សហព័ន្ធ​កីឡា​រាំ​កម្ពុជា៖​ បើក​ការ​ប្រកួត​កជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤​ ក្រោម​ការ​ចូលរួម​ពី​កីឡាករ​ កីឡា​ការិនី​ថ្នាល​ជា​ច្រើន​ឆ្នាំ​នេះ​

សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ នេះ​បាន​ធ្វើ​ពិធី​បើក​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០២៤​ របស់​ខ្លួន​ហើយ​នៅ​អគារ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា ជប៉ុន (CJCC) ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​គណៈអធិបតី​ និង​កីឡាករ​ កីឡា​ការិនី​ជា​ច្រើន។​

ថ្លែង​ក្នុង​ពិធី​បើក​ការប្រកួត​នៅ​ព្រឹក​មិញ​នេះ​​លោក​ជំទាវ​ កុយ​ ពិសី​ ប្រធាន​គណៈកម្មការ​ស្ត្រី​ និង​កីឡា​ កោតសរសើរ​ជា​ខ្លាំង​ចំពោះ​ការ​ខំ​ប្រឹងប្រែង​របស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​គ្រប់​ជាន់ថ្នាក់​ដែល​បាន​អភិវឌ្ឍន៍​ឲ្យ​មាន​ភាព​រីកចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ទាំង​បរិមាណ​ និង​គុណភាព​កីឡាករ​ កីឡា​ការិនី។​

តាម​រយៈ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នេះ​ជា​ឱកាស​មួយ​សម្រាប់​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​បាន​បញ្ចេញ​សមត្ថភាព​ បទ​ពិសោធ​ បច្ចេកទេស​ ដែល​ខ្លួន​បាន​ហ្វឹកហាត់​ជា​យូរ​មក​ហើយ​ដល់​សហព័ន្ធ​ រួម​ទាំង​គណៈអធិបតី​ មហាជន​ដែល​មក​ទស្សនា​ផង​ដែរ។​

លោក​ជំទាវ​បាន​ថ្លែង​អំណរគុណ​ដល់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បណ្ដា​សប្បុរសជន​ ក្រុមហ៊ុន​ឯកជន​ទាំង​អស់​ដែល​បាន​សហការ​ឧបត្ថម្ភ​គាំទ្រ​ដល់​សហព័ន្ធ​ដើម្បី​សម្រួល​ដល់​ការ​រៀបចំ​ជា​ការ​ប្រកួត​នេះ​ឡើង​ក្នុង​គោលបំណង​ពង្រីក​ផ្សព្វផ្សាយ​ និង​បង្កើន​ធនធាន​កីឡា​រាំ​ឲ្យ​បន្ត​រីកចម្រើន​បន្ថែម​ទៀត។​

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ ឆ្នាំ​២០២៤​ របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​នេះ​គឺ​ធ្វើ​ឡើង​រយៈពេល​ពេញ​មួយ​មួយ​ថ្ងៃ​តែ​ម្ដង​នៅ​ថ្ងៃ​ទី២១​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៥​ នេះ​នៅ​ CJCC។​ សម្រាប់​ការ​ចូលរួម​ប្រកួត​ប្រជែង​នេះ​មាន​ ៥ សមាគម ក្លឹប​ ដែល​សរុប​ទាំង​ប្រតិភូ​ គ្រូ​បង្វឹក​ កីឡាករ​ កីឡា​ការិនី​ចំនួន​ ៧១នាក់។​ ការ​ប្រកួត​នេះ​នឹង​បិទ​បញ្ចប់​នៅ​ល្ងាច​នេះ​​តែ​ម្ដង៕​

Featured កីឡា

ឯកឧត្តម ​ សុខ​ សូកាន៖ការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំកីឡាករ មានការរីកចម្រើនអភិវឌ្ឃន៍គួរកត់សំគាល់

ការ​ប្រកួត​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ ​ជ្រើសរើសជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៥ បានចាប់ផ្តើមជាផ្លូវការហើយនាព្រឹក ថ្ងៃទី២៨មករាឆ្នាំ២០២៦នេះ ដែលធ្វើឡើងរយៈពេល៣ថ្ងៃ ដើម្បី ថ្ងៃ ​ជា​ឱកាស​សម្រាប់​សម្លឹង​មើល​ធនធាន​ថ្មីបំពេញបន្ថែមក្នុងក្រុមជម្រើសជាត។ មានប្រសាសន៍ក្នុងពិធីបើកជាផ្លូវការ ឯកឧត្តម ​ សុខ​ សូកាន​ រដ្ឋលេខាធិការក្រសួងរៀបចំដែលដី នគររូបនីយ៍កម្ម និង សំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូលនិង ប៉េតង់កម្ពុជា បាន​លើក​ឡើង​ថា​ ការ​ប្រកួត​នេះ​រៀបចំ​ឡើង​ក្នុង​គោលបំណង​លើកស្ទួយ​វិស័យ​កីឡា​មួយ​នេះ​ឲ្យ​រឹតតែ​មាន​ការ​គាំទ្រ​ពី​មហាជន​ និង​ជា​ការ​បង្កើន​ទំនាក់ទំនង​រវាង​សម្ព័ន្ធ​ ក្លឹប រាជធានីខេត្តទាំងអស់។​ លើស​ពី​នេះ​ក៏​ជា​ការ​ផ្ដល់​ឱកាស​ដល់​កីឡាករ​ កីឡា​ការិនី​ទូទាំង​ប្រទេស​បាន​ប្រកួត​ដុសខាត​សមត្ថភាព​ផង​ដែរ។​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ខាង​លើ​បន្ត​ទៀត​ថា​ ការ​ប្រកួត​នេះ​ក៏​ជា​ពេលវេលា​ល្អ​មួយ​សម្រាប់​សហព័ន្ធ​បាន​សម្លឹង​រក​មើល​នូវ​ធនធាន​ដែល​មាន​សមត្ថភាព​លេចធ្លោ​ផង​ដែរ​ដើម្បី​អាច​តេស្ត​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើសជាតិ​ឈាន​ទៅ​ដល់​ការ​ប្រកួត​តំណាង​ប្រទេស​លើ​ឆាក​អន្តរជាតិ​។​ ឯកឧត្តម បន្តថា ការប្រកួតពី១ឆ្នាំទៅមួយឆ្នាំកីឡាករ កីឡាការិនីកាន់តែមានការរីកចម្រើនអភិវឌ្ឃន៍គួរកត់សំគាល់ ហើយការដាក់ចេញនូវវិញ្ញាសានៃការប្រកួតកាន់តែសម្បូរបែប ធ្វើឲ្យការចូលរួមកាន់តែទូលំទូលាយ។ គួរកត់សំគាល់ដែរថាសក្តានុពលរបស់កម្ពុជា លើវិស័យកីឡាប៊ូល និងប៉េតង់ ត្រូវបានទទួលស្គាល់ទាំងកម្រិតតំបន់ និង ពិភពលោក ព្រមទាំងត្រូវបានសហព័ន្ធកីឡាប៊ូល និង ប៉េតង់អន្តរជាតិ ប្រសិទ្ធនាមកម្ពុជាថា ជាប្រទេសមហាអំណាចលើវិស័យកីឡាប៉េតង់ នេះគឺជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា ទាំងមូល។ គិតត្រឹមខែមករានៃឆ្នាំ២០២៦នេះ មេដាយសរុបដែលកម្ពុជា ដណ្តើមបានចំនួន៤២៧គ្រឿង ក្នុងនោះមានមាស១២២គ្រឿង ប្រាក់១៤៨គ្រឿង និង សំរឹទ្ធិ១៥៧គ្រឿង។ […]

Read More
Featured កីឡា

ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ បន្តជាប់ឆ្នោតដឹកនាំសហព័ន្ធកីឡាវាយកូនឃ្លីលើតុ អាណត្តិថ្មី

ក្នុងមហាសន្និបាតបញ្ចប់អាណិត្តទី៧នាព្រឹកថ្ងៃទី២៨មករាឆ្នាំ២០២៦នេះ  ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ ត្រូវបានសមាជិកប្រតិបិត្តបោះឆ្នោតជាប់ជាប្រធានសហព័ន្ធកីឡា វាយកូនឃ្លីលើតុ អាណត្តិថ្មីទី៨រយៈពេល៥ឆ្នាំបន្តទៀត ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៩។ ស្របពេលដែលឯកឧត្តមជាប់ជាប្រធាន ក៍មានអនុប្រធានចំនួន១៣រូបផ្សេងទៀត ដោយក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខវាសនា ជាអនុប្រធានទី១ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក  យិត ភារៈ ជាអនុប្រធានទី២ ។ លោក ហេង សុខ ជាតិ ជាអគ្គលេខាធិការ លោក ឧត្តមសេនីយ៍ទោ ព្រុំ ឌុចបូរ៉ានឿន ជាអគ្គហរិញ្ញឹក រួមទាំងសមាជិកជាច្រើនរូបទៀត សរុបចំនួន២៩នាក់។ ក្នុងនាមប្រធានដឹកនាំសហព័ន្ធអាណត្តិជាបន្ត ឯកឧត្តមសន្តិបណ្ឌិត គៀត ច័ន្ទថារឹទ្ធ បានលើកនៅទិសដៅសំខាន់ៗចំនួន៣ចំណុចរួមមាន៖ ១ រៀបចំផែនការអភិវឌ្ឍន៍កីឡាករ កីឡាការិនី តាមរយៈផែនការហ្វឹកហាត់តាមតំណាក់កាល ពិសេសហ្វឹកហាត់ជំនាញ និងគ្រូបង្វឹកដែលមានគុណវឌ្ឍ  មានបទពិសោធន៍ខ្ពស់។ ២. រៀបចំឲ្យមានការហ្វឹកហាត់នៅក្រៅប្រទេស និងការប្រកួតថ្នាក់ជាតិ អន្តរជាតិឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ការផ្តល់អាហារូបត្ថម្ភ ការថែរទាំសុខភាព និង ការលើកទឹកចិត្តផ្សេងៗ។ ៣. […]

Read More
Featured កីឡា

៧៥ក្រុមចូលរួមប្រជែងពានបាល់ទាត់វិលជុំ កុមារនិងយុវជន AIA–ISF Youth League២០២៦

កីឡាករ-កីឡាការិនីបាល់ទាត់ចំនួន ៧៥ ក្រុមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តការណ៍ បាល់ទាត់វិលជុំ កុមារនិងយុវជន AIA–ISF Youth League ប្រចាំ ឆ្នាំ២០២៦ បង្ហាញពីការចាប់ផ្តើម នៃរដូវកាលបាល់ទាត់ថ្មី ពោរពេញដោយការប្រកួត ប្រជែងដ៏អស្ចារ្យ និងស្វិតស្វាញជាច្រើន ដោយមានគោលដៅជួយអភិវឌ្ឍទេពកោសល្យ កីឡាករកីឡា ការនីវ័យក្មេង និងរួមចំណែកដល់ភាព រីកចម្រើននៃសមត្ថភាព របស់ពួកគេ ក្រោមកិច្ចសហការ ដ៏យូរអង្វែងប្រកប ដោយផ្លែផ្កាសម្រាប់ ឆ្នាំទី១០ ររវាងក្រុមហ៊ុនធានារ៉ាប់រងជីវិត AIA (ខេមបូឌា) និងអង្គការផ្កាយសមុទ្រ ។ ឆ្នាំ២០២៦ គឺជាដំណាក់កាល ដ៏សំខាន់មួយសម្រាប់កីឡាយុវជន និងការអភិវឌ្ឍយុវជននៅកម្ពុជា ខណៈ AIA កម្ពុជា អបអរសាទរឆ្នាំទីដប់ ជាប់គ្នា នៃដៃគូភាពជាមួយអង្គការផ្កាយសមុទ្រ “ISF” តាមរយៈលីគយុវជន AIA–ISF បានចាប់ផ្តើមពីការប្តេជ្ញារួមគ្នា ក្នុងការពង្រឹងសមត្ថភាព យុវជនតាមរយៈកីឡាបាល់ទាត់ បានរីកចម្រើនក្លាយជាកម្មវិធីអភិវឌ្ឍយុវជន ដ៏មានឥទ្ធិពលខ្លាំងមួយក្នុងប្រទេស ដោយបានឈានដល់យុវកីឡាករចំនួន ១៦,៨៤៥ នាក់ មកពី ៨៨៣ ក្រុមតាមបណ្តាលខេត្ត១០ នៅទូទំាំងប្រទេសកម្ពុជា […]

Read More