មូលហេតុដែលនាំឲ្យកើតមានជំងឺក្រពះ

ជំងឺមួយក្នុងចំណោមជំងឺទូទៅបំផុតគឺជំងឺក្រពះ ដោយសារតែការឈឺចាប់មកម្តងៗ បាត់ទៅហើយ អ្នកជំអឹមិនទៅជួបគ្រូពេទ្យដើម្បីព្យាបាលទេ រហូតដល់វាវិវត្តទៅជាជំងឺរ៉ាំរ៉ៃ និងបង្កើនហានិភ័យរយៈពេលវែង។

ជំងឺក្រពះ Dyspepsia គឺជាជំងឺដែលបង្កឡើងដោយរបួសក្រពះ រួមទាំងការរលាកនៃស្រទាប់ក្រពះ។ អ្នកគួរតែទៅជួបគ្រូពេទ្យភ្លាមៗ ដើម្បីព្យាបាល ។ 

វាមានមូលហេតុច្រើនដែលនាំអោយមានជំងឺក្រពះដូចជា ការឆ្លងមេរោគបាក់តេរី ការញ៉ាំអាហារពេលមិនទៀងទាត់ ឬ ញ៉ាំអាហារហឹរ ហឹរ និងជូរ និងការតមអាហារញឹកញាប់។ភាពតានតឹង, ថប់បារម្ភ ការផឹកកាហ្វេ ផឹកស្រា ជក់បារី ក៏នាំអោយមានជំងឺក្រពះដែរ។ បន្ថែមពីនេះ ការលេបថ្នាំបំបាត់ការឈឺចាប់ ឱសថរុក្ខជាតិ អាហារបំប៉នក៏សុទ្ធតែមានឥទ្ធិពលទៅលើការនាំអោយមានការឈឺក្រពះ។

តើ​ជំងឺ​ក្រពះ​មាន​រោគ​សញ្ញា​អ្វី​ខ្លះ? ការឈឺចាប់នៅផ្នែកខាងលើពោះ និង ខាងលើផ្ចិត ឈឺ​ពោះ​ដែល​មក​ជា​ច្រើន​ខែ​ទៅ​ច្រើន​ឆ្នាំ។ ការឈឺពោះ ឈឺចុកចាប់ពេញខ្លួន ព្រមទាំងឈឺពោះពេលឃ្លាន ឬពេលពោះទទេ។ វាក៏មានការឈឺចាប់មុនឬក្រោយអាហារ ឬឈឺចាប់ពេលគេង ហើមពោះ ក្តៅពោះ ក្អួត។ 

ចំពោះប្រភេទនៃជំងឺក្រពះ មានច្រើនយ៉ាង តែជំងឺក្រពះដោយគ្មានដំបៅ បានរកឃើញច្រើនបំផុត វាបណ្តាលមកពីអាស៊ីតច្រើនពេកនៅក្នុងក្រពះ។ ការកន្ត្រាក់ក្រពះមិនទៀងទាត់ ឬការឆ្លង បាក់តេរី ។ ជំងឺក្រពះធ្ងន់ធ្ងរគឺជា មហារីកក្រពះ ។

តើធ្វើដូចម្តេចដើម្បីព្យាបាលជំងឺក្រពះ? ផ្លាស់ប្តូរឥរិយាបទរបស់អ្នក រួមទាំងការញ៉ាំអាហារទាន់ពេល ចៀសវាងអាហារហឹរ ឈប់ផឹកតែ កាហ្វេ ភេសជ្ជៈមានជាតិអាល់កុល ឈប់ជក់បារី និងសម្រាកបានគ្រប់គ្រាន់។ មិនតានតឹងពេក ជៀសវាងការលេបថ្នាំដែលធ្វើអោយរលាកក្រពះ។ លេបថ្នាំ តាមការណែនាំរបស់វេជ្ជបណ្ឌិត ​។

បើមិនចង់អោយមានជំងឺក្រពះយើងអាចមានវិធីការពារវាបានដូចជាការ ញ៉ាំអាហារទាន់ពេល និងកុំឱ្យក្រពះទទេ។ ប្រសិនបើអ្នកឃ្លាន អ្នកត្រូវតែញ៉ាំទឹកដោះគោ ទឹកដោះគោសណ្តែកសៀង ឬទឹកផ្លែឈើ។ ជៀសវាង​ការ​ញ៉ាំ​អាហារ​ហឹរ និង​ជូរ​ខ្លាំង។ គេងគ្រប់គ្រាន់ និង ​ត្រូវធ្វើលំហាត់ប្រាណទៀងទាត់ ហើយត្រូវរក្សាផ្លូវចិត្តកុំឲ្យតានតឹង គ្មានការថប់បារម្ភ។

ក្រៅពីនេះ អ្នកក៏អាចញ៉ាំអាហារសម្រាប់ជំងឺក្រពះដែរដូចជា តែ​បៃតង ទឹកដោះគោយ៉ាអួ ទឹកការ៉ុត បន្លែស្លឹកបៃតង ខ្ទឹមបារាំងនិងខ្ទឹមស ផ្លែប៉ោម ផ្លែឈើស្រស់ និងផ្លែប៊ឺរី៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More