គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិ ស្វែងយល់ពីផលវិបាកនៃការប្រើប្រាស់សារធាតុ ដូពីង

វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុ ដូប៉ា ក្នុងវិស័យកីឡា ត្រូវបានធ្វើឡើងជូនដល់គ្រូបង្វឹកជម្រើសជាតិ និងមន្ត្រីសហព័ន្ធកីឡាជាតិ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងគោលបំណងផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង។

វគ្គនេះធ្វើឡើងក្រោមអធិបតី លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

 មានប្រសាសន៍ក្នុងពិធីបើក លោកជំទាវ រដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ មន្ត្រីទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាទាំងអស់ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តអនុវត្តភារកិច្ចបានល្អប្រសើរ និងខ្នះខ្នែងពុះពារដោះស្រាយបញ្ហា ព្រមទាំងសម្របសម្រួលកិច្ចការនានាទាំងក្នុងនិងក្រៅប្រទេសបានជោគជ័យ។ 

លោកជំទាវក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់គប្បីខិតខំយកចិត្តទុកដាក់ស្តាប់ការពន្យល់ណែនាំរបស់គ្រូឧទ្ទេស បើមានចម្ងល់ត្រូវហ៊ានសួរ ឬស្នើសុំឱ្យគាត់បញ្ជាក់ឡើងវិញ ជាពិសេសយកចំណេះដឹង ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកបន្តដល់មិត្តរួមអាជីព អត្តពលិក ព្រមទាំងមន្ត្រីនៅក្នុងសហព័ន្ធរបស់ខ្លួន ព្រោះយើងមិនអាចធ្វើការបណ្តុះបណ្តាលបានគ្រប់ទាំងអស់គ្នាក្នុងរយៈពេលខ្លីនេះបានទេ បើអ្នកបានចូលសិក្សាមិនចែករំលែកបន្ត គឺយើងមិនអាចអនុវត្តបានជោគជ័យទាំងអស់គ្នាឡើយ។ជាមួយគ្នានេះ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យក៏បានផ្តល់គន្លឹះ៣ចំណុចសំខាន់ៗផងដែរ ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការប្រឆាំងសារធាតុដូប៉ាក្នុងវិស័យកីឡារៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ មានសិក្ខាកាមចូលរួមសរុបចំនួន៧៥នាក់ ជាគ្រូបង្វឹក មន្ត្រីកីឡា និងតំណាងសហព័ន្ធកីឡាជាតិគោលដៅចំនួន៣៧នាក់។ វគ្គនេះមានគោលបំណងដើម្បីផ្តល់ចំណេះដឹងអំពីផលវិបាកនៃការប្រើប្រាស់ដូពីង និងការពិន័យទោសទណ្ឌដែលកើតឡើងក្រោយការរកឃើញថាមានការរំលោភលើវិធានប្រឆាំងដូពីង ជាពិសេសសិក្ខាកាមអាចបន្តចែករំលែកពីអ្វីដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាល ដូចជាការបញ្ចូលទិន្នន័យរបស់អត្តពលិកនៅក្នុងប្រព័ន្ធ៕

Featured កីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចូលរួម​ពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំថ្មី

នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារអនុវិស័យអប់រំកាយ និងកីឡា ឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ ២០២៦ ។

Read More
Uncategorized កីឡា

អ្នក​ជំនាញ​ផ្នែក​កីឡា៖ វិស័យ​អប់រំកាយ​ ជាអតិភាព​ និង​មានការ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ខ្លាំង​ពី​រដ្ឋាភិបាល

អ្នក​ជំនាញ​ខាង​ផ្នែក​កីឡា​ និង​ជា​ថ្នាកដឹកនាំ​យ៉ាងសកម្ម​ លោក​ វាត់​ ចំរើន​ បញ្ជាក់​ពីថា​វិស័យ​អប់រំ​កាយ​ និង​កីឡា​ ជា​វិស័យ​មួយ​ដែល​ជា​អតិភាព​ និង​មាន​ការ​យក​ចិត្ត​ទុកដាក់​ជំរុញ​អភិវឌ្ឍន៍​ជា​ខ្លាំង​ពី​រដ្ឋាភិបាល។​

Read More
អង្គការផ្កាយសមុទ្របានរៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះលើកទី១៦ ប្រចាំឆ្នាំដែលបាន ប្រព្រឹត្តិទៅកាលពី ចុងសប្តាហ៍មកនេះ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ​ នៅរាជធានីភ្នំពេញ ។
Featured កីឡា

អង្គការផ្កាយសមុទ្ររៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះ លើកកម្ពស់ជនមានពិការភាព

អង្គការផ្កាយសមុទ្របានរៀបចំ ការប្រកួតបាល់ទាត់សមត្ថភាពចម្រុះលើកទី១៦ ប្រចាំឆ្នាំដែលបាន ប្រព្រឹត្តិទៅកាលពី ចុងសប្តាហ៍មកនេះ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ​ នៅរាជធានីភ្នំពេញ ។

Read More