ប្រធាន​​សហព័ន្ធ​វាយ​កូន​ឃ្លី​លើ​តុ៖​ អ្នក​ឈ្នះ​ អ្នក​ចាញ់ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​

សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​ជើង​ឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ និង​ពាន​រង្វាន់​របស់​សហព័ន្ធ​រួច​រាល់​កាល​ពី​ថ្ងៃ​ទី៦​ ខែ​មករា​ ឆ្នាំ​២០២៤​ ខណៈ​ថ្នាក់​ថ្នាក់​ដឹកនាំ​ក្រើន​រំលឹក​ដល់​កីឡាករ​ កីឡា​ការិនី​សូម​កុំ​ភ្លេច​ថែរក្សា​សុខភាព។​

ឯកឧត្ដម​ គៀត​ ច័ន្ទថារិទ្ធ ប្រធាន​សហព័ន្ធ​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​របាយការណ៍​​របស់​ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​គឺ​បាន​បង្ហាញ​ពី​ភាព​ជោគជ័យ​ និង​ដំណើរ​ការ​ប្រកួត​យ៉ាង​រលូន​ល្អ​បើ​ទោះ​ជា​មាន​ការ​ប្រកួត​ច្រើន​ប្រកួត​ក្ដី។​

ប្រធាន​សហព័ន្ធ​ខាង​លើ​សូម​អបអរសាទរ​ចំពោះ​ម្ចាស់​ជយលាភី​ទាំង​អស់​ និង​លើក​ទឹកចិត្ត​ដល់​អ្នក​ដែល​មិន​ទាន់​ឈ្នះ​នៃ​ការ​ប្រកួត​ត្រូវ​បន្ត​ខំ​ប្រឹងប្រែង​ហ្វឹកហាត់​បន្ថែម​ទៀត​ដើម្បី​ត្រៀម​នូវ​ការ​ប្រកួត​សំខាន់ៗ​លើក​ក្រោយ​ទៀត។​ ជា​មួយ​គ្នា​នេះ​ដែរ​ឯកឧត្ដម​ក្រើន​​រំលឹក​ដល់​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​សូម​គិតគូរ​ដល់​សុខភាព​ ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ​ ព្រោះ​បើ​ទោះ​ជា​បច្ចេកទេស​ខ្លាំង​ ឬ​បទ​ពិសោធ​ច្រើន​ក្ដី​ ប៉ុន្តែ​បើ​សុខភាព​មិន​សូវ​ល្អ​ហើយ​ពិបាក​នឹង​បន្ត​ក៏​ដូច​ជា​ហ្វឹកហាត់​ ឬ​ប្រកួត​​បាន​ឡើយ។​ សុខភាព​ល្អ​ទើប​កីឡា​ខ្លាំង​ពូកែ​ និង​ជោគជ័យ​ដូច​គ្នា។​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ បាន​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី២​ ដល់​ ៦​ ខែ​មករា​ ឆ្នាំ​២០២៤​ នៅ​សាល​ហ្វឹកហាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ចំពោះ​ចំណាត់ថ្នាក់​នៃ​ការ​ប្រកួត​គឺ​លេខ១​ បាន​លើ​ក្រុម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ មាស៤ ប្រាក់១​ លេខ២ ក្រសួង​ការពារ​ជាតិ​ មាស៣​ ប្រាក់២ សំរឹទ្ធ២​​ លេខ៣​ ក្រុម​ក្រសួង​មហាផ្ទៃ​ ប្រាក់៣​ សំរឹទ្ធ១​៕​

Featured កីឡា

សហព័ន្ធ​កីឡាវូស៊ូ​កម្ពុជា​ ទទួល​បាន​ថ្នាក់ដឹកនាំ​ថ្មី​បន្ត​អភិវឌ្ឍន៍​នៅ​អាណត្តិទី៧​ ឆ្នាំ​២០២៥-២០២៩

តាមរយៈការបោះឆ្នោតគាំទ្រលោកឧកញ៉ា ស្រ៊ុន ប៊ុនថាត បានជាប់ជាប្រធានសហព័ន្ធកីឡាវូស៊ូកម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៥-២០២៩ បន្ទាប់ពីសមាជិកប្រតិបត្តិអាណត្តិចាស់ តំណាងក្លិប និងសមាគមបោះឆ្នោតគាំទ្រកាល​ពី​ថ្ងៃទី១៣​ ខែ​កញ្ញា​ ២០២៥​ ក្នុង​មហាសន្និតបាត​។

Read More
Featured កីឡា

អង្គការ HFCA នឹង​រៀបចំ​គម្រប់​ខួប​ ២០ឆ្នាំ​​ក្រោយជួយដល់​កុមារ​កម្ពុជា​​ពិសេស​លើក​ទឹកចិត្ត​តាម​រយៈ​កីឡា​

ព្រឹក​ថ្ងៃ​ទី៧​ ខែ​តុលា​ ឆ្នាំ​២០២៥​ អង្គការកម្ពុជាអូស្ត្រាលីបាល់ទាត់រីករាយ (HFCA) បាន​ធ្វើ​សន្និសីទ​សារព័ត៌​ប្រកាស​ពី​ការ​រៀបចំ​ពិធី​គម្រប់​ខួប ២០​ឆ្នាំ​នៅ​កម្ពុជា​ក្រោយ​ធ្វើ​សកម្មភាព​សប្បុរសធ៌​ជួយ​ដល់​ជីវភាព​កុមារ​

Read More
Featured កីឡា

វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌” ដែល​បញ្ចប់​ទៅ​នេះ​នឹង​ជួយ​ដល់​យុវជន​ត្រៀម​ខ្លួន​បាន​ល្អ​ពេល​ទៅ​ប្រកួត​នៅ​បារ៉ែន​

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ វគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌” ដែល​បញ្ចប់​ទៅ​នេះ​នឹង​ជួយ​ដល់​យុវជន​ត្រៀម​ខ្លួន​បាន​ល្អពាក់ព័ន្ធ​ហ្នឹង​​ពេល​ទៅចួលរួម​​ប្រកួតក្នុង​ព្រឹត្តិការណ៍​កីឡាយុវជន​អាស៊ី​ លើក​ទី៣​ ​នៅប្រទេស​បារ៉ែន​។​

Read More