បញ្ចស៊ីឡាត់ បង្កើតជាសហព័ន្ធផ្លូវការក្រោយឈ្នះមេដាយជាប្រវិត្ថសាស្រ្ត១០គ្រឿងពីស៊ីហ្គេម

ក្រោយឈ្នះបានមេដាយជាប្រវិត្ថសាស្រ្តក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេមលើកទី៣២នាឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣កន្លងមកនេះ រហូតដល់ទៅ១០គ្រឿង នាពេលនេះសហព័ន្ធកីឡាបញ្ចស៊ីឡាត់ បានបង្កើតចេញជាសហព័ន្ធផ្លូវការ និងបានធ្វើមហាសន្និបាតលើកទី១របស់ខ្លួន ដែលបានជ្រើសរើសប្រធានដឹកនាំ ព្រមជាមួយគណៈប្រតិបិត្តជាង២០រូប។

មានប្រសាសម៍ក្នុងមហាសន្និបាតសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា អាណត្តិទី១ ឆ្នាំ២០២៤-២០២៨ ដែលបានប្រារព្ធធ្វើឡើង នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)ឯកឧត្តម សេង ធារិន ប្រធានសហព័ន្ធកីឡាគុនបញ្ចស៊ីឡាត់កម្ពុជាថ្លែងថា ស្មារតីអង្គមហាសន្និបាត អាណត្តិទី១របស់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាមិនត្រឹមតែការបំពេញភាពស្របច្បាប់របស់ខ្លួន ក្នុងការដំណើរការជាផ្លូវការរបស់សហព័ន្ធកីឡាជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសដល់សមាជិកគណៈកម្មាធិការប្រតិបត្តិ មន្រ្តីបច្ចេកទេស កីឡាករ កីឡាការិនីមកពីទីមជ្ឈដ្ឋានផ្សេងៗគ្នាមានស្មារតីរួមគ្នាក្នុងការរៀបចំឱ្យមានសហព័ន្ធកីឡាជាតិថ្មីមួយនេះ ដោយឈរលើស្មារតីនៃមហាគ្រួសារកីឡា។

ឯកឧត្តម សេង ធារិន គូសបញ្ជាក់ថា ក្នុងនាមសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក្នុងអាណត្តិទី១នេះទទួលបានការគាំទ្រ និងសេចក្តីទុកចិត្តពីសមាជិកទាំងអស់ ដែលក្នុងនោះមានឯកឧត្តមជាប្រធានដឹកនាំ ដើម្បីបំពេញកិច្ចការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍កីឡាបញ្ចស៊ីឡាត់នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមបានថ្លែងអំណរគុណដល់ តំណាង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡា ចំពោះមតិចូលរួមដ៏មានសារៈសំខាន់ ដែលជាធាតុផ្សំមួយមិនអាចខ្វះបាន សម្រាប់សហព័ន្ធដំណើរការកិច្ចការងាររបស់ខ្លួនឱ្យស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកីឡារបស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម សេង ធារិន ក៏បានជំរុញឱ្យប្រភេទកីឡាបញ្ចាំស៊ីឡាត់ដំណើរការទៅមុខដោយរលូន ដោយត្រូវមានការចូលរួមពីសមាជិកប្រតិបត្តិសហព័ន្ធ និងធនធានទាំងការចូលរួមទាំងផ្នែកបញ្ញាស្មារតី ស្របតាមគោលការណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់សហព័ន្ធ ដែលនឹងជំរុញឱ្យមានមន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ កីឡាការិនីជំនាញបន្ថែមទៀត ដើម្បីធានាបានថា សហព័ន្ធបញ្ចស៊ីឡាត់កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការរៀបចំការប្រកួត កម្រិតជាតិ និងអន្តរជាតិ នាពេលអនាគត។

ក្នុងនាម ជាសក្ខីភាពដឹងលឺ ពីការបង្កើតជាសហព័ន្ធ ឯកឧត្តម ណយផានណា តំណាងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និង លោក ដួងមាសចំរើន តំណាងក្រសួងអប់រំយុវជននិងកីឡា បានសំដែងនូវការសាទរ ដល់សហព័ន្ធដែលជ្រើសបានមេដឹកនាំ សុទ្ធតែជាមនុស្សដែលមានឆន្ទះក្នុងការធ្វើការងារ និងជឿរជាក់ថាសហព័ន្ធមួយនេះ និងទទួលបានភាពជោគជ័យកាន់តែច្រើននាពេលអនាគត។

គួរបញ្ជាក់ថា មហាសន្និបាតសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា អាណត្តិទី១ ឆ្នាំ២០២៤-២០២៨ ក្រោមការផ្តល់សេចក្តីទុកចិត្តជាឯកច្ឆ័ន គឺមានសមាសភាពគណៈកម្មាធិការប្រតិបត្តិ គឺឯកឧត្ដម សេង ធារិន ប្រធានសហព័ន្ធ ឯកឧត្ដម សឹង្ហ ទុំ អនុប្រធានអចិន្ត្រៃយ៍ អមដោយអនុប្រធាន៧រូប រួមមាន៖ ឯកឧត្ដម តឹក ប៊ុនធឿន ឯកឧត្ដម ស៊ុំ សំណាង ឯកឧត្ដម បោន ប៊ិន ឯកឧត្ដម នាក់ ថារ៉ែន លោក ឈាង សុវណ្ណរតនា លោក សេង ប៊ុនសុង លោក Andy Steven។ ចំពោះលោក អ៊ួ តារា ជាអគ្គលេខាធិការ លោក វី តារ៉ា អគ្គលេខាធិការរង លោក អ៊ុង ដារិទ្ធ អគ្គលេខាធិការរង ខណៈលោក អឿន រស្មី ជាអគ្គហេរញ្ញិក ព្រមទាំងសមាជិកចំនួន ១៤នាក់បន្ថែមទៀត៕

Featured កីឡាអន្តរជាតិ

Heung-Min Son ចាកចេញពី Tottenham Hotspur

Tottenham Hotspur កំពុងពិភាក្សាជាមួយ Los Angeles FC ជុំវិញការផ្ទេរខ្សែប្រយុទ្ធ Heung-Min Son ដោយរូបគេយល់ព្រមចូលរួមជាមួយក្លិបលីគកំពូលអាមេរិកហើយ ក្រោយចំណាយពេល១ទសវត្សនៅក្លិបមាន់ខ្នាយមាស ។ កីឡាករ វ័យ ៣៣ ឆ្នាំដែលបានចូលរួមជាមួយ Spurs ក្នុងឆ្នាំ ២០១៥ បានបញ្ជាក់ជាសាធារណៈនូវការសម្រេចចិត្តរបស់គេក្នុងការចាកចេញ។ លក្ខខណ្ឌផ្ទាល់ខ្លួនត្រូវបានយល់ព្រមរួចហើយ ខណៈដែលការពិភាក្សារវាងក្លិបទាំងពីរស្ថិតក្នុងដំណាក់កាលជឿនលឿនមួយ ដោយ Son គ្រោងនឹងចូលលេងរួមជាមួយអតីតមិត្តរួមក្រុម Tottenham Hugo គឺអ្នកចាំទីបារាំង Hugo Lloris នៅអាមេរិកនោះ។ Son បានបញ្ជាក់យ៉ាងដូច្នេះថា “ដប់ឆ្នាំកន្លងមកវាជាក្លិបដ៏ស្រស់ស្អាតមួយដែលមានអ្នកគាំទ្រដ៏ល្អ ជាមួយការចងចាំដ៏អស្ចារ្យបែបនេះ។ វាពិតជាលំបាកណាស់ក្នុងការសម្រេចចិត្ត ប៉ុន្តែ ខ្ញុំត្រូវការបរិយាកាសថ្មីដើម្បីជំរុញចិត្តខ្លួនឯង។ នេះគឺជាពេលវេលាដ៏មានមោទនភាពខ្លាំងណាស់។ ខ្ញុំគ្រាន់តែចង់និយាយអរគុណដល់អ្នកគាំទ្រ Spurs ទាំងអស់ដែលបានផ្តល់ក្តីស្រលាញ់ដល់ខ្ញុំ។” Heung-Min Son បានក្លាយជាកីឡាករទី៧របស់ក្លិប Tottenham Hotspur ក្រោយបង្ហាញខ្លួនបាន ៤៥៤ ដងស៊ុតបញ្ចូលទីបាន១២៧ប្រកួតនិងជួយអោយក្លិបសម្រេចក្តីសុបិន្តលើកពាន Europa League ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៨មក៕

Read More
Featured កីឡាអន្តរជាតិ

កីឡាករ១០ រូប រកគ្រាប់ច្រើនជាងគេ ដោយមិនរាប់ការស៊ុតបាល់ពិន័យ ១១ម៉ែត្រ

ការស៊ុតបាល់បញ្ចូលទី កើតចេញពីឱកាសវាយសម្រុកក្នុងប្រអប់ទី ឬតំបន់គ្រោះថ្នាក់គូប្រកួត ការស៊ុតបាល់ពីចម្ងាយ ការទាត់បាល់ Free Kick ពីចម្ងាយបញ្ចូលទី ជារឿងមិនងាយស្រួលប៉ុន្មានឡើយ ខណៈបច្ចុប្បន្នប្រព័ន្ធការពារក្រុមបាល់ទាត់នីមួយៗមានភាពរឹងមាំខ្លាំង។  ដោយសារតែបែបនេះហើយ ទើបការរកគ្រាប់បាល់របស់កីឡាករទាំងនោះ ត្រូវបានចាត់ទុកថា ជាការធ្វើបានយ៉ាងគួរអោយរីករាយ។ ចំណែកឯ ការស៊ុតបាល់បញ្ចូលទីពីការទាត់បាល់ពិន័យ ១១ម៉ែត្រ គឺជាករណី ឬជាឱកាសដ៏ងាយស្រួលមួយក្នុងការរកបានគ្រាប់បាល់។  បើរាប់ពីការរកគ្រាប់បាល់របស់កីឡាករទាំងអស់ ដោយមិនគិតពីការស៊ុតបាល់ពិន័យ១១ម៉ែត្រ មានតែកីឡាករ ១០រូប ដែលអាចធ្វើបានច្រើនជាងគេ រាប់ចាប់តាំងពីឆ្នាំ ២០០០ មក។ លេខ ១០ Samuel Eto’o មានចំនួនដល់ទៅ ៣៧៨គ្រាប់ អំឡុងពេលគេលេងនៅក្រុម Barcelona និងក្លិប Inter Milan។ លេខ៩ Sergio Aguero ស៊ុតបញ្ចូលទីសរុប ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួនដល់ទៅ ៣៧៨គ្រាប់ ដែលគេភាគច្រើនរកបាននៅក្លិប Man City។ លេខ៨ Edinson Cavani ស៊ុតបញ្ចូលទី ដោយមិនរាប់បញ្ចូលការទាត់បាល់ពិន័យ ១១ម៉ែត្រ មានចំនួន […]

Read More
Featured កីឡាអន្តរជាតិ

ប្រធានក្លិប Real Madrid សម្លឹងឃើញកីឡាករម្នាក់មកជំនួស Vinicius Junior

លោក Florentino Perez ប្រធានក្លិប Real Madrid ចង់ចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធ Erling Haaland ពី Man City មកជំនួសខ្សែប្រយុទ្ធស្លាប Vinicius Junior។ កាលពីឆ្នាំ ២០២៣ Vinicius Junior ធ្លាប់ត្រូវបានដឹងថា រូបគេបានជួបចរចាជាមួយតំណាងក្លិបមកពីលីគ អារ៉ាប៊ីសាអ៊ូឌីត ។ ការចរចានោះមិនមានផ្លែផ្កាអ្វីទេ ប៉ុន្តែនៅឆ្នាំ ២០២៥ ក្លិបនៅអារ៉ាប៊ីសាអូឌីត នៅតែចាប់អារម្មណ៍លើកីឡាករប្រេស៊ីល ដដែល ដោយទាំងហ៊ានផ្តល់ប្រាក់ឈ្នួលរហូតដល់ទៅ ១.១៥ ពាន់លានដុល្លារ ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ ។ថ្មីៗនេះ កីឡាករវ័យ ២៥ ឆ្នាំ បានទទូចសុំក្លិប Real Madrid តម្លើងប្រាក់ឈ្នួលលើ Kylian Mbappe ហើយបញ្ហានេះ ធ្វើអោយមានការរំពឹងថា កិច្ចសន្យាថ្មីរវាង ជាមួយ Real Madrid ទំនងជាមិនអាចបន្តបាននោះទេ។ ចំពេលមានភាពមិនច្បាស់លាស់បែបនេះ ប្រធានក្លិបលោក Perez […]

Read More