ពានរង្វាន់បាល់ទាត់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ឆ្នាំ២០២៥ ផ្តើមនាដើមខែមិនា

ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី១០ ឆ្នាំ២០២៥ ត្រៀមដំណើរការសកម្មភាពប្រកួតជាផ្លូវការនាថ្ងៃទី១ខែមិនា ដើមខែក្រោយនេះហើយដោយ​មាន​ក្រុម​តំណាងក្រសួង-ស្ថាប័នចូល​រួម​ចំនួន ៣៥ក្រុម។

ថ្លៃង​ក្នុង​សន្និសិត​សារព័ត៌មាននិង​ចាប់​ពូល ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន»  កាលពីថ្ងៃចុងសប្តាហ៍ ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈ​កម្មាធិការ​កីឡាបាល់​ទាត់​មិត្តភាព​យុវជនអន្ដរក្រសួង-ស្ថាប័ន បាន​មាន​ប្រសាសន៍​ថា ឆ្នាំនេះ​គឺ​ជាគម្រប់​ខួប​លើកទី១០ នៃ​ការប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» តាម​រយ:ចំនួនក្រុម​នៃការ​ចូល​រួម​ប្រកួត​ប្រជែង​សម្រាប់​ឆ្នាំនេះ គឺ​ជា​ការ​បំបែក​កំណត់ត្រាថ្មី​មួយ​ទៀតបើធៀប​ទៅ​ហ្នឹង​ឆ្នាំ​កន្លងទៅ។

​ឯកឧត្តម បាន​បញ្ជាក់ថា ការ​ចូល​រួម​មាន​ការ​កើន​ឡើង​នេះ​ដោយ​សារ​មាន​ការ​ចូល​រួម​ពី​សំណាក់​ស្ថាប័ន​ថ្មីៗ ក៏​ដូច​ជា​ការ​វិល​ត្រឡប់​ជាថ្មី​ពីសំណាក់​ក្រសួង-ស្ថាប័ន ចំនួន៣ ក្នុង​នោះ​រួម​មាន​ ក្រសួង​អធិការកិច្ច អគ្គលេខាធិការដ្ឋានរដ្ឋសភា និង​ក្រសួងកិច្ចការនារី។

ក្នុងនាមតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក  លោកជំទាវ ដាំ ដារីនី អនុប្រធាន ស.ស.យ.ក បាន​បង្ហាញ​ការ​សាទរដល់គណៈ​កម្មាធិការ​កីឡាបាល់​ទាត់​មិត្តភាព​យុវជនអន្ដរក្រសួង-ស្ថាប័ន ដែល​បាន​បង្កើ​អោយ​មាន​ការ​ប្រកួត​បាល់ទាត់ រវាង​ក្រុម​ការងារ​ក្រសួង​ និង​ស្ថាប័ននេះ​ឡើង។

លោកជំទាវ បាន​បង្ហាញ​ការ​គាំទ្រ និង​បន្ត​លើកទឹក​ចិត្ត​អោយ​មាន​ការ​រៀប​ចំ​ព្រឹត្តិការ​នេះ​ជារៀង​រាល់​ឆ្នាំបន្ត​ទៀត។ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» រៀបចំឡើងដំបូង កាលពីឆ្នាំ២០១៣ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ក្នុងគោល​បំណង​លើក​កម្ពស់​ស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីក​កិច្ចស​ហប្រតិបត្តិការ​រវាង​យុវជន​តាមក្រសួង-ស្ថាប័នរដ្ឋ ក៏ដូចជាការលើកកម្ពស់សុខុមាលភាពរបស់មន្ដ្រីរាជការផងដែរ។

សូមជម្រាបថា ការប្រកួតបាល់ទាត់ពានរង្វាន់ មិត្តភាពយុវជន អន្តរក្រសួង-ស្ថាប័ន ឆ្នាំ ២០២៥ មាន៣៥ក្រុមចូលរួមការប្រកួត​នឹងចាប់ផ្តើម ពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋាន​ស្តាតចាស់។ឆ្នាំនេះ ក្រុមក្រសួងកិច្ចការនារី ក្រសួងអធិការកិច្ច និង​អគ្គលេខាធិការដ្ឋានរដ្ឋសភា បានវិលត្រឡប់មកវិញផងដែរ។ 
សម្រាប់ក្រុមទាំង ៣៥ ត្រូវបានចាប់បែងចែកចេញជា ៨ ពូល ចាប់ពីពូល A រហូតដល់ពូល H ប៉ុន្តែ​នៅ​ពូល F, G, H គឺតម្រូវឱ្យមានក្រុមចំនួន ៥ ចូលរួមប្រកួតប្រជែង។ រំលឹកដែរថា ការប្រកួតពានរង្វាន់​បាល់​ទាត់ មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន កាលពីឆ្នាំ២០២៤ ​ក្រុមក្រសួងអប់រំ យុវជន និងកីឡា ជាម្ចាស់ជើងឯក ៕

Featured កីឡា

ក្រុម BKH លើកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯករាជធានីភ្នំពេញ

ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីបំផុតក្រុមកីឡាករក្លិបប៉េតង់ BKH បានក្លាយជាជើងឯកពានរង្វាន់ នៃការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៦ ក្រោយដណ្តើមបានមេដាយមាស ច្រើនជាងគេ

Read More
Featured កីឡា

ឯកឧត្តម​ កែ ប៊ុន ខៀង ចាត់ការវគ្គបណ្តុះបណ្តាលត្រៀម AUG គឺមានសារៈសំខាន់ខ្លាំង

រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាផ្លូវការឱ្យព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២៣ (23rd ASEAN University Games – AUG) ឆ្នាំ២០២៨ នៅរាជធានីភ្នំពេញ។

Read More
Featured កីឡា

សហព័ន្ឋកីឡាជាតិចំនួន១៤ ចូលរួមវគ្គសិក្ខាសាលាពិសេស ត្រៀមការប្រកួតកីឡាអាស៊ីលើកទី២០  នៅជប៉ុន

វគ្គសិក្ខាសាលាស្តីពី វិន័យ និងក្រមសីលធម៌ ដល់ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ចូលរួមការប្រកួតកីឡាអាស៊ីលើកទី២០ ឆ្នាំ២០២៦ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន

Read More