ចំបាប់ ជ្រើសបានថ្នាលជំនាន់ថ្មីបន្ថែម តាមរយៈប្រកួតសាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ

ឆ្លងកាត់ការប្រកួតប្រជែង នៃព្រឹត្តការណ៍កីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិឆ្នាំ២០២៤ ដែលបានធ្វើពេញមួយថ្ងៃ ទី១៨តុលា ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ។

សម្រាប់កម្មវិធីជាលើកទី១ ដល់យុវជន និងកុមារនេះ មានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីចូលរួមសរុបចំនួន ១០៤នាក់មកពី១១ក្លឹប ក្នុងនោះគ្រូបង្វឹក គ្រួជំនួយ ២២នាក់ និងកីឡាករមាន ៤៣នាក់ និងកីឡាការិនី ៣៩នាក់ ខណៈមន្ត្រីគណៈកម្មការបច្ចេកទេស និងអាជ្ញាកណ្តាលមានចំនួន ២៧នាក់ផ្សេងទៀត ដែលដឹកនាំការប្រកួត។

លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាបានលើកឡើងថា ការប្រកួតកីឡាចំបាប់សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ទទួលបានលទ្ធផល ដោយមុនការប្រកួតនេះ យើងទទួលបានគ្រូជំនាញមកពីសហរដ្ឋអាមេរិកមកជួយបណ្តុះបណ្តាលគ្រូបង្វឹកនៅប្រទេសកម្ពុជា ហើយពួកគេបានប្រើបច្ចេកទេស និងការលើកទឹកចិត្តដល់កីឡាករ កីឡាការិនីវ័យក្មេង បើទោះបីជាកីឡាករ កីឡាការិនីវ័យក្មេងនៅខ្វះបច្ចេកទេសយ៉ាងណាក្តី។

អនុប្រធានដដែល សង្កត់ធ្ងន់ថា ៖«ការប្រកួតកីឡាចំបាប់ សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ មានគោលបំណងចង់រក្សាប្រពៃណីកម្ពុជា (ប្រភេទកីឡាចំបាប់បុរាណ) ដែលលើជញ្ជាំងប្រាសាទបាយ័នមានរូបចម្លាក់អ្នកចំបាប់ជាដើម។

នាយកវិទ្យាស្ថានខេមអេដ បានឱ្យដឹងទៀតថា ដោយសារតែការរៀបចំការប្រកួតនៅឆ្នាំនេះទទួលបាននូវការគាំទ្រ និងមានផលប្រយោជន៍ច្រើននោះ លោក ខេស៊ី បាណេត ប្តេជ្ញាថានឹងបន្តរៀបចំបែបនេះទៀត នៅឆ្នាំក្រោយៗទៀត ហើយអាចនឹងបន្ថែមនូវវិញ្ញាសាចន្លោះវ័យពី១១-១២ឆ្នាំផងដែរ។

សម្រាប់លទ្ធផលបច្ចេកទេស លើ៨កម្រិតទម្ងន់ រួមមាន៖ ចំណាត់ថ្នាក់លេខ១ ក្លឹបវិហារសួគ៌ ទទួលបានមេដាយមាស ៣ មេដាយប្រាក់២, លេខ២ សមាគមកីឡាក្រសួងមហាផ្ទៃ ទទួលបានមេដាយមាស ២ និងមេដាយសំរឹទ្ធ ១, លេខ៣ ក្លឹបយាយព្រីងមានរិទ្ធ មេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២, លេខ៤ ក្លឹបចំបាប់មេទ័ពម៉ឺនឯក មេដាយមាស១ ប្រាក់១ និងសំរឹទ្ធ២, លេខ៥ ក្លឹបគិរីជឺជីតស៊ូ ទទួលបានមេដាយមាស១ ខណៈ៦ក្លឹបផ្សេងទៀតទទួលបានត្រឹមមេដាយប្រាក់៣ក្លឹប និង៣ក្លឹបទៀតទទួលបានមេដាយសំរឹទ្ធ។

គួរបញ្ជាក់ថា ការប្រកួតកីឡាចំបាប់ សាកល្បងបច្ចេកទេសយុវជនថ្នាក់ជាតិ ឆ្នាំ២០២៤ បានរៀបចំការប្រកួតពីអាយុ៨-១០ឆ្នាំ និងពី១៥-១៧ ឆ្នាំ ដោយកាលពីមុនៗមក ការប្រកួតយុវជននៅកម្ពុជាមានក្រោមអាយុ១៨ឆ្នាំប៉ុណ្ណោះ៕

Featured កីឡា

ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា និងជាជើងឯក៣សម័យកាលនៃពានប្រចាំប្រទេស

ទោះខកខានឧកាសលើក ពានរង្វាន់ AFC Challenge League 2025/2026ក៍ពិតមែន តែក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅតែបានទទួលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ ក្នុងជំនួបបញ្ចប់ការប្រកួតចុងក្រោយជាមួយក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡា

រកឃើញក្រុមបាល់ទាត់ជើងឯក ប្រចាំខេត្តពីរ ក្នុងព្រឹត្តិការណ៍ AIA–ISF Youth League ប្រចាំឆ្នាំ២០២៦

ឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍ នៅទីបំផុត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ និងរកឃើញជើងឯកប្រចាំ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងផងដែរ។

Read More