដោយប្រើអម្ពិលទុំនេះដែរ អ្នកគួរចៀសវាងចំណុចមួយចំនួនដូចជាកុំយកល្បាយអម្ពិលលាបលើស្បែក ដែលទើបតែកោរោមឬបករោមហើយ ព្រោះអាស៊ីតក្នុងផ្លែអម្ពិល អាចធ្វើឲ្យស្បែកអ្នករលាក។

ចំពោះស្បែកដែលងាយប្រតិកម្ម វិធីនេះក៏អាចនឹងធ្វើឲ្យរមាស់ ព្រោះ ដូច្នេះ អ្នកអាចតេស្តស្បែកម្តុំណាមួយកន្លែង ដើម្បីពិសោធន៍សិនមុននឹងប្រើប្រាស់វា៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More