សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា៖​ ខេត្ត​កំពត​អំណោយផល​ល្អ​ចំពោះ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ខណៈ​រដ្ឋបាល​ខេត្ត​យក​​ចិត្ត​ទុកដាក់​ជា​ខ្លាំង​

តំណាង​សហព័ន្ធ​ទោចក្រយាន​កម្ពុជា​ ថា​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​ខេត្ត​កំពត​ដែល​ទើប​បញ្ចប់​ទៅ​នេះ​គឺ​ទីតាំង​ប្រកួត​ រួម​ទាំង​ការ​យក​ចិត្ត​ទុកដាក់​ពី​រដ្ឋបាល​ខេត្ត​ កងកម្លាំង​ ជា​ខ្លាំង​អំណោយ​ផល​ដល់​​ការ​ប្រកួត​ល្អ។​

លោក​ នូ​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​ បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ ដែល​រៀបចំ​លើក​ទី១​ នៅ​ឯ​ខេត្ត​កំពត​ នេះ​គឺ​រលូន​ និង​អំណោយ​ផល​ជា​ខ្លាំង។​ រដ្ឋបាល​ខេត្ត​សហការ​ និង​យក​ចិត្ត​ទុកដាក់​ជា​ខ្លាំង​ ខណៈ​កងកម្លាំង​បាន​បិទ​ផ្លូវ​សម្រួល​ដល់​កីឡាករ​ កីឡា​ការិនី​ ប្រកួត​ដោយ​ទំនុក​ចិត្ត​ប្រកប​ដោយ​សុវត្ថិភាព។​

អគ្គលេខាធិការ​ខាង​លើ​បន្ថែម​ទៀត​ថា​ ដោយ​សារ​ឆ្នាំ​នេះ​វិញ្ញាសា​(ផ្លូវ​ប្រកួត​)មាន​ការ​លំបាក​ខ្លាំង​នាំ​ឲ្យ​ការ​ចូលរួម​ពី​បណ្ដា​ក្លឹប​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុនៗ​។​ ចំពោះ​សមត្ថភាព​វិញ​ក្រុម​ជម្រើស​ជាតិ​មាន​ការ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់។​ ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​ដែរ​ជា​ការ​វាស​ស្ទង់​សមត្ថភាព​ក្រុម​ជម្រើស​ជាតិ​ដើម្បី​ត្រៀម​សម្រាប់​ស៊ីហ្គេម​ លើក​ទី៣៣​ ឆ្នាំ​២០២៥​ នេះ​នៅ​ឯ​ប្រទេស​ថៃ​ផង​ដែរ។​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​ បាន​ធ្វើ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ ប្រចាំ​ឆ្នាំ​២០២៤​ នៅ​ឯ​ខេត្ត​កំពត​ កាល​ពី​ថ្ងៃ​ទី២៤​ ដល់​ ២៦​ ខែ​មករា​ ឆ្នាំ​២០២៥។​ ការ​ប្រកួត​នេះ​ផង​ដែរ​ក៏​មាន​ការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ឯក​ជន​ដូច​ជា​ ភេសជ្ជៈ Zummer ទឹកប្រទាលកន្ទុយក្រពើ និង Miracle city world group៕​

Featured កីឡា

ព្រះខ័នរាជស្វាយរៀង ក្លាយជាជើងឯកលីគកំពូលកម្ពុជា និងជាជើងឯក៣សម័យកាលនៃពានប្រចាំប្រទេស

ទោះខកខានឧកាសលើក ពានរង្វាន់ AFC Challenge League 2025/2026ក៍ពិតមែន តែក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង នៅតែបានទទួលពានរង្វាន់ជើងឯកលីគកំពូលកម្ពុជា រដូវកាល ២០២៥-២០២៦ ក្នុងជំនួបបញ្ចប់ការប្រកួតចុងក្រោយជាមួយក្រុមភ្នំពេញក្រោន ដោយលទ្ធផល ១-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ។

Read More
Featured កីឡាជាតិ

ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម ខកបំណងជាមួយCADA រឿងមិនស្ថិតតាមការអនុលោមក្រមប្រឆាំងដូប៉ាពិភពលោក

លោក តឹកប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្មកម្ពុជា បានសម្តែងនូវការអាក់អន់ស្រពន់ចិត្ត ទាក់ទងជាមួយការដឹកនាំទៅប្រកួតព្រឹត្តការណ៍កម្រិតអន្តរជាតិនេះ។

Read More
Featured កីឡា

រកឃើញក្រុមបាល់ទាត់ជើងឯក ប្រចាំខេត្តពីរ ក្នុងព្រឹត្តិការណ៍ AIA–ISF Youth League ប្រចាំឆ្នាំ២០២៦

ឆ្លងកាត់ការប្រកួតជាច្រើនសប្តាហ៍ នៅទីបំផុត ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA–ISF Youth League ប្រចាំឆ្នាំ២០២៦ បានបញ្ចប់ដោយជោគជ័យ និងរកឃើញជើងឯកប្រចាំ ខេត្តកំពង់ធំ និងខេត្តបាត់ដំបងផងដែរ។

Read More