ត្រៀមបញ្ចូនអត្តពលិកហែលទឹកឆ្នើមទៅចូលរួមជើងឯក សាកលវិទ្យាល័យអាស៊ាន លើកទី២១

ក្រោយបញ្ចប់ការប្រកួតក្នុងព្រឹត្តការណ៍ កីឡាហែលទឹកឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ២០២៤  សហព័ន្ធខ្មែរកីឡាហែលបានប្រកាសពីការត្រៀមលក្ខណៈសម្បិត្ត ចូលរួមការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន លើកទី២១ នាចុងខែមិថុនា ឆ្នាំ២០២៤ នៅប្រទេសឥណ្ឌូណេស៊ី។

ថ្លែងឲ្យដឹងក្នុងថ្ងៃបិទបញ្ចប់ជាផ្លូវការកាលពីចុងសប្តាហ៍នេះ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកឲ្យដឹងថា ព្រឹត្តិការណ៍កីឡាហែលទឹកឧត្តមសិក្សាថ្នាក់ជាតិ សហព័ន្ធបានបានរៀបចំបាន២លើក ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៤នេះ ដោយឆ្នាំនេះរៀបចំបានល្អ ប៉ុន្តែក៏មានចំណុចនៅព្រួយបារម្ភខ្លះ គឺទាក់ទងនឹងចំនួនកីឡាករ កីឡាការិនីជានិស្សិតចូលរួមប្រកួតប្រកួតប្រជែងនៅតិច គឺមានត្រឹមតែ៥គ្រឹះស្ថានឧត្តមសិក្សាប៉ុណ្ណោះ ដែលបានចូលរួមប្រកួតប្រជែង។

អគ្គលេខាធិការបានសង្កត់ធ្ងន់ថា ៖«តាមរយៈការប្រកួតប្រជែងនេះ យើងអាចចម្រាញ់បានកីឡាករ-កីឡាការិនីឆ្នើមៗចំនួន៣នាក់មកពីសាកលវិទ្យាល័យវេស្ទើនភ្នំពេញដូចៗគ្នា ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២១ នៅប្រទេសឥណ្ឌូណេស៊ី នាខែមិថុនា ឆ្នាំ២០២៤ តំណាងឱ្យកីឡាករ-កីឡាការិនីហែលទឹកសិស្សនិស្សិតកម្ពុជា។ ដូចដែលបានឃើញស្រាប់កីឡាករ-កីឡាការិនី ដែលយើងចម្រាញ់បានទាំង៣នា់នេះ គឺសុទ្ធតែជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឧត្ដម និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិឆ្នាំ២០២៤នេះ ក្នុងនោះគឺមានកីឡាការិនី សុខ វរល័ក្ខណ កីឡាករ ទួន ទិត្យសត្យា សុទ្ធតែឈ្នះមេដាយមាស។ ចំណែកឯកីឡាករ មនត្រស ផាន់សុវណ្ណអារុន គឺកំពុងតែប្រឹងប្រែងហ្វឹកហាត់នៅប្រទេសថៃ ដែលសហព័ន្ធយើងស្នើសុំបានអាហារូបករណ៍សម្រាប់គាត់នៅទីនោះ »។

«ក្នុងព្រឹត្តិការណ៍នៅប្រទេសឥណ្ឌូណេស៊ី នាខែក្រោយនេះ យើងកត់សម្គាល់ឃើញថា ប្រភេទវិញ្ញាសាដែលយើងដាក់ក្ដីសង្ឃឹមខ្លាំងនោះ គឺប្រភេទវិញ្ញាសា៥០ និង១០០ម៉ែត្រហែលរបៀបកង្កែបផ្នែកនារីរបស់កីឡាការិនី សុខ វរល័ក្ខណ ព្រោះយើងមើលជាក់ស្ដែងកម្រិតបច្ចេកទេសរបស់គាត់អាចឈានទៅរកការទទួលបានមេដាយបានសម្រាប់កម្រិតសាកលវិទ្យាល័យអាស៊ានលើកទី២១នេះ»។ នេះជាការបន្ថែមរបស់លោកអគ្គលេខាធិការ។

សូមបញ្ជាក់ថា លទ្ធផលបច្ចេកទេសនៃការប្រកួតកីឡាហែលទឹកឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសសថ្នាក់ជាតិ ឆ្នាំ២០២៤ រួមមាន៖ លេខ១ សាកលវិទ្យាល័យវេស្ទើនភ្នំពេញ ទទួលបានមេដាយមាស៦ ប្រាក់៣ និងសំរឹទ្ធ៣គ្រឿង, លេខ២ សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ទទួលបានមេដាយមាស៤ ប្រាក់២ និងសំរឹទ្ធ៤, លេខ៣ វិទ្យាស្ថាន ខេមអេដ ទទួលបានមេដាយមាស៣ ប្រាក់១ និងសំរឹទ្ធ២, លេខ៤ សាកលវិទ្យាល័យជាតិបាត់ដំបង ទទួលបានមេដាយមាស២ ប្រាក់៥ និងសំរឹទ្ធ៣ និងលេខ៥ សាកលវិទ្យាល័យវេស្ទើនកំពង់ចាម ទទួលបានមេដាយមាស១ ប្រាក់៥ និងសំរឹទ្ធ៤គ្រឿង។

គួររម្លឹកថា ការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន សហព័ន្ធខ្មែរកីឡាហែលទឹកធ្លាប់ដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿង កាលពីឆ្នាំ១៩៩៩ ដោយលោក ហែម គីរី ជាអតីតកីឡាករឆ្នើមរបស់កម្ពុជាជាអ្នកដណ្តើមបានជូនជាតិ។ ហើយតាំងពីពេលនោះដល់បច្ចុប្បន្នមិនទាន់មានកីឡាករហែលទឹករូបណាម្នាក់បំបែកកំណត់ត្រាថ្មីបាននៅឡើយនោះទេ។ លោកក៏បានលើកទឹកចិត្តឱ្យពួកគាត់ប្រឹងប្រែង ដើម្បីប្រជែងមេដាយជូនជាតិ ក្នុងការប្រកួតសកលវិទ្យាល័យអាស៊ាន ឆ្នាំ២០២៤នេះ៕

Featured កីឡា

ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា និងជាជើងឯក៣សម័យកាលនៃពានប្រចាំប្រទេស

ទោះខកខានឧកាសលើក ពានរង្វាន់ AFC Challenge League 2025/2026ក៍ពិតមែន តែក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅតែបានទទួលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ ក្នុងជំនួបបញ្ចប់ការប្រកួតចុងក្រោយជាមួយក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡា

រកឃើញក្រុមបាល់ទាត់ជើងឯក ប្រចាំខេត្តពីរ ក្នុងព្រឹត្តិការណ៍ AIA–ISF Youth League ប្រចាំឆ្នាំ២០២៦

ឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍ នៅទីបំផុត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ និងរកឃើញជើងឯកប្រចាំ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងផងដែរ។

Read More