ក្រុម​​ពិធីករ​ និង​ក្រុម​​គុន​ខ្មែរ​ រៀបចំ​ការ​ប្រកួត​បាល់ទាត់​ ថ្ងៃទី១៨​ កុម្ភៈ បំផុស​ការ​បរិច្ចាគ​ឈាម​នៅ​កម្ពុជា​

ក្រុម​ពិធី​ករ​ផ្នែក​កីឡា​នៅ​កម្ពុជា​ និង​ក្រុម​គុន​ខ្មែរ ​បាន​ផ្ដួចផ្ដើម​បង្កើត​ការ​ប្រកួត​បាល់ទាត់​មនុស្សធម៌​ នៅ​ថ្ងៃ​ទី១៨​ ខែ​​កុម្ភៈ​ ឆ្នាំ​២០២៥​ នៅ​ស្តាត​ចាស់​ ដើម្បី​បំផុស​ស្មារតី​ដល់​មហាជន​ចូលរួម​បរិច្ចាគ​ឈាម​ឲ្យ​មាន​កាន់​តែ​ច្រើន​បម្រើ​ដល់​ការ​សង្គ្រោះ​ជីវិត។​

ប្រធាន​ចាត់ការ​ទូទៅ​នៃ​ក្រុម​បាល់ទាត់​ពិធី​ករ​កីឡា​នៅ​កម្ពុជា​ លោក​ គុជ​ ឆៃយ៉ា​ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌​មាន​ម្សិលមិញ​នេះ​ថា​ ការ​ប្រកួត​មិត្តភាព​រវាង​ក្រុម​លោក​ជា​មួយ​ខាង​គុន​ខ្មែរ​នេះ​គឺ​បង្កើត​ឡើង​ក្នុង​គោលបំណង​បំផុស​ស្មារតី​មហាជន​ និង​រួម​គ្នា​បរិច្ចាគ​ឈាម​ឲ្យ​បាន​ ១០០០​សាក់​ នៅ​ថ្ងៃ​ទី១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ខាង​មុខ​នេះ។​

ដោយ​មើល​ឃើញ​ពី​ផល​លំបាក​ និង​តម្រូវ​ការ​ឈាម​ជា​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ​ដើម្បី​​​ដើម្បី​ជួយ​សង្រ្គោះ​ជីវិតដល់​អ្នកជំងឺ និង​អ្នក​ត្រូវការ​ឈាមពី​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ទើប​ធ្វើ​ឲ្យ​ក្រុម​ពិធី​ករ​កីឡា​ទាំង​អស់​រួម​គ្នា​បង្កើត​ជា​កម្មវិធី​មនុស្សធម៌​នេះ​ឡើង​។​ ប្រធាន​ចាត់ការ​ទូទៅ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្រុម​របស់​លោក​នឹង​បន្ត​ជួយ​ផ្សព្វផ្សាយ​អំពី​សារប្រយោជន៍​ នៃ​ការ​បរិច្ចាគ​ឈាម​ឲ្យ​កាន់​តែ​ទូលំទូលាយ​ថែម​ទៀត​ដល់​មហាជន​ទូទៅ​ដើម្បី​ជ្រាប​ និង​ទទួល​បាន​ការ​ចូលរួម​កាន់​តែ​ច្រើន​​លើ​កិច្ចការ​មនុស្ស​ធម៌​នេះ។​

បញ្ជាក់​ដែរ​ថា​ នៅ​ថ្ងៃ​ទី១៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ ដែល​ជា​ថ្ងៃ​ប្រកួត​នេះ​នឹង​មាន​ទទួល​មហាជន​ដែល​ចង់​ចូលរួម​បរិច្ចាគ​ឈាម​ផង​ដែរ​ចាប់​ពី​ម៉ោង​ ៧ កន្លះ​ព្រឹក​រហូត​ដល់​ម៉ោង​ ៦ល្ងាច​ដែល​ជា​ពេល​ប្រកួត​តែ​ម្ដង។​ មហាជន​អាច​ចូលរួម​ទស្សនា​ និង​លើក​ទឹកចិត្ត​ដល់​ក្រុម​ទាំង​ពីរ​ដោយ​សេរី​នៅ​ស្តាត​ចាស់​។​ ចូលរួម​ទាំង​អស់​គ្នា​ក្នុង​ចលនា​មនុស្សធម៌​តាម​រយៈ​ការ​បរិច្ចាគ​ឈាម​ឲ្យ​បាន​ ១០០០​សាក់​នៅ​ថ្ងៃ​ទី១៨​ កុម្ភៈ​ ខាង​មុខ​នេះ៕​

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More