ក្រុម​ហុកគីស្បែកជើងកង់១ជួរ​កម្ពុជា ជាប់​លេខ៣​ នៃ​ពាន​រង្វាន់​«កម្ពុជាហុកគីស្បែកជើងកង់១ជួរ» លើកទី៣ ដែល​ទើប​ធ្វើ​នៅ​កោះពេជ្រ

ប្រធាន​សហព័ន្ធ​កីឡា​ស្គែត​កម្ពុជា​ បង្ហាញ​ភាព​រីករាយ​ និង​មោទកភាព​ជា​ខ្លាំង​ចំពោះ​ក្រុម​កម្ពុជា​ដែល​ទទួល​បាន​លេខ៣​ ពី​ការ​ប្រកួត​ពាន​រង្វាន់​ «កម្ពុជាហុកគីស្បែកជើងកង់១ជួរ» លើកទី៣ ដែល​មាន​បណ្ដា​ប្រទេស​អន្តរជាតិ​ចូលរួម​ថ្មីៗ​នេះ។​

លោក​ កុសល ពិសី​ ប្រធាន​សហព័ន្ធ​កីឡា​ខាង​លើ​នេះ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់​ «កម្ពុជាហុកគីស្បែកជើងកង់១ជួរ» ដែល​ទើប​បញ្ចប់​ទៅ​នេះ​គឺ​ក្រុម​កម្ពុជា​ Shadow Apsara (សាដូរ អប្សរា) ទទួល​បាន​លេខ៣។​

ចំពោះ​លទ្ធផល​នេះ​គឺ​ល្អ​ហើយ​សម្រាប់​ពួកគេ​ ព្រោះ​ការ​ចូលរួម​កន្លង​មក​មិន​សូវ​ធ្វើ​បាន​ល្អ ឬ​ទទួល​បាន​ចំណាត់​ថ្នាក់​ដូច​នេះ​ឡើយ។​ ក្រុម​កម្ពុជា​ឈ្នះ​បរទេស​ជា​ច្រើន​ក្រុម​រហូត​ជាប់​ចំណាត់​ថ្នាក់​ល្អ​បែប​នេះ។​

លោក​ កុសល ពិសី​ ប្រធាន​សហព័ន្ធ​

លោក​មើល​ឃើញថា​ក្រុម​ ​Shadow ​Apsara (សាដូរ អប្សរា) មាន​ភាព​រីកចម្រើន​ជា​ខ្លាំង​លើក​នេះ​បច្ចេកទេស​ ភាព​រហ័សរហួន​បត់បែន​ ប្រកប​ដោយ​ទំនុក​ចិត្ត​ និង​ប្រកួត​យ៉ាង​ស្វាហាប់​តែ​ម្ដង។​ ប្រធាន​សហព័ន្ធ​ខាង​លើ​លើក​ទឹកចិត្ត​ដល់ក្រុម​យុវជន​ទាំង​អស់បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ថែម​ទៀត​ ព្រោះ​នឹង​មាន​ការ​ប្រកួត​កម្រិត​អន្តរជាតិ​ជា​ច្រើន​ទៀត​នៅ​ពេល​ខាង​មុខ។​

បញ្ជក់​ដែរ​ថា​ ការ​ប្រកួត​ពាន​រង្វាន់​ «កម្ពុជាហុកគីស្បែកជើងកង់១ជួរ» លើកទី៣ នេះ​បាន​ធ្វើ​ឡើង​កាល​ពីថ្ងៃទី១៦ ដល់១៩ ខែមករា ឆ្នាំ ២០២៥ នៅទីលានហុកគី CIS កោះពេជ្រ។ ក្រុម​ទាំង​អស់​មាន​ចំនួន១២ មកពី ៥ប្រទេស រួមមាន កម្ពុជា ចិន-ហុងកុង ឥណ្ឌូណេស៊ី សិង្ហបុរី និងឥណ្ឌា៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More