ការ​ប្រកួត​បាល់ទាត់ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» ប្រជុំ​ដោយ​តារា​កម្ពុជា​ អ្នក​លេង​គុន​ខ្មែរ​ ប៉ះ​ តារាថៃ​ និង​ក្រុម​គុន​ថៃ​

ព្រឹត្តិការណ៍​បាល់ទាត់​ដែល​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​លោក​ ស៊ុផាឆៃ វីរៈភូជុង អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ និង​ក្រុម​តារា​កម្ពុជា​ រួម​ទាំង​ភាគី​ខាង​ថៃ​ នឹង​ប្រជុំ​ដោយ​តារាៗ​សិល្បៈ​កម្ពុជា-ថៃ អ្នក​លេង​គុន​ខ្មែរ​ជួរ​មុខ​ ប៉ះ​ ជា​មួយ​ខាង​គុន​ថៃ​ ផង​ដែរ​នៅ​ថ្ងៃ​ទី៨​ ខែ​មីនា​ ឆ្នាំ​២០២៥​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​

លោក​ ស៊ុផាឆៃ វីរៈភូជុង អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​ នេះជាការប្រកួតមួយដែលបង្ហាញអំពីគោលបំណងផ្សារភ្ជាប់នូវវប្បធម៌សន្តិភាព ដែលជាការបន្ថែមចំពោះការរឹតចំណងសាមគ្គីភាព និង​មិត្តភាព រវាងប្រទេសកម្ពុជា និងថៃ។ បន្ថែម​ពី​នេះ​ជា​ការ​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និង ថៃ ផង​ដែរ។​

ឯកឧត្ដម​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ អំពាវនាវ​ដល់​មហាជន​កុំ​ភ្លេច​មក​ជួយ​គាំទ្រ​ព្រឹត្តិការណ៍​បាល់ទាត់​ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» ទាំង​អស់​គ្នា​ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​នេះ​មាន​ភាព​អធិកអធម​ និង​បង្កើន​ចំណង​មិត្តភាព​ សាមគ្គីភាព​ រវាង​ប្រជាជន​កម្ពុជា​ និង​ថៃ​បន្ថែម​ទៀត។​

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ក្រុម​បាល់ទាត់​តារា​កម្ពុជា​ អគ្គនាយកទូរទស្សន៍ប៉ុស្តិ៍លេខ៥ រួម​ទាំង​ភាគី​ខាង​ប្រទេស​ថៃ​ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប្រកាស​ពី​ការ​ប្រកួត​បាល់​ទាត់​ «ពានរង្វាន់សតវត្សរ៍ នៃព្រះធម៍» នេះ​កាល​ពី​ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។​ ការ​ប្រកួត​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៨​ ខែ​មីនា​ ឆ្នាំ​២០២៥​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ ដោយ​មាន​៤ក្រុម​ចូលរួម​ក្នុង​នោះ​ ក្រុម​តារា​កម្ពុជា​ ប៉ះ​ ក្រុម​តារា​ថៃ​ ក្រុម​គុន​ខ្មែរ​ ប៉ះ​ ក្រុម​គុន​ថៃ៕​

Featured កីឡា

ឯកឧត្តម សែម សុខា សំណូមពរអាណាព្យាបាលជនខ្សោយសតិបញ្ញា ផ្តល់ឧកាសឲ្យពួកគេប្រកួតកីឡា

សូមយកចិត្តទុកដាក់បីបាច់ថែរក្សា បំផុសជំរុញលើកទឹកចិត្ត និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងបានចូលរួមការប្រកួតនានា ដែលគណៈកម្មាធិការជាតិស្ប៉េស្បាល់អូឡាំពិកកម្ពុជា រៀបចំឡើងជារៀងរាល់ឆ្នាំ ។

Read More
Featured កីឡា

លោក ឈៀង សុវណ្ណរតនា៖ ២ឆ្នាំបញ្ចស៊ីឡាត់កម្ពុជា បង្ហាញអន្តរជាតិស្គាល់កម្ពុជាកាន់តែច្បាស់

រយៈពេល២ ឆ្នាំកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបង្ហាញអន្តរជាតិ និងពិភពលោកស្គាល់កីឡាកម្ពុជាកាន់តែច្បាស់ ជាពិសេសកីឡាបញ្ចស៊ីឡាត់

Read More
Featured កីឡា

សម្រាំងរកអត្តពលិកឆ្នើម បញ្ចស៊ីឡាត់ត្រៀមរៀបចំការប្រកួតជម្រើសជើងឯកថ្នាក់ជាតិ

ដើម្បីសម្រិតសម្រាំងកីឡាករ-កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី២២ នាចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រកាសរៀបចំការប្រកួតកីឡាបញ្ចស៊ីឡាត់ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី២ រយៈពេល២ថ្ងៃ គឺថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ នៅសាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

Read More