ហាប់គីដូ ទទួលបានការឧបត្ថម្ភពីឡារីតា ដើម្បីបន្តនិរន្តភាពផលិតធនធានល្អៗឆ្ពោះទៅការប្រកួអន្តរជាតិ

បង្កើតមកជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជា សហព័ន្ធកីឡាហាប់គីដូកម្ពុជា បានរក្សាជំហររបស់ខ្លួនរឹងមាំ ដើម្បីមានវត្តមាននៅកម្ពុជា បន្តទៀត។ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោយមានការចូលរួមឧបត្ថម្ភគាំទ្រពីដៃគូសហការ ពិសេសក្រុមហ៊ុន ឡារីតា បានធ្វើឲ្យហាប់គីដូកម្ពុជា ទទួលបានភាពកក់ក្តៅនិង ចេញទៅប្រកួតលើឆាកអន្តរជាតិព្រមជាមួយការឈ្នះមេដាយជាច្រើនគ្រឿង។

ផ្តល់សម្ភាសន៍ក្រោយពេលបិទបញ្ចប់កម្មវិធីប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី២ ប្រចាំឆ្នាំ២០២៤នាពេលថ្មីៗនេះ  លោក មឿន សម្បត្តិ អ្នកគ្រប់គ្រងទូទៅ ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតាបានបង្ហាញពីការប្តេជ្ញាខ្ពស់ថា ក្រុមហ៊ុនរបស់លោកនឹងបន្តការគាំទ្រ ក្នុងការជំរុញដល់ដំណើរការអភិវឌ្ឍជំនាញកីឡារបស់កម្ពុជាមួយនេះឱ្យកាន់តែរីកចម្រើន។

នៅ​ក្នុង​រយៈពេលប្រមាណ​៤​ឆ្នាំ​នេះ ក្រុមហ៊ុនឡានឡារីតា បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការជួយជ្រោមជ្រែង​ដល់សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ ​ធ្វើ​ឱ្យ​សហព័ន្ធ​ដែល​ត្រូវ​បាន​បង្កើត​ឡើងក្នុង​​ឆ្នាំ​២០០១មួយនេះ អាច​មាន​លទ្ធភាព​រៀបចំការ​ប្រកួត​ជ្រើសរើសជើងឯក​ថ្នាក់ជាតិ ជា​លើកដំបូង កាលពី​ឆ្នាំ​២០២៣ និង​​បាន​បន្ត​រៀបចំការ​ប្រកួត​ថ្នាក់ជាតិ លើក​ទី​២ ឆ្នាំ​២០២៤​ ដែល​ទើប​បានបញ្ចប់ដោយជោគ​ជ័យ កាលពី​ថ្ងៃទី​២២ ខែធ្នូ។

បន្ថែម​​លើ​នេះ ឡារីតា ក៏បាន​រួមចំណែក​ជួយ​ឱ្យក្រុម​អត្តពលិក​កីឡាហាប់គីដូកម្ពុជា ចេញ​ទៅ​​ចូលរួមការ​ប្រកួត World I.H.F Hapkido Championship 2024 នៅប្រទេស​ថៃ ជាលើក​ដំបូង​ផងដែរ ហើយតាម​រយៈ​ការ​ប្រកួត​កាលពី​ខែសីហា​នោះ ​​ក្រុមហាប់គីដូ​ បាន​បង្កើត​ប្រវត្តិ​សាស្រ្ត​​ថ្មី ដោយ​​ដណ្តើម​បានមេដាយមាស១២ ប្រាក់១៣ និងសំរឹទ្ធ១៥ សម្រាប់​ការ​ទទួល​បានឱកាស​ចេញ​ទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ជា​លើកដំបូង​របស់ពួកគេ។

គួរបញ្ជាក់ថា ការប្រកួតកីឡាហាប់គីដូ ជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងមេដាយចំនួន ៨៧នាក់ ក្នុងនោះមានកីឡាករ កីឡាការិនី ៦៧នាក់ (កីឡាការិនី ២៧នាក់) ក្រោមការរៀបចំ និងចំណាយថវិកាផ្ទាល់ខ្លួនរបស់សហព័ន្ធខ្មែរកីឡាហាប់គីដូ និងក្រុមហ៊ុនដៃគូអភិវឌ្ឍមួយចំនួន ដោយក្រុមហ៊ុន ឡារីតា ជាម្ចាស់ឧបត្ថម្ភធំ។

 ការប្រកួតនេះមាន២៥វិញ្ញាសា ហើយលទ្ធផលជ័យលាភី រួមមាន៖ ចំណាត់ថ្នាក់លេខ១ ក្លឹបក្រសួងមហាផ្ទៃ មេដាយសរុប ២៦គ្រឿង ក្នុងនោះមេដាយមាស ១២ ប្រាក់៧ និងសំរឹទ្ធ៧, ចំណាត់ថ្នាក់លេខ២ ក្លឹបធីណា មេដាយសរុប ២២គ្រឿង មានមាស ៥ ប្រាក់៩ និងសំរឹទ្ធ៨, លេខ៣ ក្លឹបអូឡាំពិក មេដាយសរុប១៨ មានមាស៤ ប្រាក់៣ និងសំរឹទ្ធ១១, លេខ៤ ក្លឹបម៉ាស្ទ័រសេង មេដាយសរុប១៦គ្រឿង មានមាស ៣ ប្រាក់២ និងសំរឹទ្ធ១១ ខណៈលេខ៥ ក្លឹបឥន្ទ្រីយ៍ មេដាយសរុប១០ មានមាស១ ប្រាក់៤ និងសំរឹទ្ធ៥គ្រឿង។

គួរំលឹកដែរថា ក្រុមហ៊ុនដឹកអ្នកដំណើរ ឡារីតា តែងតែចូលរួមឧបត្ថម្ភគាំទ្រគ្រប់សកម្មភាពកីឡាហាប់គីដូកម្ពុជា ក្នុងនោះមានដូចជាការប្រកួតជើងឯកថ្នាក់ជាតិ លើកទី១ កាលពីឆ្នាំ២០២៣ កន្លងទៅ និងការប្រកួតជើងឯកថ្នាក់ជាតិ លើកទី២ ឆ្នាំ២០២៤ ក៏ដូចជាឧបត្ថម្ភគាំទ្រដល់កីឡាករ កីឡាការិនីជម្រើសជាតិ ដែលបានចេញទៅប្រកួតកីឡាហាប់គីដូ ជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសថៃ ដោយដណ្តើមបានសមិទ្ធផលធំធេងជូនជាតិ ដោយឈ្នះមេដាយសរុប ៤០គ្រឿងផងដែរ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More