ការរួមចំណែករបស់ដៃគូឧបត្ថម្ភធ្វើឲ្យសហព័ន្ធកីឡាហាប់គីដូ បន្តឈរជើងរឹងមាំ

ការជួយឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុន ISI ក្នុងការរៀបចំការប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ គឺជាការជួយសម្រួលបន្ទុកមួយដ៏ធ្ងន់របស់សហព័ន្ធ។

នេះជាការលើកឡើងរបស់លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូបានលើកឡើងថា នៅក្នុងឱកាសនាំយកលិខិតថ្លែងអំណរគុណទៅប្រគល់ជូនដល់ដល់ក្រុមហ៊ុន ISI កាលពីល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ ដែលតំណាងដោយលោក ឡាំ គុយ អ្នកសម្របសម្រួលគម្រោង អង្គការមូលនិធិ ខេ អឹម អេច នៃក្រុមហ៊ុន ISI។

លោក គង់ ចាន់ធីណា គូសបញ្ជាក់ថា លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូបានអនុញ្ញាតឱ្យក្រុមការងារសហព័ន្ធយកលិខិតថ្លែងអំណរគុណជូនដល់ក្រុមហ៊ុន ISI ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលបានរៀបចំឡើងប្រកបដោយភាពជោគជ័យ កាលពីថ្ងៃទី២១-២២ ខែធ្នូ កន្លងទៅថ្មីៗនេះ។

នៅក្នុងឱកាសសំណេះសំណាល និងប្រគល់លិខិតថ្លែងអំណរគុណនេះ លោក ឡាំ គុយ អ្នកសម្របសម្រួលគម្រោង អង្គការមូលនិធិ ខេ អឹម អេច បានបង្ហាញក្តីសប្បាយរីករាយ ដែលបានចូលរួមឧបត្ថម្ភគាំទ្រដល់ការប្រកួតជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ ដើម្បីលើកស្ទួយវិស័យកីឡាហាប់គីដូនៅកម្ពុជាឱ្យមានដំណើរការអភិវឌ្ឍបន្តទៀត។

«ក្នុងនាមសហព័ន្ធខ្មែរកីឡាហាប់គីដូ យើងខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ISI ដែលផ្តល់ការគាំទ្រ ក្នុងឆ្នាំទី១ របស់ក្រុមហ៊ុនដៃគូអភិវឌ្ឍន៍មួយនេះ ដោយនេះគឺជាទឹកចិត្ដដ៏ថ្លៃថ្លាក្នុងការលើកកម្ពស់វិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជាយើង»។

ជាមួយគ្នានេះ លោកអគ្គលេខាធិការបានបង្ហាញក្តីសង្ឃឹមថា ក្រុមហ៊ុន ISI នឹងបន្តជួយឧបត្ថម្ភគាំទ្រដល់វិស័យកីឡាហាប់គីដូ ដោយក្រុមហ៊ុនបានឧបត្ថម្ភជាថវិកា ដែលជាចំណែកអភិវឌ្ឍន៍មួយដ៏ធំដែរ ក្នុងចំណោមដៃគូឧបត្ថម្ភមួយចំនួនទៀត ដូចជា ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា ជាដើម បូកផ្សំនឹងថវិការៃអង្គាសពីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធខ្មែរកីឡាហាប់គីដូ ក្នុងឆន្ទៈដ៏មោះមុត ដើម្បីរៀបចំព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិ លើកទី២ ឱ្យចេញជារូបរាងឡើង ក្នុងគោលដៅបន្តដំណើរការផលិតធនធានកីឡាករ កីឡាការិនី ជាពិសេសធនធានវ័យក្មេងៗឱ្យកាន់តែសម្បូរបែប និងប្រកបដោយគុណភាពត្រៀមឆ្ពោះទៅចូលរួមការប្រកួតអន្តរជាតិនាឆ្នាំក្រោយៗទៀត។

ជារួម ក្នុងនាមសហព័ន្ធ លោកចាត់ទុកថា ក្រុមហ៊ុន ISI បានជួយសម្រួលបន្ទុកមួយដ៏ធ្ងន់របស់សហព័ន្ធខ្មែរក្នុងការប្រកួតកីឡាហាប់គីដូ ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More