សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាអាណត្តិថ្មីដាក់ទិសដៅ៥ចំនុច ដើម្បីភាពជោគជ័យ

ឯកឧត្តម សុខ ពុទ្ធិវុធ ត្រូវបានមហាសន្និបាតផ្តល់ទំនុកចិត្ត បោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា បន្តដឹកនាំអាណត្តិថ្មី ពីឆ្នាំ២០២៦-២០៣០ ដើម្បីបង្កើនយុត្តសាស្រ្ត សម្រួចគោលដៅអភិវឌ្ឍន៍ជំនាញកីឡានេះឱ្យកាន់តែរីកចម្រើន។


ក្នុងនាមប្រធានសហព័ន្ធសម្រាប់អាណត្តិថ្មីនេះ ឯកឧត្តម សុខ ពុទ្ធិវុធ បានបញ្ហាញឆន្ទះក្នុងការបន្តដឹកនាំ នឹងផ្តល់អនុសាសន៍៥ចំណុច រួមមាន៖ ជំរុញការអភិវឌ្ឍឱ្យខ្លាំង ស្មើមុខស្មើមាត់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក, បង្កើនទំនាក់ទំនងល្អជាមួយសហព័ន្អកីឡាបាញ់កាំភ្លើងអន្តរជាតិ និងអន្តរជាតិ, បង្កើតក្លឹបឱ្យច្រើន ដើម្បីបង្កើនធនធានកីឡាករ កីឡាករិនីកាន់តែសម្បូរបែប, បង្កើតទីលានស្តង់ដាអន្តរជាតិឱ្យមានមានការហ្វឹកហាត់ផ្ទាល់-ហ្វឹកហាត់តាមប្រព័ន្ធ Online និងរៀបចំរចនាសម្ព័ន្ធដឹកនាំតាមផ្នែក និងជំនាញឱ្យត្រឹមត្រូវ បង្កើត ផេក ឬ វេបសាយ សហព័ន្ធ ព្រមទាំងបង្កើតសាលាបណ្តុះបណ្តាលថ្នាលវ័យក្មេង។


ទន្ទឹមនោះឯកឧត្តម ស៊ិន សូផានណាក់ អគ្គលេខាធិការ សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានជម្រាបជូនរបាយការណ៍ សកម្មភាពការងារសហព័ន្ធ អាណត្តិទី៣ កន្លងមកដែលសម្រេចបាននូវសមិទ្ធផលនានា រួមទាំងគោលដៅ និងផែនការសម្រាប់អាណត្តិថ្មីផងដែរ។


មិនតែប៉ុណ្ណោះសហព័ន្ធក៍ត្រៀមរៀបចំវគ្គបណ្តុះបណ្តាលយុវជនឆ្នើម ឬ ថ្នាលយុវជន បង្វឹកឱ្យក្លាយជាកីឡាករមានសមត្ថភាពខ្ពស់បំផុត ដើម្បីចូលរួមប្រកួតថ្នាក់អន្តរជាតិ ដណ្តើមមេដាយជូនជាតិ មាតុភូមិ។ ជ្រើសរើសអត្តពលិកឆ្នើមបំផុត ហ្វឹកហាត់កម្រិតខ្ពស់ ដើម្បីមានឱកាសទៅប្រកួតអូឡាំពិក ឆ្នាំ២០២៨ នៅអាមេរិក។ វគ្គបណ្តុះបណ្តាលអន្តរជាតិ៖ បញ្ជូនគ្រូបង្វឹក និងអាជ្ញាកណ្តាលក្នុងស្រុកទៅរៀនវគ្គសិក្សារបស់សហព័ន្ធអន្តរជាតិ (ISSF) ដើម្បីទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាផ្លូវការ។


គួរបញ្ជាក់ថា មហាសន្និបាតដែលធ្វើឡើងកាលពីថ្ងៃទី១២កញ្ញាឆ្នាំ២០២៦នេះ បានបោះឆ្នោតគាំទ្រគណៈកម្មាធិការប្រតិបត្តិសរុប២៧រូប ដឹកនាំដោយឯកឧត្តម សុខ ពុទ្ធិវុធ អមដោយអនុប្រធាន៦រូប គឺឯកឧត្តម វ៉ាត់ ចំរើន, អ្នកឧកញ៉ា ទៀ ណារ៉ាវុធ, ឯកឧត្តម មៀច សុវិទ្ធិការ្យដេវីត, ឯកឧត្តម ហូ សិទ្ធីគុណ, ឯកឧត្តម លឹម ហួរនីតា និងឧត្តមសេនីយ៍ទោ កែវ ហុកលី ខណៈឯកឧត្តម ស៊ិន សូផានណាក់ ជាអគ្គលេខាធិការ អមដោយអគ្គលេខាធិការរង ៥រូប និងលោក ពៅ តិចឡេង ជាអគ្គហេរញ្ញិក និងសមាជិក១២រូប៕

Uncategorized

ក្រុមសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បុរស នារី​ ឈ្នះជើងឯកបាល់បោះ៣x៣សកលវិទ្យាល័យឆ្នាំ២០២៦

នៅទីបំផុតក្រុមសកលវិទ្យាល័យ អាស៊ីអឺរ៉ុបទាំង២ក្រុម មានបុរស និង នារី បានគ្រងងារជាជើងឯក ការប្រកួតកីឡាបាល់បោះ ៣x៣ជ្រើសរើសជើងឯកសាកលវិទ្យាល័យឆ្នាំ២០២៦ ក្រោយយកឈ្នះដៃគូប្រកួតយ៉ាងស្វិតស្វាញ។

Read More
Uncategorized

គ្រូបង្វឹកជម្រើសជាតិ និង ជម្រើសជាតិថ្នាលកីឡា ទទួលបានគិតិថ្មី ដើម្បីដឹកនាំក្រុម

វគ្គសិក្ខាសាលារយៈពេល០២ថ្ងៃស្តីការរៀបចំទ្រឹស្ដី ផែនការហាត់ហ្វឹកហ្វឺន ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក គ្រូជំនួយក្រុមកីឡាថ្នាល និងក្រុមកីឡាជម្រើសជាតិ ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ។

Read More
Uncategorized កីឡា

អ៊ូតារា៖ ការលេងកីឡា មានសារៈសំខាន់ណាស់ សម្រាប់កុមារ

ការប្រកួតកីឡានេះ ជាទូទៅមានសារសំខាន់ សម្រាប់អនាគតរបស់កុមារ ព្រោះបើគាត់ស្រឡាញ់កីឡា គឺយើងបានបញ្ខៀបទៅពួកគាត់ ​ហើយបានហាត់ក្បាច់គុនអត្តសញ្ញាណរបស់ខ្លួន ព្រមជាមួយឧកាសក្លាយជាអ្នកបន្តវេន និងជាពិសេសជៀសឆ្ងាយពីគ្រឿងញៀន។

Read More