លោក​ រិន សុភ័ក្ត៖​ វត្តមាន​អង្គការ​ PAfiD​ ជា​អ្នក​ជំរុញ​លើកទឹកជន​មាន​ពិការភាព​ក្រោកឈរ​បន្តដំណើរ​ក្នុង​សង្គម​

លោក​ រិន​ សុភ័ក្ត​ ដែល​មាន​ពិការភាព​ផ្នែកជើង​ និង​កំពុង​អង្គុយ​លើ​រទេះ​ លើក​ឡើង​ថា​វត្តមាន​របស់​អង្គការ​ PAfiD​ ​គឺ​ពិត​ជា​មាន​​សារសំខាន់​ និង​ជួយ​ជនមាន​ពិការភាព​ឲ្យ​ក្លាហាន​ក្រោកឈរ​បន្តដំណើរទៅ​មុខ​ទៀត​ក្នុង​សង្គមជាតិ។​

លោក​ រិន​ សុភ័ក្ត​ បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ពិព័រណ៍​ការងារ​ និង​ផលិតភាព​ ឆ្នាំ​២០២៤​ ថា​លោក​​ក៏​បាន​មក​ចូលរួម​ដាក់​ពាក្យ​ស្វែង​រក​ការងារ​ធ្វើ​ជាមួយ​មហាជន​ផ្សេងៗ​ទៀត​ផង​ដែរ​ ពិសេស​នៅ​ស្តង់​របស់​អង្គការ​ PAfiD តែ​ម្ដង។​ ក្នុង​ឱកាស​នោះ​ផង​ដែរ​គឺ​រូប​គេ​បាន​ដាក់ពាក្យ​ផ្នែក​ជំនួយ​ការ​រដ្ឋបាល​ និង​គណៈនេយ្យ​។​

បុរស​សម្បុល​ស្រអែម​ និង​កំពុង​អង្គុយ​លើ​រទេះ​រុញ​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ បាន​ជា​រូប​គេ​មក​កាន់​ស្ដង់​របស់​អង្គការ​ PAfiD ដោយ​សារ​តែ​អង្គការ​នេះ​បាន​ជួយ​​សម្របសម្រួល​​ CV​ ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​ និង​ចាត់ចែង​ដាក់​ពាក្យ​ទៅ​តាម​កន្លែង​សមស្រប​ជា​មួយ​សមត្ថភាព​ ភាព​ជាក់ស្ដែង​របស់​ជនមានពិការភាព​។​ ក្រៅ​តែ​ការ​ពី​ជួយ​ដល់​ជនមាន​ពិការភាព​ទទួល​ឱកាស​ការងារ​ហើយ​នោះ​ ពោល​ PAfiD ពិត​ជា​មាន​សារសំខាន់​ណាស់​ក្នុង​ការ​លើក​ទឹកចិត្ត​តម្រង់​ទិស​ និង​ជំរុញ​ដល់​ការ​ចាប់​អាជីព​ពិកប្រាកដ​ណា​មួយ​ដើម្បី​មាន​សមត្ថភាព​បំពេញ​ការងារ​តាម​ស្ថាប័ន​ ឬ​ក្រុមហ៊ុន អង្គការ​ផ្សេងៗ។​

អ្នក​ខេត្ត​កំពង់ឆ្នាំង​រូប​នេះ​ថ្លែង​ដោយ​ការ​ពេញ​ចិត្ត​ និង​សប្បាយ​រីករាយ​ទៀត​ថា​ អង្គការ​ PAfiD ជា​អ្នក​ជំរុញ​លើក​ទឹកចិត្ត​ដល់​ជន​មាន​ពិការភាព​ឲ្យ​មាន​ភាព​ក្លាហាន​ និង​ក្រោកឈរ​បន្ត​ដំណើរ​រស់នៅ​ជា​មួយ​មហាជន​ធម្មតា​ទូទៅ​ដោយ​ទំនុកចិត្ត​ខ្ពស់​ រួម​ទាំង​ផ្ដល់​តម្លៃ​ និង​ជឿជាក់​លើ​ខ្លួន​ឯង។​

បញ្ជាក់​ដែរ​ថា​ នៅ​ក្នុង​ពិធី​ពិព័រណ៍​ការងារ​ និង​ផលិតភាព​ ឆ្នាំ​២០២៤​ ដែល​មាន​ចម្រុះ​ស្ថាប័ន​ ក្រុមហ៊ុន​រហូត​ ១៥០​ និងការ​ផ្ដល់​ឱកាស​ការងារ​ជាង ៣ម៉ឺន​កន្លែង​ដែល​ទើប​ញ្ចប់​ទៅ​ថ្មីៗ​នេះ​ក៏​មាន​អង្គការ​ PAfiD ដាក់​ស្តង់​ផង​ដែរ​ដើម្បី​ជួយ​សម្រួល​ដល់​ជន​មាន​ពិការភាព​មក​ផង​ដែរ។​ ពិព័រណ៍​ការងារ​នេះ​ផង​ដែរ​គឺ​បាន​ធ្វើ​ឡើង​នៅ​ឯ​សាល​កោះពេជ្ររយៈពេល​ ២ថ្ងៃ​ ដោយ​មាន​ការ​ចូលរួម​ជា​ច្រើន​ពី​សំណាក់​យុវជន​ សិស្សនិស្សិត​ រួម​ទាំង​ជន​មាន​ពិការភាព​ទៀតផង៕​

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More